កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.137
-
សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្សថ្កោលទោស និងស្នើឲ្យដោះលែងសកម្មជនលោកកើត សារ៉ាយ
អង្គការសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស (FIDH) និងអង្គការពិភពលោកប្រឆាំងនឹងការធ្វើទារុណកម្ម (OMCT) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការផ្ដន្ទាទោសដាក់ពន្ធនាគារលោកកើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។ ទន្ទឹមនឹងការថ្កោលទោស អង្គការសិទ្ធិមនុស្សអន្តរជាតិទាំង២ក៏បានស្នើឲ្យអាជ្ញាធរកម្ពុជាដោះលែងលោក កើត សារ៉ាយជាបន្ទាន់ដោយឥតលក្ខខណ្ឌ រួមទាំងសកម្មជនសិទ្ធិមនុស្សផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។
អានបន្ត -
នាយករដ្ឋមន្ត្រីពន្យល់ហេតុផលនៃការតែងតាំងលោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីការបរទេសសាជាថ្មី
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្យល់ថា ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ដោយតែងតាំងលោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីការបរទេសសាជាថ្មី គឺដើម្បីប្រសិទ្ធភាពការងារនិងលទ្ធភាពក្នុងការប្រែក្លាយបញ្ហាប្រឈមនានាឲ្យទៅជាឱកាសសម្រាប់លើកកម្ពស់ផលប្រយោជន៍ជាតិ។ លោក ប្រាក់ សុខុន ត្រូវបានរដ្ឋសភា បោះឆ្នោតជាឯកច្ឆន្ទ ផ្ដល់សេចក្ដីទុកចិត្តសម្រាប់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសលោក សុខ ចិន្តាសោភា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ក្នុងសម័យប្រជុំរដ្ឋសភានៅថ្ងៃទី២០ ខែវិច្ឆិកានេះ។ លោកធ្លាប់បានកាន់តំណែងនេះពីឆ្នាំ២០១៦ ដល់២០២៣។ បន្ទាប់មក លោកបានកាន់តួនាទីជាអនុប្រធានព្រឹទ្ធសភា ចាប់ពីខែមេសាឆ្នាំមុន។
អានបន្ត -
លោក រ៉ុង ឈុន រំពឹងថា សាលាឧទ្ធរណ៍ភ្នំពេញ នឹងផ្ដល់នីតិសម្បទាឲ្យលោកធ្វើនយោបាយឡើងវិញ
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន រំពឹងថា សាលាឧទ្ធរណ៍ភ្នំពេញនឹងផ្ដល់នីតិសម្បទាឱ្យលោកធ្វើនយោបាយឡើងវិញ ក្រោយលោកបានអនុវត្តទោសរួចរាល់ចំនួន ៣ឆ្នាំដែលតុលាការបានកំណត់។ មន្ត្រីសង្គមស៊ីវិលយល់ថា តុលាការគួរតែផ្ដល់សិទ្ធិពេញលេញដល់លោក រ៉ុង ឈុន ក្រោយពីលោកបានអនុវត្តទោស ដែលព្យួរសាកល្បងចប់សព្វគ្រប់។ លោក រ៉ុង ឈុន រំពឹងថា សាលាឧទ្ធរណ៍ភ្នំពេញនឹងផ្ដល់នីតិសម្បទា ឬការមានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់ឡើងវិញដល់លោក ដើម្បីឲ្យលោកអាចធ្វើនយោបាយឡើងវិញ ។
អានបន្ត -
ពលរដ្ឋខេត្តស្ទឹងត្រែងបារម្ភខ្លាចក្រុមហ៊ុន Green Wood Development បន្តបំផ្លាញដំណាំរបស់ពួកគាត់
ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ពីការធ្វើអាជីវកម្មរ៉ែធ្យូង នៅតែព្រួយបារម្ភខ្លាចក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន ខមភេនី (Green Wood Development Company LTD) បន្តឈូសឆាយបំផ្លាញផលដំណាំកសិកម្មរបស់ពួកគាត់ចោលទៀត។ អាជ្ញាធរជំរុញឲ្យពលរដ្ឋរាយការណ៍ទៅកាន់អាជ្ញាធរពាក់ព័ន្ធ ប្រសិនបើក្រុមហ៊ុនឈូសឆាយផលដំណាំរបស់ប្រជាពលរដ្ឋជាថ្មីទៀត។ ពលរដ្ឋរស់នៅឃុំតាឡាត់ ស្រុកសេសាន ខេត្តស្ទឹងត្រែង លើកឡើងថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា តំណាងក្រុមហ៊ុនចិនឈ្មោះ ហ្គ្រីន វូត បានធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ថានឹងឈប់ឈូសឆាយបំផ្លាញផលដំណាំរបស់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះទៀតហើយ។ ប៉ុន្តែពលរដ្ឋថា ពួកគាត់នៅតែព្រួយបារម្ភ ពីព្រោះនេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមហ៊ុនបានសន្យាបែបនេះ បន្ទាប់មកក្រុមហ៊ុននៅតែបន្តឈូសឆាយដំណាំកសិកម្មរបស់ពលរដ្ឋ។
អានបន្ត -
តុលាការភ្នំពេញ ផ្ដន្ទាទោសពលរដ្ឋតំបន់បឹងតាមោក ៣នាក់ ឲ្យជាប់ពន្ធនាគារ ៦ខែ ដោយចោទអំពីបទ រារាំងអាជ្ញាធរមិនឲ្យរុះរើតូបលក់ដូរ
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ឆិកា សម្រេចផ្ដន្ទាទោសពលរដ្ឋមានទំនាស់ដីធ្លីនៅតំបន់បឹងតាមោក ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន៣នាក់ មានលោកស្រី គង់ តឿ លោកស្រី យន គឹមយឿន និងកញ្ញា យន សម្បត្តិ ឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែ និងពិន័យជាប្រាក់ចំនួន ១លានរៀល ក្រោមបទចោទ «ស្ថានទម្ងន់ទោស នៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ» ពាក់ព័ន្ធនឹងការរារាំងអាជ្ញាធរមិនឲ្យរុះរើតូបលក់ដូររបស់ពួកគាត់ កាលពីខែធ្នូ ឆ្នាំ២០២៣ ប៉ុន្តែទោសទាំងនេះ ត្រូវបានព្យួរ។
អានបន្ត -
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក មួង ឃីម ពីទីប្រឹក្សាក្រសួងយុត្តិធម៌
ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក មួង ឃីម ពីទីប្រឹក្សាក្រសួងយុត្តិធម៌ ឋានៈស្មើរដ្ឋលេខាធិការ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។ សូមជម្រាបថា លោក មួង ឃីម ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួន និងត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទ «ជំនួយឥទ្ធិពលសកម្ម និងជំនួយឥទ្ធិពលអកម្ម» នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។ ចាប់ខ្លួននេះ ជាប់ពាក់ព័ន្ធជាមួយសំណុំរឿងលោក លី សាម៉េត ហៅគ្រូមា៕
អានបន្ត -
អ្នកឃ្លាំមើល៖ កាសែតឥណ្ឌាថាអាមេរិកនៅពីក្រោយគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជាគឺជាការប្រឌិត
អ្នកនាំពាក្យក្រុមអ្នកតស៊ូមតិកម្ពុជា ចាត់ទុកការចុះផ្សាយរបស់កាសែតឥណ្ឌា The Sunday Guardian ដែលថាសហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន នៅពីក្រោយគម្រោងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា គឺជាការចុះផ្សាយក្នុងចេតនាប្រឌិតលាបពណ៌អាមេរិកប៉ុណ្ណោះ។ អ្នកនាំពាក្យក្រុមអ្នកតស៊ូមតិកម្ពុជា លោក មួង ណារ៉េត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៣ វិច្ឆិកា នេះថា សារព័ត៌មានពិភពលោកទាំងអស់គ្មានសារព័ត៌មានមួយណាដែលបានចុះផ្សាយថាមានបដិវត្តន៍ពណ៌នៅកម្ពុជាឡើយ ហើយសារព័ត៌មានទាំងនោះក៏មិនដែលចុះផ្សាយថាអាមេរិកនៅពីក្រោយបដិវត្តន៍ពណ៌នៅកម្ពុជាណាមួយដែរ។
អានបន្ត -
ពលរដ្ឋមិនទុកចិត្តអាជ្ញាធរថ្នាក់ជាតិចុះពិនិត្យទីតាំងកាយភ្នំឈើកាច់ដោយមិនអនុញ្ញាតឱ្យពួកគាត់ចូលរួមតាមដាន
ពលរដ្ឋមិនទុកចិត្តអាជ្ញាធរថ្នាក់ជាតិដែលចុះពិនិត្យ និងស៊ើបអង្កេតករណីអាជីវកម្មកាយភ្នំទេសចរណ៍ទ្រង់ទ្រាយធំក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ព្រោះអាជ្ញាធរមិនអនុញ្ញាតឱ្យពួកគាត់ចូលរួមតាមដាន។ អ្នកភូមិសង្ស័យថា មន្ត្រីថ្នាក់ជាតិ និងអាជ្ញាធរស្រុកបាភ្នំឃុបឃិតគ្នា និងមានចេតនាលាក់បាំងការពិត។ ពលរដ្ឋរស់នៅឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែងខកចិត្តនឹងចំណាត់ការរបស់អាជ្ញាធរថ្នាក់ជាតិ មិនបានស្វែងរកការពិត ដើម្បីការពារភ្នំឈើកាច់ឱ្យគង់វង្សនោះទេ ខណៈបច្ចុប្បន្នសកម្មភាពកាយយកខ្សាច់ភ្នំ និងថ្មមានតម្លៃតាមចង្កេះភ្នំនៅតែកើតមានច្រើន។
អានបន្ត -
លោក ហ៊ុន ម៉ាណែត អះអាងថាបក្សប្រជាជនមានបំណងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិយមកណ្ដាល
នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន ម៉ាណែត លើកឡើងថា គណបក្សប្រជាជនកម្ពុជា មានបំណងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិយមកណ្ដាល ដើម្បីរួមគ្នាជាមួយនឹងប្រទេសណា និងគណបក្សនយោបាយណាដែលមានផ្នត់គំនិតដូចគ្នាគាំទ្រពហុភាគីនិយម និងភាពចម្រុះនៅក្នុងអភិបាលកិច្ចនយោបាយ។
អានបន្ត -
ប្រធានរដ្ឋសភាវៀតណាមនឹងធ្វើទស្សនកិច្ចនៅកម្ពុជា៤ថ្ងៃក្រោយពីកម្ពុជាដកខ្លួនចេញពីគម្រោង CLV
ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន នឹងធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា បន្ទាប់ពីកម្ពុជាបានប្រកាសដកខ្លួនចេញពីតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA)។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ជិន ថាញ់មិន និងគណៈប្រតិភូ នឹងចូលក្រាបថ្វាយបង្គំព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ លោកក៏នឹងចូលសម្ដែងការគួរសមជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
អានបន្ត -
រដ្ឋសភានឹងអនុម័តតែងតាំងរដ្ឋមន្រ្តីក្រសួងការបរទេសថ្មីជំនួសរដ្ឋមន្រ្តីដែលទើបកាន់តំណែង
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភាជាតិកម្ពុជានឹងបោះឆ្នោតអនុម័តផ្តល់សេចក្តីទុកចិត្តក្នុងការតែងតាំងលោក ប្រាក់ សុខុន ជារដ្ឋមន្រ្តីក្រសួងការបរទេសជំនួសលោក សុខ ចិន្តាសោភា ដើម្បីបង្កើនប្រសិទ្ធភាពការងារ។
អានបន្ត -
ហេតុអ្វីបានជាមានសំណើផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសលោក សុខ ចិន្តាសោភា?
នៅព្រឹកថ្ងៃទី១៩ វិច្ឆិកានេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាកម្ពុជាបានបើកកិច្ចប្រជុំដើម្បីពិនិត្យលើសំណើសុំផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក សុខ ចិន្តាសោភា។ រដ្ឋាភិបាលកម្ពុជាអាណតិ្តទី៧ទើបមានអាយុចំនួន១៥ខែ ប៉ុន្តែនេះជាលើកទី២ដែលមានការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។ អ្នកតាមដានសង្គម និងអ្នកជំនាញកិច្ចការអន្តរជាតិបានលើកឡើងថា ការផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសដូចនេះ អាចមកពីរដ្ឋាភិបាលចង់ពង្រឹងនយោបាយការបរទេសកម្ពុជា និងការងារមួយចំនួនរបស់រដ្ឋមន្រ្តីការបរទេសក្នុងអាណត្តិទី៧នេះ។ មូលហេតុអ្វីបានជាមានសំណើសុំឲ្យផ្លាស់ប្តូររដ្ឋមន្រ្តីក្រសួងការបរទេសលោក សុខ ចិន្តាសោភា?។
អានបន្ត -
សង្គមស៊ីវិលជំរុញឱ្យក្រសួងសុខាភិបាលប្រើថវិកាឱ្យចំគោលដៅ ខណៈឆ្នាំ២០២៤ក្រសួងបានថវិកាតិចជាងឆ្នាំមុន ៦០លានដុល្លារ
សង្គមស៊ីវិលជំរុញឱ្យក្រសួងសុខាភិបាលប្រើប្រាស់ថវិកា និងធនធានដែលមានឱ្យចំគោលដៅ ខណៈក្រសួងទទួលបានថវិកាជាង ៤៣៨លានដុល្លារ សម្រាប់ចំណាយក្នុងឆ្នាំ២០២៤ ដែលចំនួននេះថយចុះជាង ៦០លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣។
អានបន្ត -
លោក រ៉ុង ឈុន ស្នើសុំនីតិសម្បទាពីតុលាការដើម្បីធ្វើសកម្មភាពនយោបាយ
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ស្នើសាលាឧទ្ធរណ៍ផ្តល់នីតិសម្បទាដល់រូបលោក ដើម្បីអាចធ្វើសកម្មភាពនយោបាយ ក្រោយការកំណត់ព្យួរទោសសាកល្បងរយៈពេលបីឆ្នាំបានបញ្ចប់។ ការស្នើសុំឱ្យតុលាការផ្តល់នីតិសម្បទា ដោយសារលោកបានអនុវត្តទោសរួចរាល់តាមសាលដីកាព្រហ្មទណ្ឌសា្ថពរ ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ របស់តុលាការកំពូល ដែលបានផ្តន្ទាទោសលោកដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ ៣ខែ ១១ថ្ងៃ និងទោសនៅសល់ត្រូវព្យួរសាកល្បងរយៈពេល ៣ឆ្នាំ។
អានបន្ត -
ភរិយាលោក នី ណាក់ ស្នើតុលាការដោះលែងស្វាមីមុនថ្ងៃប្រកាសសាលក្រម
នៅមុនថ្ងៃប្រកាសសាលក្រមលើសកម្មជនសង្គមជំនាញកសិកម្មលោក នី ណាក់ អ្នកស្រី សុខ ស៊ីណែត ដែលជាភរិយា ស្នើតុលាការដោះលែងស្វាមីឱ្យនៅក្រៅឃុំ ដោយអះអាងថា ស្វាមីអ្នកស្រីមានបញ្ហាសុខភាព និងស្រកទម្ងន់ ១៥ គីឡូ។
អានបន្ត -
ពលរដ្ឋនៅក្រុងបាវិតត្អូញត្អែរពីការដកប្លង់កម្មសិទ្ធិដីស្រែនិងដីលំនៅឋានត្រូវចំណាយលុយច្រើន
ពលរដ្ឋរស់នៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀងត្អូញត្អែរថាការដកប្លង់សិទ្ធិដីស្រែ និងដីលំនៅឋានពីមន្រ្ដីសូរិយោដីដែលបានចុះចែកនៅតាមផ្ទះមេភូមិត្រូវចំណាយលុយអស់ច្រើន ធ្វើឱ្យពលរដ្ឋមួយចំនួនត្រូវទៅខ្ចីលុយគេបន្ថែមដើម្បីទៅដកយកប្លង់មករក្សាទុក ។
អានបន្ត -
សកម្មជនបក្សភ្លើងទៀននៅខេត្តកំពង់ស្ពឺ ២នាក់ទៀតត្រូវអាជ្ញាធរចាប់ខ្លួន
តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនមន្ត្រីបក្សភ្លើងទៀននៅខេត្តកំពង់ស្ពឺពីររូប គឺលោក ប៉ាង ប៊ុនស៊ន និងលោក ប្រាក់ ឆន ពីបទញុះញង់លើបណ្តាសង្គមហ្វេសប៊ុក។ មន្ត្រីសិទ្ធិមនុស្ស និងគណបក្សភ្លើងទៀនចាត់ទុកការចាប់ឃុំខ្លួនសកម្មជននយោបាយទាំងនេះ គឺជាការគំរាមកំហែងផ្នែកនយោបាយ ហើយទាមទារឱ្យដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ។
អានបន្ត -
ថវិកាវិស័យអប់រំកើនឡើង ប៉ុន្ដែបញ្ហាខ្វះខាតមួយចំនួននៅមិនទាន់ដោះស្រាយ
ថវិកាវិស័យអប់រំមានការកើនឡើងជាបន្តបន្ទាប់សម្រាប់ចំណាយទៅការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាលើកលែងតែក្នុងឆ្នាំ២០២១ និង២០២២ ថវិកាចំណាយមានការថយចុះដោយសារតែបញ្ហាកូវីដ១៩ ដែលថវិកាមួយផ្នែកត្រូវបង្វិលទៅវិស័យសុខាភិបាលនាពេលនោះ។ បើតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង នៅឆ្នាំ២០២៣ ស្ថានភាពកូវីដ១៩ នៅកម្ពុជាមានភាពធូរស្បើយខណៈថវិកាសម្រាប់វិស័យអប់រំមានការកើនឡើងដែលមានទឹកប្រាក់ប្រហាក់ប្រហែលនឹងមុនពេលកូវីដ១៩។ ពោលគឺកាលពីឆ្នាំ២០២០ ថវិកាវិស័យអប់រំមានទឹកប្រាក់ប្រមាណ ៩១៩ លានដុល្លារសហរដ្ឋអាមេរិក ហើយក្នុងឆ្នាំ២០២៣ ក្រសួងអប់រំទទួលបាន ថវិកា ប្រមាណ ៩១៧ លានដុល្លារសហរដ្ឋអាមេរិក។
អានបន្ត -
លោក រ៉ុង ឈុន ដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍សុំសិទ្ធិធ្វើនយោបាយឡើងវិញ
មន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន សម្រេចដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ក្រុងភ្នំពេញ សុំសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីបាត់បង់នីតិសម្បទាគ្រប់បែបយ៉ាង និងត្រូវដាក់ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការអស់រយៈពេល ៣ឆ្នាំ។
អានបន្ត -
លោក ប្រាក់ សុខុន នឹងត្រឡប់មកកាន់តំណែងរដ្ឋមន្ត្រីការបរទេសសាជាថ្មី
រដ្ឋសភាកម្ពុជានឹងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិភាក្សានិងអនុម័តរបៀបវារៈសំខាន់ៗចំនួន៣។ ក្នុងចំណោមរបៀបវារៈសំខាន់ៗទាំង៣នេះ សំណើររបស់រដ្ឋាភិបាលស្នើសុំកែសម្រួលសមាជិករដ្ឋាភិបាលគឺជារបៀបវារៈដែលមានការចាប់អារម្មណ៍ខ្លាំង ពោលគឺអតីតរដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន ត្រូវបានស្នើឲ្យមកធ្វើជារដ្ឋមន្ត្រីការបរទេសឡើងវិញជំនួសលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសបច្ចុប្បន្ន។
អានបន្ត