ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយកណ្តាល

ទីកន្លែង កណ្តាល
កាលបរិច្ឆេទនៃហេតុការណ៍ ១០-មេសា-២០២២
ការវិវត្តន៍ចុងក្រោយបង្អស់ ១០-មេសា-២០២២
ចំនួន​អ្នកសារព័ត៌មាន​ជាប់​ឃុំ
សង្ខេប

នគរបាលចរាចរណ៍បានគំរាមចាប់ខ្លួន និងចាត់វិធានការផ្លូវច្បាប់លើលោក សួន វុត្ថា ដែលជាអ្នកសារព័ត៌មានពលរដ្ឋ បន្ទាប់ពីលោកបានថតវីដេអូរនគរបាលដែលបានទទួលសំណូក ជាថ្នូរនឹងការបិទភ្នែកធ្វើមិនដឹងចំពោះអំពើបំពានច្បាប់ចរាចរណ៍នៅចំណុចត្រួតពិនិត្យមួយកន្លែងនៅស្រុកលើកដែក ខេត្តកណ្តាល។ លោក វុត្ថា ត្រូវបានឃាត់ខ្លួនអស់ពេលជាង១ម៉ោងដើម្បីសួរចម្លើយ។ នគរបាលបានសួររកលិខិតបេសកកម្ម និងអត្តសញ្ញាណប័ណ្ណរបស់គាត់ និងបញ្ជាឱ្យគាត់លុបវីដេអូដែលលោកបានថតពីការសូកប៉ាន់ និងចុះហត្ថលេខាបញ្ឈប់សកម្មភាព ដែលលោកបានយល់ព្រមដើម្បីទទួលបានការដោះលែង។

ឯកសារយោង វីអូឌី