ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយស្វាយរៀង

ទីកន្លែង ស្វាយរៀង
កាលបរិច្ឆេទនៃហេតុការណ៍ ២-វិច្ឆិកា-២០២២
ការវិវត្តន៍ចុងក្រោយបង្អស់ ២១-វិច្ឆិកា-២០២២
ចំនួន​អ្នក​សារព័ត៌មាន​ដែល​ត្រូវ​បាន​រឹបអូស​យក​សម្ភារៈ ឬ​ចោទ​ថា​រឹប​អូស​សម្ភារៈ
សង្ខេប

កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ អធិការនគរបាលក្រុងបាវិត បានបញ្ជាឱ្យអ្នកសារព័ត៌មានជាច្រើននាក់ ដែលកំពុងផ្សាយផ្ទាល់លើករណីគ្រោះថ្នាក់ចរាចរណ៍ឱ្យបញ្ឈប់ និងលុបរាល់វីដេអូពាក់ព័ន្ធករណីនេះ។ នៅពេល លោក ព្រំ ចន្ថា អ្នកសារព័ត៌មានមកពីសារព័ត៌មានលួស សេង បានបដិសេធមិនលុបចោលវីឌីអូនោះ មេនគរបាលរូបនោះបានចាប់យកទូរសព្ទរបស់គាត់មកលុបវីដេអូដោយផ្ទាល់ដៃ ព្រមទាំងគំរាមវាយខ្នោះគាត់ទៀតផង។ ក្រោយមក នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សារព័ត៌មាន លួស សេង បានដាក់ពាក្យបណ្ដឹងទៅតុលាការខេត្ដស្វាយរៀងចំពោះការគំរាមកំហែងលើអ្នកសារព័ត៌មាន។ គាត់បានអះអាងថា ព្រះរាជអាជ្ញាបានព្យាយាមបញ្ជុះបញ្ជូលគាត់ដោយសុំឱ្យគាត់ "សម្របសម្រួល" ជំនួសវិញ។

ឯកសារយោង វីអូឌី