ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយភ្នំពេញ

ទីកន្លែង ភ្នំពេញ
កាលបរិច្ឆេទនៃហេតុការណ៍ ៥-កុម្ភៈ-២០២២
ការវិវត្តន៍ចុងក្រោយបង្អស់ ៥-កុម្ភៈ-២០២២
ចំនួន​អ្នក​សារព័ត៌មាន​រង​ការ​យាយី ឬ​ចោទ​ថា​រងការ​យាយី
សង្ខេប

នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ បុរសម្នាក់ក្នុងឯកសណ្ឋានស៊ីវិលដែលអះអាងថាជាមន្រ្តីអន្តោរប្រវេសន៍បានគំរាមអ្នកសារព័ត៌មានបរទេសម្នាក់ដែលមកពីសារព័ត៌មានវីអូឌី ខណៈពួកគេកំពុងយកព័ត៌មានពីដំណើរការនៃការធ្វើតេស្ត (ជំងឺកូវីដ-១៩) របស់កូដករណាហ្គារវើលដ៍នៅភ្នំពេញ។ បុរសដែលអះអាងថាជាមន្ត្រីអន្តោប្រវេសន៍រូបនេះ មិនព្រមបង្ហាញអត្តសញ្ញាណ និងបានទាមទារឱ្យអ្នកសារព័ត៌មានបង្ហាញលិខិតឆ្លងដែន និងប័ណ្ណការងារ។ បុរសរូបនោះគំរាមចាប់ខ្លួនអ្នកយកព័ត៌មាន បើពួកគេបន្តផ្តិតយករូបភាព និងវីដេអូពីការធ្វើតេស្ត និងមិនព្រមចាកចេញពីទីតាំង។ បុគ្គលរូបនោះនិយាយជាមួយមន្ត្រីស្លៀកពាក់ឯកសណ្ឋានជាច្រើននាក់ ខណៈដែលគាត់កំពុងសួរនាំអ្នកសារព័ត៌មាន។

ឯកសារយោង វីអូឌី