ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយតាកែវ
ទីកន្លែង | តាកែវ |
---|---|
កាលបរិច្ឆេទនៃហេតុការណ៍ | ១៦-សីហា-២០២២ |
ការវិវត្តន៍ចុងក្រោយបង្អស់ | ១៦-សីហា-២០២២ |
ចំនួនអ្នកសារព័ត៌មានដែលត្រូវបានរឹបអូសយកសម្ភារៈ ឬចោទថារឹបអូសសម្ភារៈ | ៥ |
សង្ខេប | នៅថ្ងៃទី១៦ ខែសីហា អ្នកសារព័ត៌មានវីអូឌីចំនួន៥នាក់ (លោក ម៉ម មុន្នីរ័ត្ន ហ៊ាន រស្មី គៀត សុរិទ្ធធាវី ហ៊ី ឆាយ និង Danielle Keeton-Olsen) ត្រូវបានកងអង្គរក្សលោកនាយករដ្ឋមន្ត្រីចាប់ខ្លួន ខណៈពួកគេកំពុងពិនិត្យមើលការដាំដើមឈើឡើងវិញនៅភ្នំតាម៉ៅ បន្ទាប់ពីមានការឈូសឆាយមួយសប្តាហ៍មុន។ អ្នកសារព័ត៌មានម្នាក់ត្រូវបានមន្ត្រីទះកំភ្លៀង។ អ្នកសារព័ត៌មានទាំងប្រាំនាក់ត្រូវបាននាំទៅទីបញ្ជាការយោធា មុននឹងត្រូវបានឃុំខ្លួន និងសាកសួរនៅស្នងការនគរបាលស្រុកអស់រយៈពេលជាង៧ម៉ោង។ អាជ្ញាធរបានដកហូតសម្ភារៈរបស់ពួកគេ ប៉ុន្តែបានប្រគល់មកវិញនៅពេលដោះលែង។ អាជ្ញាធរចោទថាពួកគេបានចូលទៅទីតាំងដែលត្រូវបានហាមឃាត់ ទោះបីជាមិនមានព័ត៌មានជាសាធារណៈដែលបញ្ចាក់ថាទីតាំងនេះត្រូវបានហាមឃាត់ នៅពេលពួកគេត្រូវបានឃាត់ខ្លួនឡើយ។ នៅថ្ងៃបន្ទាប់មក មេបញ្ជាការកងអង្គរក្ស បានអះអាងថាតំបន់នេះត្រូវបានបើកឱ្យចូល ប៉ុន្តែពួកគេត្រូវចូលតាមច្រកទ្វារខាងមុខដើម្បីបានឃើញពីការប្រឹងប្រែងរបស់អាជ្ញាធរក្នុងការដាំដើមឈើឡើងវិញ។ លោកបាននិយាយថាការថតរូបនៅទីតាំងដែលរងការឈូសឆាយ «អាចបង្កជាបញ្ហា» និងបន្ថែមថា « យើងចង់ឱ្យមនុស្សទៅថតរូបនៅទីតាំងដែលបានដាំដើមឈើរួចហើយប៉ុណ្ណោះ។ កន្លែងនៅជិតទួលនោះមិនទាន់ដាំរួចរាល់នៅឡើយទេ ដូច្នេះពេលថតទៅវាមើលទៅអាក្រក់មើល»។ |
ឯកសារយោង | វីអូឌី | WMC | ខេមបូចា | ខេមបូចា | WMC | RFA | ព័ត៌មានបែបពិចារណា |