កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.146


  • លោក អ៊ុំ សំអាន ថា​លោក ហ៊ុន សែន ទំនង​សន្យា​ប្រគល់​ទឹកដី​ខ្មែរ ២​ភាគ​៣ លើ​កោះ​គុត​ឱ្យ​ទៅ​ថៃ ជា​ថ្នូរ​បង្ក្រាប​ក្រុម​ប្រឆាំង
    អានបន្ត

    លោក អ៊ុំ សំអាន ថា​លោក ហ៊ុន សែន ទំនង​សន្យា​ប្រគល់​ទឹកដី​ខ្មែរ ២​ភាគ​៣ លើ​កោះ​គុត​ឱ្យ​ទៅ​ថៃ ជា​ថ្នូរ​បង្ក្រាប​ក្រុម​ប្រឆាំង

    តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ទម្លាយ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន អាច​បាន​សន្យា​ប្រគល់​ទឹកដី​ខ្មែរ ២​ភាគ​៣ លើ​កោះ​គុត ឱ្យ​ទៅ​ប្រទេស​ថៃ ជា​ថ្នូរ​នឹង​ការ​បង្ក្រាប​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀស​ខ្លួន​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ថៃ និង​ទប់ស្កាត់​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ទៅ​កម្ពុជា។

    អានបន្ត
  • លោក ប្រាក់ សុខុន វិលត្រឡប់​មក​កាន់​តំណែង​ដើម​វិញ បន្ទាប់ពី​រដ្ឋសភា​សម្រេច​ជា​ឯកច្ឆន្ទ
    អានបន្ត

    លោក ប្រាក់ សុខុន វិលត្រឡប់​មក​កាន់​តំណែង​ដើម​វិញ បន្ទាប់ពី​រដ្ឋសភា​សម្រេច​ជា​ឯកច្ឆន្ទ

    លោក ប្រាក់ សុខុន បាន​វិលត្រឡប់​មក​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បន្ទាប់ពី​រដ្ឋសភា​សម្រេច​ជា​ឯកច្ឆន្ទ​នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់ពី​លោក​បាន​ចាកចេញ​ពី​តំណែង​នេះ​អស់​រយៈពេល ១៤​ខែ។ រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃទី​២០ ខែ​វិច្ឆិកា នេះ បាន​បើក​កិច្ចប្រជុំ​ពេញអង្គ​របស់​ខ្លួន ដើម្បី​អនុម័ត​ឱ្យ​លោក ប្រាក់ សុខុន មក​ដឹកនាំ​ក្រសួង​ការបរទេស​វិញ ដោយ​សំឡេង​ជា​ឯកច្ឆន្ទ​ទាំង ១១២​សំឡេង។

    អានបន្ត
  • តុលាការ​ផ្ដន្ទាទោស​លោក នី ណាក់ ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ក្នុង​សំណុំរឿង​ញុះញង់ ប្ដឹង​ដោយ​លោក ហេង សួរ
    អានបន្ត

    តុលាការ​ផ្ដន្ទាទោស​លោក នី ណាក់ ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ក្នុង​សំណុំរឿង​ញុះញង់ ប្ដឹង​ដោយ​លោក ហេង សួរ

    គ្រួសារ​ខក​ចិត្ត ដែល​តុលាការ​ផ្ដន្ទាទោស​អ្នក​ជំនាញ​កសិកម្ម​លោក នី ណាក់ ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២០០លាន​រៀល ឬ​ស្មើ​​ប្រមាណ ៥ម៉ឺន​ដុល្លារ ឱ្យ​ទៅ​ដើម​បណ្ដឹង​ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង។ មេធាវី​ការពារ​ក្ដី​ឱ្យ​លោក នី ណាក់ ថា នឹង​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ ដោយ​ចាត់​ទុក​ថា​នេះ គឺ​ជា​រឿង​អយុត្តិធម៌។ ភរិយា​អ្នក​ជំនាញ​កសិកម្ម លោក នី ណាក់ ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ឱ្យ​លោក នី ណាក់ ចាញ់​ក្ដី ហើយ​ត្រូវ​រង​ពិន័យ​ឱ្យ​បង់​លុយ​ទៅ​តុលាការ​ជាង ៧០០ដុល្លារ និង​ឱ្យ​ទៅ​លោក ហេង សួរ ប្រមាណ ៥ (៥០.០០០)ម៉ឺន​ដុល្លារ​នេះ​ថា ជា​រឿង​ដែល​ឈឺ​ចាប់ និង​អយុត្តិធម៌។

    អានបន្ត
  • សកម្មជន​បក្ស​ប្រឆាំង​រៀបរាប់​ពី​ការ​រង​ទារុណកម្ម​ផ្លូវចិត្ត​និង​រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​លោក ហ៊ុន សែន ក្នុង​ទឹកដី​ថៃ
    អានបន្ត

    សកម្មជន​បក្ស​ប្រឆាំង​រៀបរាប់​ពី​ការ​រង​ទារុណកម្ម​ផ្លូវចិត្ត​និង​រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​លោក ហ៊ុន សែន ក្នុង​ទឹកដី​ថៃ

    សកម្មជន​បក្ស​ប្រឆាំង​បាន​ទម្លាយ​ពី​ការ​ទទួល​រង​នូវ​អំពើ​ទារុណកម្ម​ផ្លូវចិត្ត និង​ការ​រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​ក្រុម​បាតដៃ​ទី​៣ ដែល​ទទួល​បញ្ជា​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អំឡុង​ពេល​ដែល​រូបគេ​កំពុង​ភៀស​ខ្លួន​រក​សិទ្ធិ​ជ្រកកោន​នយោបាយ​លើ​ទឹកដី​ថៃ។

    អានបន្ត
  • លោក​នាយក​រដ្ឋមន្ដ្រី​មិន​អនុញ្ញាត​ផ្ដល់​អាជ្ញាប័ណ្ណ​រុករ៉ែ​នៅ​តំបន់​ព្រៃឡង់
    អានបន្ត

    លោក​នាយក​រដ្ឋមន្ដ្រី​មិន​អនុញ្ញាត​ផ្ដល់​អាជ្ញាប័ណ្ណ​រុករ៉ែ​នៅ​តំបន់​ព្រៃឡង់

    លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បាន​ថ្លែង​អះអាងថា លោក​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ចេញ​អាជ្ញាប័ណ្ណ​រុក​រករ៉ែ​នៅ​ក្នុងតំបន់​ព្រៃឡង់​ជា​ដាច់ខាត។ លោក​បាន​ថ្លែង​ដូច្នេះ​ក្នុង​ពិធីបិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​​ឆ្នាំ​ ២០២៣-២០២៤​ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​រ៉ែ និងថាមពល​ នៅ​សណ្ឋាគារ​ សូហ្វីតែល ភូកេតត្រា ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

    អានបន្ត
  • អង្គការ ILO ចាប់ផ្តើមគម្រោងពង្រឹងយន្តការការពារ និងដោះស្រាយវិវាទការងារនៅកម្ពុជា
    អានបន្ត

    អង្គការ ILO ចាប់ផ្តើមគម្រោងពង្រឹងយន្តការការពារ និងដោះស្រាយវិវាទការងារនៅកម្ពុជា

    អង្គការពលកម្មអន្តរជាតិ ILO ប្រចាំកម្ពុជាតាមរយៈកម្មវិធីភាពជាដៃគូ ILO-Korea (I-KORP) បានចាប់ផ្តើមគម្រោងថ្មីមួយដើម្បីពង្រឹងយន្តការការពារ និងដោះស្រាយវិវាទការងារនៅកម្ពុជា។ គំនិតផ្តួចផ្តើមលើគម្រោងកិច្ចសន្ទនាសង្គម និងការកសាងសមត្ថភាពមួយនេះនឹងចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ខែធ្នូ ឆ្នាំ២០២៦។ កម្មវត្ថុចម្បង គឺស្វែងរកការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅក្នុងក្របខណ្ឌនៃទំនាក់ទំនងការងាររបស់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល និយោជក និងកម្មករ។

    អានបន្ត
  • សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្សថ្កោលទោស និងស្នើឲ្យដោះលែងសកម្មជនលោកកើត សារ៉ាយ
    អានបន្ត

    សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្សថ្កោលទោស និងស្នើឲ្យដោះលែងសកម្មជនលោកកើត សារ៉ាយ

    អង្គការសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស (FIDH) និងអង្គការពិភពលោកប្រឆាំងនឹងការធ្វើទារុណកម្ម (OMCT) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការផ្ដន្ទាទោសដាក់ពន្ធនាគារលោកកើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។ ទន្ទឹមនឹងការថ្កោលទោស អង្គការសិទ្ធិមនុស្សអន្តរជាតិទាំង២ក៏បានស្នើឲ្យអាជ្ញាធរកម្ពុជាដោះលែងលោក កើត សារ៉ាយជាបន្ទាន់ដោយឥតលក្ខខណ្ឌ រួមទាំងសកម្មជនសិទ្ធិមនុស្សផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។

    អានបន្ត
  • ពលរដ្ឋ ស្នើ​​រដ្ឋាភិបាល​កម្ពុជាឲ្យ​គិតគូរ​អំពី​បញ្ហា​ពលរដ្ឋ​ខ្មែរ​ក្រោម ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រធាន​សភា​វៀតណាម​មក​កម្ពុជា
    អានបន្ត

    ពលរដ្ឋ ស្នើ​​រដ្ឋាភិបាល​កម្ពុជាឲ្យ​គិតគូរ​អំពី​បញ្ហា​ពលរដ្ឋ​ខ្មែរ​ក្រោម ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រធាន​សភា​វៀតណាម​មក​កម្ពុជា

    ពលរដ្ឋ​ស្នើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គិតគូរ​អំពី​សុខ​ទុក្ខ​ពលរដ្ឋ​ខ្មែរ​ក្រោម ឲ្យ​ដូច​ភាគី​វៀតណាម ដែល​តែងតែ​ស្នើ​សុំ​​រដ្ឋាភិបាល​កម្ពុជា ឲ្យ​មើល​ថែ​ពលរដ្ឋ​របស់​ពួក​គេ ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា។ ការ​ស្នើសុំ​នេះ ធ្វើ​ឡើង​នៅ​មុន​ពេល​ប្រធាន​សភា​ជាតិ​វៀតណាម លោក ជិន ថាញ់​មិន (Tran Thanh Man) នឹង​ធ្វើ​ទស្សនកិច្ច​មក​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី២៤ ខែវិច្ឆិកា​ខាង​​មុខ​​នេះ។ ពលរដ្ឋ​លើក​ឡើង​ថា រដ្ឋាភិបាល​ត្រកូល «ហ៊ុន» គួរតែ​ខ្វល់ខ្វាយ​ពី​សុខ​ទុក្ខ​ពលរដ្ឋ​ខ្មែរ​ក្រោម ក្នុង​នាម​ជា​ឈាមជ័រ​ខ្មែរ​តែ​មួយ ដែល​កំពុង​រស់នៅ​ក្រោម​អាណានិគម​វៀតណាម និង​រង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ស្ទើរ​គ្រប់​រូបភាព។

    អានបន្ត
  • អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ថា កម្ពុជា​នៅ​មិន​ទាន់​មាន​សេដ្ឋកិច្ច​ការ​ទូត​ល្អ​ប្រសើរ​ឡើយ ដោយសារ​ការ​មិន​គោរព​សិទ្ធិមនុស្ស
    អានបន្ត

    អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ថា កម្ពុជា​នៅ​មិន​ទាន់​មាន​សេដ្ឋកិច្ច​ការ​ទូត​ល្អ​ប្រសើរ​ឡើយ ដោយសារ​ការ​មិន​គោរព​សិទ្ធិមនុស្ស

    អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​លើកឡើង​ថា កម្ពុជា​ពិបាក​នឹង​សម្រេច​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​ប្រែ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៥០ ដោយសារតែ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​ជំហរ​គោល​នយោបាយ​​កម្ពុជា​ងាក​ទៅ​ប្រទេស​ចិន​កុម្មុយនិស្ត​ខ្លាំង​ពេក។ ការ​លើក​ឡើង​នេះ​គឺ​ក្រោយ​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល អួតអាង​សាជាថ្មី​ពី​សមិទ្ធផល​ដែល លោក ហ៊ុន ម៉ាណែត បាន​ខិតខំ​ជំរុញ​ឱ្យ​មាន​កំណើន​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​កត់​សម្គាល់​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅតែ​មិន​អាច​ធ្វើ​ឱ្យ​ទំនាក់ទំនង​នយោបាយ​សេដ្ឋកិច្ច​ការ​ទូត​កម្ពុជា​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​ជា​វិជ្ជមាន​នៅ​ឡើយ ដោយសារតែ​បញ្ហា​អំពើ​ពុករលួយ​ចាក់ស្រេះ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

    អានបន្ត
  • នាយក​រដ្ឋមន្ត្រី​ពន្យល់​ហេតុផល​នៃ​ការ​តែង​តាំង​លោក ប្រាក់​ សុខុន​ ជា​រដ្ឋមន្ត្រីការបរទេស​សាជាថ្មី
    អានបន្ត

    នាយក​រដ្ឋមន្ត្រី​ពន្យល់​ហេតុផល​នៃ​ការ​តែង​តាំង​លោក ប្រាក់​ សុខុន​ ជា​រដ្ឋមន្ត្រីការបរទេស​សាជាថ្មី

    លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្យល់​ថា ការ​កែ​សម្រួល​សមាសភាព​រាជរដ្ឋាភិបាល ដោយ​តែង​តាំង​លោក ប្រាក់​ សុខុន ជា​រដ្ឋមន្ត្រី​ការបរទេស​សាជាថ្មី គឺ​ដើម្បី​ប្រសិទ្ធភាព​ការងារ​និង​​លទ្ធភាព​​ក្នុង​ការ​ប្រែ​ក្លាយ​បញ្ហា​ប្រឈម​នានា​ឲ្យ​ទៅ​ជា​ឱកាស​សម្រាប់​លើក​កម្ពស់​ផល​ប្រយោជន៍​ជាតិ។ លោក ប្រាក់ សុខុន ត្រូវ​បាន​រដ្ឋសភា បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​ ​ផ្ដល់​សេចក្ដី​ទុកចិត្ត​សម្រាប់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជំនួស​លោក សុខ ចិន្តាសោភា​ ដែល​ត្រូវ​បាន​តែង​តាំង​ជា​ឧបនាយករដ្ឋមន្ត្រី​ ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា​នេះ។ លោក​ធ្លាប់​បាន​កាន់​តំណែង​នេះ​ពី​ឆ្នាំ​២០១៦ ដល់​២០២៣។ បន្ទាប់​មក​ លោក​បាន​កាន់​តួនាទី​ជា​អនុប្រធាន​ព្រឹទ្ធសភា​ ចាប់​ពី​ខែ​មេសា​ឆ្នាំ​មុន។

    អានបន្ត
  • លោក រ៉ុង ឈុន រំពឹង​ថា សាលា​ឧទ្ធរណ៍​ភ្នំពេញ នឹង​ផ្ដល់​នីតិសម្បទា​ឲ្យ​លោក​ធ្វើ​នយោបាយ​ឡើង​វិញ
    អានបន្ត

    លោក រ៉ុង ឈុន រំពឹង​ថា សាលា​ឧទ្ធរណ៍​ភ្នំពេញ នឹង​ផ្ដល់​នីតិសម្បទា​ឲ្យ​លោក​ធ្វើ​នយោបាយ​ឡើង​វិញ

    ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន រំពឹង​ថា សាលា​ឧទ្ធរណ៍​ភ្នំពេញ​នឹង​ផ្ដល់​នីតិសម្បទា​ឱ្យ​លោក​ធ្វើ​នយោបាយ​ឡើង​វិញ ក្រោយ​លោក​បាន​អនុវត្ត​ទោស​រួចរាល់​ចំនួន ៣​ឆ្នាំ​ដែល​តុលាការ​បាន​កំណត់។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា តុលាការ​គួរតែ​ផ្ដល់​សិទ្ធិ​ពេញ​លេញ​ដល់​លោក រ៉ុង ឈុន ក្រោយ​ពី​លោក​បាន​អនុវត្ត​ទោស ដែល​ព្យួរ​សាកល្បង​ចប់​សព្វគ្រប់។ លោក រ៉ុង ឈុន រំពឹង​ថា សាលាឧទ្ធរណ៍​ភ្នំពេញ​នឹង​ផ្ដល់​នីតិសម្បទា ឬ​ការ​មាន​សិទ្ធិ​គ្រប់គ្រាន់​តាម​ផ្លូវ​ច្បាប់​ឡើង​វិញ​ដល់​លោក ដើម្បី​ឲ្យ​លោក​អាច​ធ្វើនយោបាយ​ឡើងវិញ ។

    អានបន្ត
  • ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​បារម្ភ​ខ្លាច​ក្រុមហ៊ុន Green Wood Development បន្ត​បំផ្លាញ​ដំណាំ​របស់​ពួកគាត់
    អានបន្ត

    ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​បារម្ភ​ខ្លាច​ក្រុមហ៊ុន Green Wood Development បន្ត​បំផ្លាញ​ដំណាំ​របស់​ពួកគាត់

    ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ធ្យូង នៅ​តែ​ព្រួយ​បារម្ភ​ខ្លាច​ក្រុមហ៊ុន​ ហ្គ្រីន វូត ឌីវេឡុបមេន ខមភេនី (Green Wood Development Company LTD) បន្ត​ឈូស​ឆាយ​បំផ្លាញ​ផល​ដំណាំ​កសិកម្ម​របស់​ពួក​គាត់​ចោល​ទៀត។ អាជ្ញាធរ​ជំរុញ​ឲ្យ​ពលរដ្ឋ​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​ពាក់ព័ន្ធ ប្រសិនបើ​ក្រុមហ៊ុន​ឈូស​ឆាយ​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ​ជា​ថ្មី​ទៀត។ ពលរដ្ឋ​រស់​នៅ​ឃុំ​តាឡាត់ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង លើក​ឡើង​ថា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា តំណាង​ក្រុមហ៊ុន​ចិន​ឈ្មោះ ហ្គ្រីន វូត បាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ថា​នឹង​ឈប់​ឈូស​ឆាយ​បំផ្លាញ​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ជុំ​វិញ​តំបន់​នោះ​ទៀត​ហើយ។ ប៉ុន្តែ​ពលរដ្ឋ​ថា ពួកគាត់​នៅ​តែ​ព្រួយបារម្ភ ពីព្រោះ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​ក្រុមហ៊ុន​បាន​សន្យា​បែប​នេះ បន្ទាប់​មក​ក្រុមហ៊ុន​នៅ​តែ​បន្ត​ឈូស​ឆាយ​ដំណាំ​កសិកម្ម​របស់​ពលរដ្ឋ។

    អានបន្ត
  • តុលាការ​ភ្នំពេញ ផ្ដន្ទាទោស​ពលរដ្ឋ​តំបន់​បឹង​តាមោក ៣នាក់ ឲ្យ​ជាប់​ពន្ធនាគារ ៦ខែ ដោយ​ចោទ​អំពី​បទ រារាំង​អាជ្ញាធរ​មិន​ឲ្យ​រុះរើ​តូប​លក់ដូរ
    អានបន្ត

    តុលាការ​ភ្នំពេញ ផ្ដន្ទាទោស​ពលរដ្ឋ​តំបន់​បឹង​តាមោក ៣នាក់ ឲ្យ​ជាប់​ពន្ធនាគារ ៦ខែ ដោយ​ចោទ​អំពី​បទ រារាំង​អាជ្ញាធរ​មិន​ឲ្យ​រុះរើ​តូប​លក់ដូរ

    សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៩ ខែវិច្ឆិកា សម្រេច​ផ្ដន្ទាទោស​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹង​តាមោក ស្ថិត​នៅ​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ចំនួន​៣នាក់ មាន​លោកស្រី គង់ តឿ លោកស្រី យន គឹមយឿន និង​កញ្ញា យន សម្បត្តិ ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៦ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១លានរៀល ក្រោម​បទ​ចោទ «ស្ថាន​ទម្ងន់​ទោស នៃ​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ» ពាក់ព័ន្ធ​នឹង​ការ​រារាំង​អាជ្ញាធរ​មិន​ឲ្យ​រុះរើ​តូប​លក់​ដូរ​របស់​ពួកគាត់ កាល​ពី​ខែធ្នូ ឆ្នាំ២០២៣ ប៉ុន្តែ​ទោស​ទាំង​នេះ ត្រូវ​បាន​ព្យួរ។

    អានបន្ត
  • ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក មួង ឃីម ពីទីប្រឹក្សាក្រសួងយុត្តិធម៌
    អានបន្ត

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក មួង ឃីម ពីទីប្រឹក្សាក្រសួងយុត្តិធម៌

    ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក មួង ឃីម ពីទីប្រឹក្សាក្រសួងយុត្តិធម៌ ឋានៈស្មើរដ្ឋលេខាធិការ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។ សូមជម្រាបថា លោក មួង ឃីម ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួន និងត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទ «ជំនួយឥទ្ធិពលសកម្ម និងជំនួយឥទ្ធិពលអកម្ម» នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។ ចាប់ខ្លួននេះ ជាប់ពាក់ព័ន្ធជាមួយសំណុំរឿងលោក លី សាម៉េត ហៅគ្រូមា៕

    អានបន្ត
  • គ្រួសារ​ស្នើសុំ​ដោះលែង​លោក នី ណាក់ មួយ​ថ្ងៃ មុន​តុលាការ​ប្រកាស​សាល​ក្រម​សំណុំ​រឿង​បរិហារកេរ្តិ៍ ប្ដឹង​ដោយ​លោក ហេង សួរ
    អានបន្ត

    គ្រួសារ​ស្នើសុំ​ដោះលែង​លោក នី ណាក់ មួយ​ថ្ងៃ មុន​តុលាការ​ប្រកាស​សាល​ក្រម​សំណុំ​រឿង​បរិហារកេរ្តិ៍ ប្ដឹង​ដោយ​លោក ហេង សួរ

    តុលាការ​គ្រោង​ប្រកាស​សាល​ក្រម​សំណុំរឿង «បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង» របស់​អ្នក​ជំនាញ​កសិកម្ម​លោក នី ណាក់ ដែល​ប្ដឹង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ នៅ​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា។ ភរិយា​លោក នី ណាក់ សង្ឃឹម​ថា​តុលាការ​នឹង​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​ប្ដី​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

    អានបន្ត
  • អ្នក​ឃ្លាំមើល៖ កាសែត​ឥណ្ឌា​ថា​អាមេរិក​នៅ​ពី​ក្រោយ​គម្រោង​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​គឺ​ជា​ការ​ប្រឌិត
    អានបន្ត

    អ្នក​ឃ្លាំមើល៖ កាសែត​ឥណ្ឌា​ថា​អាមេរិក​នៅ​ពី​ក្រោយ​គម្រោង​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​គឺ​ជា​ការ​ប្រឌិត

    អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចាត់ទុក​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian ដែល​ថា​សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋបាល​របស់​ប្រធានាធិបតី ចូ បៃដិន នៅ​ពីក្រោយ​គម្រោង​បង្កើត​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា គឺជា​ការ​ចុះផ្សាយ​ក្នុង​ចេតនា​ប្រឌិត​លាប​ពណ៌​អាមេរិក​ប៉ុណ្ណោះ។ អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា លោក មួង ណារ៉េត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៣ វិច្ឆិកា នេះ​ថា សារព័ត៌មាន​ពិភពលោក​ទាំងអស់​គ្មាន​សារព័ត៌មាន​មួយ​ណា​ដែល​បាន​ចុះផ្សាយ​ថា​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ឡើយ ហើយ​សារព័ត៌មាន​ទាំងនោះ​ក៏​មិន​ដែល​ចុះផ្សាយ​ថា​អាមេរិក​នៅ​ពីក្រោយ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ណា​មួយ​ដែរ។

    អានបន្ត
  • ពលរដ្ឋ​មិន​ទុក​ចិត្ត​អាជ្ញាធរ​ថ្នាក់​ជាតិ​ចុះ​ពិនិត្យ​ទីតាំង​កាយ​ភ្នំ​ឈើ​កាច់​ដោយ​មិន​អនុញ្ញាត​ឱ្យ​ពួកគាត់​ចូលរួម​តាមដាន
    អានបន្ត

    ពលរដ្ឋ​មិន​ទុក​ចិត្ត​អាជ្ញាធរ​ថ្នាក់​ជាតិ​ចុះ​ពិនិត្យ​ទីតាំង​កាយ​ភ្នំ​ឈើ​កាច់​ដោយ​មិន​អនុញ្ញាត​ឱ្យ​ពួកគាត់​ចូលរួម​តាមដាន

    ពលរដ្ឋ​មិន​ទុកចិត្ត​អាជ្ញាធរ​ថ្នាក់​ជាតិ​ដែល​ចុះ​ពិនិត្យ​ និង​ស៊ើប​អង្កេត​ករណី​អាជីវកម្ម​កាយ​ភ្នំ​ទេសចរណ៍​ទ្រង់ទ្រាយ​ធំ​ក្នុង​ស្រុក​បាភ្នំ ខេត្តព្រៃវែង ព្រោះ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​ពួកគាត់​ចូលរួម​តាមដាន។ អ្នកភូមិ​សង្ស័យ​ថា មន្ត្រី​ថ្នាក់​ជាតិ និង​អាជ្ញាធរ​ស្រុក​បាភ្នំ​​ឃុបឃិត​គ្នា និង​មាន​ចេតនា​លាក់បាំង​ការ​ពិត។ ពលរដ្ឋ​រស់​នៅ​ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​ខកចិត្ត​នឹង​ចំណាត់ការ​របស់​អាជ្ញាធរ​ថ្នាក់​ជាតិ មិន​បាន​ស្វែង​រក​ការ​ពិត ដើម្បី​ការពារ​ភ្នំ​ឈើ​កាច់​ឱ្យ​គង់វង្ស​នោះ​ទេ​ ខណៈ​បច្ចុប្បន្ន​សកម្មភាព​កាយ​យក​ខ្សាច់​ភ្នំ និង​ថ្ម​មាន​តម្លៃ​តាម​ចង្កេះភ្នំ​នៅតែ​កើត​មាន​ច្រើន។

    អានបន្ត
  • លោក ហ៊ុន ម៉ាណែត អះអាង​ថា​បក្ស​ប្រជាជន​មាន​បំណង​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​និយម​កណ្ដាល
    អានបន្ត

    លោក ហ៊ុន ម៉ាណែត អះអាង​ថា​បក្ស​ប្រជាជន​មាន​បំណង​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​និយម​កណ្ដាល

    នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​បំណង​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​និយម​កណ្ដាល ដើម្បី​រួម​គ្នា​ជាមួយ​នឹង​ប្រទេស​ណា និង​គណបក្ស​នយោបាយ​ណា​ដែល​មាន​ផ្នត់គំនិត​ដូច​គ្នា​គាំទ្រ​ពហុភាគី​និយម និង​ភាព​ចម្រុះ​នៅ​ក្នុង​អភិបាលកិច្ច​នយោបាយ។

    អានបន្ត
  • ប្រធាន​រដ្ឋសភា​វៀតណាម​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​៤​ថ្ងៃ​ក្រោយពី​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង CLV
    អានបន្ត

    ប្រធាន​រដ្ឋសភា​វៀតណាម​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​៤​ថ្ងៃ​ក្រោយពី​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង CLV

    ប្រធាន​រដ្ឋសភា​វៀតណាម លោក ជិន ថាញ់មិន នឹង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១-២៤ ខែ​វិច្ឆិកា បន្ទាប់ពី​កម្ពុជា​បាន​ប្រកាស​ដក​ខ្លួន​ចេញពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV-DTA)។ បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ជិន ថាញ់មិន និង​គណៈប្រតិភូ នឹង​ចូល​ក្រាប​ថ្វាយបង្គំ​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា។ លោក​ក៏​នឹង​ចូល​សម្ដែង​ការ​គួរសម​ជាមួយ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។

    អានបន្ត
  • រដ្ឋសភា​នឹង​អនុម័ត​តែងតាំង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ថ្មី​ជំនួស​រដ្ឋមន្រ្តី​ដែល​ទើប​កាន់​តំណែង
    អានបន្ត

    រដ្ឋសភា​នឹង​អនុម័ត​តែងតាំង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ថ្មី​ជំនួស​រដ្ឋមន្រ្តី​ដែល​ទើប​កាន់​តំណែង

    នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភាជាតិកម្ពុជានឹងបោះឆ្នោតអនុម័តផ្តល់សេចក្តីទុកចិត្តក្នុងការតែងតាំងលោក ប្រាក់ សុខុន ជារដ្ឋមន្រ្តីក្រសួងការបរទេសជំនួសលោក សុខ ចិន្តាសោភា ដើម្បីបង្កើនប្រសិទ្ធភាពការងារ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo