ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយភ្នំពេញ
ទីកន្លែង | ភ្នំពេញ |
---|---|
កាលបរិច្ឆេទនៃហេតុការណ៍ | ១១-កុម្ភៈ-២០២៣ |
ការវិវត្តន៍ចុងក្រោយបង្អស់ | ១១-កុម្ភៈ-២០២៣ |
ចំនួនអ្នកសារព័ត៌មានរងការយាយី ឬចោទថារងការយាយី | ១ |
សង្ខេប | អ្នកយកព័ត៌មានស្រី្ដរបស់ វីអូឌី ដែលសរសេរពីអត្ថបទដែលនាំឱ្យមានការដកហូតអាជ្ញាប័ណ្ណត្រូវរងការបៀតបៀនតាមអនឡាញ។ ជាការសំគាល់ថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ និពន្ធនាយក និងអ្នកអត្ថាធិប្បាយតាមបណ្ដាញសង្គម លោក ផែង វណ្ណៈ ធ្វើការប្រមាថអ្នកសារព័ត៌មានស្រី្ដរូបនោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក និយាយថានាងមាន “ចរិកថោកទាប” និង “អ្នកណារៀបការជាមួយនាងគឺនឹងចប់”។ នៅក្នុងលិខិតចំហរមួយចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ អង្គការសង្គមស៊ីវិលចំនួន៤០ អំពាវនាវឱ្យក្រសួងពាក់ព័ន្ធធ្វើមានចំណាត់ការជាបន្ទាន់ ដោយទាមទារឱ្យលោក ផែង វណ្ណៈ សុំទោសជាសាធារណៈ និងចូលរួមសិក្ខាសាលាស្ដីពីការរាយការណ៍ពីបញ្ហាយេនឌ័រ។ |
ឯកសារយោង | ខមបូចា |