ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយសៀមរាប

ទីកន្លែង សៀមរាប
កាលបរិច្ឆេទនៃហេតុការណ៍ ១៤-មីនា-២០២១
ការវិវត្តន៍ចុងក្រោយបង្អស់ ១៤-មីនា-២០២១
ចំនួន​អ្នក​សារព័ត៌មាន​រង​ការ​វាយដំ​
សង្ខេប

អ្នកសារព័ត៌មាន និងចាងហ្វាងនៃស្ថាប័នព័ត៌មានឌីជីថល អាណាចក្រខ្មែរ លោក ប្រាន ស៊ាន ត្រូវបានបុរសពីរនាក់វាយនឹងដំបងនៅកណ្តាលអធ្រាត្រថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ខណៈដែលគាត់កំពុងសម្រាកនៅខាងក្រៅប្រាសាទមួយក្នុងខេត្តសៀមរាប។ គាត់រងរបួសត្រង់ក្បាលដែលត្រូវដេរចំនួន២០ថ្នេរ របួសច្រមុះធ្ងន់ធ្ងរ និងបាក់ធ្មេញចំនួនពីរ។ គាត់ជឿថា គាត់កំពុងក្លាយជាមុខសញ្ញារបស់ក្រុមអ្នកកាប់ឈើខុសច្បាប់ ដោយសារតែគាត់បានរាយការណ៍ជាញឹកញាប់អំពីការជួញដូរឈើខុសច្បាប់នៅក្នុងតំបន់នេះ។

ឯកសារយោង វីអូឌី | វីអូឌី