ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយកំពង់ឆ្នាំង

ទីកន្លែង កំពង់ឆ្នាំង
កាលបរិច្ឆេទនៃហេតុការណ៍ ១៨-មករា-២០២៣
ការវិវត្តន៍ចុងក្រោយបង្អស់ ១៨-មករា-២០២៣
ចំនួន​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ចាប់​ខ្លួន​
សង្ខេប

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នគរបាលខេត្តបានចាប់ខ្លួនលោក ស្ងួន ញឿន អ្នកសារព័ត៌មានពលរដ្ឋ និងសកម្មជនដីធ្លីមួយរូប បន្ទាប់ពីលោកបានថតរូបការជួបជុំដោយសន្តិវិធីរបស់សមាជិកសហគមន៍ឡពាងជាង ៥០នាក់ នៅមុខសាលាដំបូងខេត្តកំពង់ឆ្នាំង។ ពួកគេកំពុងគាំទ្រតំណាងសហគមន៍ពីរនាក់ដែលចូលខ្លួនមកតុលាការពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេឌីស៊ី។ នគរបាលបានដកហូតទូរស័ព្ទរបស់លោក ញឿន បញ្ជាឱ្យគាត់លុបរូបថតនោះ ហើយបានសាកសួរគាត់អស់រយៈពេលជាង ២ ម៉ោង។ គាត់ត្រូវបានដោះលែងបន្ទាប់ពីយល់ព្រមចុះហត្ថលេខាលើការសន្យាមួយថាឈប់រាយការណ៍អំពីការជួបជុំនោះ។

ឯកសារយោង ព័ន៏មានពលរដ្ឋ​