ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយកណ្តាល
| ទីកន្លែង | កណ្តាល |
|---|---|
| កាលបរិច្ឆេទនៃហេតុការណ៍ | ២៨-មករា-២០២៣ |
| ការវិវត្តន៍ចុងក្រោយបង្អស់ | ២៨-មករា-២០២៣ |
| ចំនួនអ្នកសារព័ត៌មានជាប់ឃុំ | ១ |
| សង្ខេប | នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ មន្ត្រីអន្តោប្រវេសន៍នៅស្រុកលើកដែក ខេត្តកណ្ដាលបានឃុំខ្លួនលោក ញឹម ស៊នស៊ីដា សមាគមអ្នកសារព័ត៌មានយុវជនសម្រាប់សន្ដិភាព ជាច្រើនម៉ោងបន្ទាប់ពីគាត់បានថតរូបអ្នករត់ពន្ធបារី និងបានរាយការណ៍ពីសា្ថនភាពនេះទៅកាន់អាជ្ញាធរ។ ទូរសព្ទរបស់គាត់បានដកហូត ហើយលោកត្រូវបាននាំខ្លួនទៅប៉ុស្តិ៍នគរបាល និងសួរនាំពីមូលហេតុមិនមានលិខិតបេសសកម្ម និងមិនប្រាប់អាជ្ញាធរពីការថតរូបភាព។ លោក ស៊នស៊ីដា ត្រូវបានដោះលែងវិញបន្ទាប់ពីបានផ្ដិតមេដៃយល់ព្រមមិនធ្វើឱ្យបែកធ្លាយរូបភាពតាមបណ្ដាញផ្សព្វផ្សាយណាមួយ។ |
| ឯកសារយោង | វីអូឌី | ផ្សេងៗ |