ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយព្រះវិហារ

ទីកន្លែង ព្រះវិហារ
កាលបរិច្ឆេទនៃហេតុការណ៍ ២៣-វិច្ឆិកា-២០២២
ការវិវត្តន៍ចុងក្រោយបង្អស់ ២៣-វិច្ឆិកា-២០២២
ចំនួន​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ចាប់​ខ្លួន​
សង្ខេប

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរមូលដ្ឋានក្នុងខេត្តព្រះវិហារបានចាប់ខ្លួនអ្នកយកព័ត៌មាន លោក មុំ វិបុល លោក ទីន ទ្រី និងលោក ទីន ស៊ីថា ដោយចោទប្រកាន់ពួកគេពីបទកំហែងយកតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនកាប់ឈើ PNT របស់ជនជាតិវៀតណាម។ អ្នកទាំងបីត្រូវបានគេរាយការណ៍ថាត្រូវបានចោទពីការទទួលសំណូកជាថ្នូរនឹងការបំបិទព័ត៌មានទាក់ទងនឹងប្រមូលទិញឈើខុសច្បាប់របស់ក្រុមហ៊ុន។ ប្អូនថ្លៃរបស់អ្នកកាសែតពីរនាក់បានបដិសេធចំពោះការចោទប្រកាន់នេះ ដោយលើកឡើងថាការចាប់ខ្លួនអ្នកសារព័ត៌មាននេះជាចេទនាការរារាំងអ្នកផ្សេងទៀតមិនឱ្យចូលរួមឃ្លាំមើលការជួញដូរឈើខុសច្បាប់។ គ្មានចំណាត់ការណាមួយត្រូវបានធ្វើឡើងប្រឆាំងនឹងក្រុមហ៊ុននោះទេ បើទោះបីជាមានការចោទប្រកាន់ពីការពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ក៏ដោយ។

ឯកសារយោង RFA | ខេមបូចា