កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
ហេតុអ្វីបានជាមានសំណើផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសលោក សុខ ចិន្តាសោភា?
នៅព្រឹកថ្ងៃទី១៩ វិច្ឆិកានេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាកម្ពុជាបានបើកកិច្ចប្រជុំដើម្បីពិនិត្យលើសំណើសុំផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក សុខ ចិន្តាសោភា។ រដ្ឋាភិបាលកម្ពុជាអាណតិ្តទី៧ទើបមានអាយុចំនួន១៥ខែ ប៉ុន្តែនេះជាលើកទី២ដែលមានការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។ អ្នកតាមដានសង្គម និងអ្នកជំនាញកិច្ចការអន្តរជាតិបានលើកឡើងថា ការផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសដូចនេះ អាចមកពីរដ្ឋាភិបាលចង់ពង្រឹងនយោបាយការបរទេសកម្ពុជា និងការងារមួយចំនួនរបស់រដ្ឋមន្រ្តីការបរទេសក្នុងអាណត្តិទី៧នេះ។ មូលហេតុអ្វីបានជាមានសំណើសុំឲ្យផ្លាស់ប្តូររដ្ឋមន្រ្តីក្រសួងការបរទេសលោក សុខ ចិន្តាសោភា?។
អានបន្ត -
សង្គមស៊ីវិលជំរុញឱ្យក្រសួងសុខាភិបាលប្រើថវិកាឱ្យចំគោលដៅ ខណៈឆ្នាំ២០២៤ក្រសួងបានថវិកាតិចជាងឆ្នាំមុន ៦០លានដុល្លារ
សង្គមស៊ីវិលជំរុញឱ្យក្រសួងសុខាភិបាលប្រើប្រាស់ថវិកា និងធនធានដែលមានឱ្យចំគោលដៅ ខណៈក្រសួងទទួលបានថវិកាជាង ៤៣៨លានដុល្លារ សម្រាប់ចំណាយក្នុងឆ្នាំ២០២៤ ដែលចំនួននេះថយចុះជាង ៦០លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣។
អានបន្ត -
លោក រ៉ុង ឈុន ស្នើសុំនីតិសម្បទាពីតុលាការដើម្បីធ្វើសកម្មភាពនយោបាយ
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ស្នើសាលាឧទ្ធរណ៍ផ្តល់នីតិសម្បទាដល់រូបលោក ដើម្បីអាចធ្វើសកម្មភាពនយោបាយ ក្រោយការកំណត់ព្យួរទោសសាកល្បងរយៈពេលបីឆ្នាំបានបញ្ចប់។ ការស្នើសុំឱ្យតុលាការផ្តល់នីតិសម្បទា ដោយសារលោកបានអនុវត្តទោសរួចរាល់តាមសាលដីកាព្រហ្មទណ្ឌសា្ថពរ ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ របស់តុលាការកំពូល ដែលបានផ្តន្ទាទោសលោកដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ ៣ខែ ១១ថ្ងៃ និងទោសនៅសល់ត្រូវព្យួរសាកល្បងរយៈពេល ៣ឆ្នាំ។
អានបន្ត -
ភរិយាលោក នី ណាក់ ស្នើតុលាការដោះលែងស្វាមីមុនថ្ងៃប្រកាសសាលក្រម
នៅមុនថ្ងៃប្រកាសសាលក្រមលើសកម្មជនសង្គមជំនាញកសិកម្មលោក នី ណាក់ អ្នកស្រី សុខ ស៊ីណែត ដែលជាភរិយា ស្នើតុលាការដោះលែងស្វាមីឱ្យនៅក្រៅឃុំ ដោយអះអាងថា ស្វាមីអ្នកស្រីមានបញ្ហាសុខភាព និងស្រកទម្ងន់ ១៥ គីឡូ។
អានបន្ត -
ពលរដ្ឋនៅក្រុងបាវិតត្អូញត្អែរពីការដកប្លង់កម្មសិទ្ធិដីស្រែនិងដីលំនៅឋានត្រូវចំណាយលុយច្រើន
ពលរដ្ឋរស់នៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀងត្អូញត្អែរថាការដកប្លង់សិទ្ធិដីស្រែ និងដីលំនៅឋានពីមន្រ្ដីសូរិយោដីដែលបានចុះចែកនៅតាមផ្ទះមេភូមិត្រូវចំណាយលុយអស់ច្រើន ធ្វើឱ្យពលរដ្ឋមួយចំនួនត្រូវទៅខ្ចីលុយគេបន្ថែមដើម្បីទៅដកយកប្លង់មករក្សាទុក ។
អានបន្ត -
សកម្មជនបក្សភ្លើងទៀននៅខេត្តកំពង់ស្ពឺ ២នាក់ទៀតត្រូវអាជ្ញាធរចាប់ខ្លួន
តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនមន្ត្រីបក្សភ្លើងទៀននៅខេត្តកំពង់ស្ពឺពីររូប គឺលោក ប៉ាង ប៊ុនស៊ន និងលោក ប្រាក់ ឆន ពីបទញុះញង់លើបណ្តាសង្គមហ្វេសប៊ុក។ មន្ត្រីសិទ្ធិមនុស្ស និងគណបក្សភ្លើងទៀនចាត់ទុកការចាប់ឃុំខ្លួនសកម្មជននយោបាយទាំងនេះ គឺជាការគំរាមកំហែងផ្នែកនយោបាយ ហើយទាមទារឱ្យដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ។
អានបន្ត -
ថវិកាវិស័យអប់រំកើនឡើង ប៉ុន្ដែបញ្ហាខ្វះខាតមួយចំនួននៅមិនទាន់ដោះស្រាយ
ថវិកាវិស័យអប់រំមានការកើនឡើងជាបន្តបន្ទាប់សម្រាប់ចំណាយទៅការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាលើកលែងតែក្នុងឆ្នាំ២០២១ និង២០២២ ថវិកាចំណាយមានការថយចុះដោយសារតែបញ្ហាកូវីដ១៩ ដែលថវិកាមួយផ្នែកត្រូវបង្វិលទៅវិស័យសុខាភិបាលនាពេលនោះ។ បើតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង នៅឆ្នាំ២០២៣ ស្ថានភាពកូវីដ១៩ នៅកម្ពុជាមានភាពធូរស្បើយខណៈថវិកាសម្រាប់វិស័យអប់រំមានការកើនឡើងដែលមានទឹកប្រាក់ប្រហាក់ប្រហែលនឹងមុនពេលកូវីដ១៩។ ពោលគឺកាលពីឆ្នាំ២០២០ ថវិកាវិស័យអប់រំមានទឹកប្រាក់ប្រមាណ ៩១៩ លានដុល្លារសហរដ្ឋអាមេរិក ហើយក្នុងឆ្នាំ២០២៣ ក្រសួងអប់រំទទួលបាន ថវិកា ប្រមាណ ៩១៧ លានដុល្លារសហរដ្ឋអាមេរិក។
អានបន្ត -
លោក រ៉ុង ឈុន ដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍សុំសិទ្ធិធ្វើនយោបាយឡើងវិញ
មន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន សម្រេចដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ក្រុងភ្នំពេញ សុំសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីបាត់បង់នីតិសម្បទាគ្រប់បែបយ៉ាង និងត្រូវដាក់ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការអស់រយៈពេល ៣ឆ្នាំ។
អានបន្ត -
លោក ប្រាក់ សុខុន នឹងត្រឡប់មកកាន់តំណែងរដ្ឋមន្ត្រីការបរទេសសាជាថ្មី
រដ្ឋសភាកម្ពុជានឹងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិភាក្សានិងអនុម័តរបៀបវារៈសំខាន់ៗចំនួន៣។ ក្នុងចំណោមរបៀបវារៈសំខាន់ៗទាំង៣នេះ សំណើររបស់រដ្ឋាភិបាលស្នើសុំកែសម្រួលសមាជិករដ្ឋាភិបាលគឺជារបៀបវារៈដែលមានការចាប់អារម្មណ៍ខ្លាំង ពោលគឺអតីតរដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន ត្រូវបានស្នើឲ្យមកធ្វើជារដ្ឋមន្ត្រីការបរទេសឡើងវិញជំនួសលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសបច្ចុប្បន្ន។
អានបន្ត -
CDI គួរតែលើកយកបញ្ហារំលោភសិទ្ធិមនុស្ស និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ «ជជែកជាមួយរដ្ឋាភិបាល»
អ្នកឃ្លាំមើលលើកឡើងថា អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI) គួរតែលើកយកបញ្ហារំលោភសិទ្ធិមនុស្ស និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ទៅជជែកជាមួយនឹងរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការនេះ នៅខេត្តសៀមរាប។ អ្នកឃ្លាំមើលលើកឡើងថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (IDC-CDI) នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា នៅខេត្តសៀមរាប នៅមិនទាន់បើកឱកាសឲ្យភាគីពាក់ព័ន្ធបង្ហាញពីបញ្ហាប្រឈមរបស់ពួកគេឡើយ ខណៈប្រទេសកម្ពុជា ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ មើលឃើញថា ជាប្រទេសពោរពេញដោយការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ។
អានបន្ត -
អាជីវកម្មកាយភ្នំឈើកាច់ក្នុងខេត្តព្រៃវែងកក្រើកឡើងវិញ ក្រោយពីស្ងាត់មួយរយៈ
ពលរដ្ឋឱ្យដឹងថា អាជីវកម្មកាយភ្នំឈើកាច់ក្នុងស្រុកបាភ្នំខេត្តព្រៃវែងបានកក្រើកឡើងវិញជាថ្មីទៀត ក្រោយពីស្ងាត់មួយរយៈដោយសារបែកធ្លាយព័ត៌មានតាមបណ្ដាញសង្គមពីអាជីវកម្មកាយភ្នំប្រវត្តិសាស្ត្រខុសច្បាប់ក្នុងតំបន់នោះ។ ពួកគេអះអាងថា មេទាហានពាក់ផ្កាយមួយម្នាក់ បានឃុបឃិតជាមួយឈ្មួញកាយយកខ្សាច់ភ្នំក្នុងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ដែលជាអត្តសញ្ញាណភូមិកំណើតរបស់អ្នកខេត្តព្រៃវែង។
អានបន្ត -
អ្នកវិភាគ៖ ការវិលត្រឡប់របស់លោក ប្រាក់ សុខុន គឺដើម្បីសម្របទៅនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ
ការវិលត្រឡប់មកកាន់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសាជាថ្មីរបស់លោក ប្រាក់ សុខុន ដែលមានបទពិសោធន៍ច្រើនឆ្នាំលើកិច្ចការនេះ គឺដើម្បីឆ្លើយតបនឹងការវិវត្តកាន់តែស្មុគស្មាញនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៃមហាអំណាច។ នេះជាការលើកឡើងរបស់អ្នកវិភាគ។
អានបន្ត -
មន្ត្រីបក្សប្រឆាំងថាលោក ហ៊ុន សែន ចាប់ខ្លួនឪពុកលោក ស៊ន តារា ធ្វើចំណាប់ខ្មាំងឱ្យចុះចូលដូចលោក ហៃ វណ្ណា
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលើកឡើងថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ចាប់ខ្លួនលោក សុខ ស៊ុនសារ៉េត គឺដើម្បីធ្វើជាចំណាប់ខ្មាំងឱ្យលោក ស៊ន តារា ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៥ វិច្ឆិកា នេះថា ក្រោយពេលដែលលោក ហ៊ុន សែន ចាប់ខ្លួនប្អូនប្រុសរបស់លោក ហៃ វណ្ណា គឺលោក ហៃ វណ្ណនិត ធ្វើជាចំណាប់ខ្មាំងដើម្បីឱ្យលោក ហៃ វណ្ណា ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាបានសម្រេចនោះ ពេលនេះលោក ហ៊ុន សែន បានបន្តយុទ្ធសាស្ត្ររបស់ខ្លួនដោយចាប់ខ្លួនឪពុករបស់លោក ស៊ន តារា ក្នុងចេតនាដូចគ្នានេះដែរ។
អានបន្ត -
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិជំរុញឱ្យដោះស្រាយជម្លោះដោយការចរចាផ្អែកលើច្បាប់អន្តរជាតិ
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ ហៅកាត់ CDI ប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែង បន្ថែមទៀត ដើម្បីស្រាយបញ្ជាប្រឈមនៅសតវត្សទី២១នេះ និងបង្កើតបរិយាកាសអំណោយផលដើម្បីជំរុញសន្តិភាព និងធានាស្ថិរភាពសម្រាប់ប្រជាជន រួមទាំងការចរចាដោយបើកចំហផ្អែកលើច្បាប់អន្តរជាតិដើម្បីដោះស្រាយជម្លោះ ដើម្បីប្រយោជន៍រួមរបស់មនុស្សជាតិ។ សេចក្ដីថ្លែងការណ៍របស់អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ ចុះថ្ងៃទី១៨ ខែវិច្ឆិកា លើកឡើងទៀតថា អង្គការនយោបាយនេះព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះទូទាំងតំបន់ និងពិភពលោកកំពុងផ្ទុះឡើង ហើយខ្លួនប្រកាសប្រឆាំងអំពើហិង្សាគ្រប់ទម្រង់។
អានបន្ត -
លោកហ៊ុន ម៉ាណែតថា បក្សប្រជាជនលើកកម្ពស់ប្រជាធិបតេយ្យនិយមកណ្តាល និងភាពចម្រុះនយោបាយ
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែតបានអះអាងថា គណបក្សប្រជាជនកម្ពុជាមានបំណងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិយមកណ្ដាល រួមជាមួយបណ្តាប្រទេស និងគណបក្សនយោបាយផ្សេងទៀតដែលមានគំនិតដូចគ្នា។ តាមនាយករដ្ឋមន្រ្តីកម្ពុជារូបនេះដដែល គណបក្សប្រជាជនកម្ពុជាគំាទ្រពហុភាគីនិយម និងភាពចម្រុះនៅក្នុងអភិបាលកិច្ចនយោបាយ។
អានបន្ត -
លោករ៉ុង ឈុនស្នើសុំសាលាឧទ្ធរណ៍ភ្នំពេញផ្តល់នីតិសម្បទា ក្រោយបានអនុវត្តទោសរយៈពេល ៣ឆ្នាំ
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិស្នើឲ្យសាលាឧទ្ធរណ៍ភ្នំពេញផ្តល់នីតិសម្បទាជូនលោកវិញ ក្រោយត្រូវបានអនុវត្តទោសអស់រយៈពេល ៣ឆ្នាំ។ នេះបើតាមលិខិតពាក្យបណ្តឹងសុំផ្តល់នីតិសម្បទារបស់លោក រ៉ុង ឈុន ដែលវិទ្យុបារាំងអន្តរជាតិ RFI ទទួលបាននៅថ្ងៃទី១៨ វិច្ឆិកានេះ។
អានបន្ត -
តុលាការខេត្តប៉ៃលិនរងការរិះគន់រឿងដោះលែងសកម្មជនបក្សប្រឆាំងពីរនាក់ដោយសារការចុះចូលបក្សកាន់អំណាច
មន្ត្រីបក្សប្រឆាំងរិះគន់តុលាការខេត្តប៉ៃលិនថា ចាប់សកម្មជននយោបាយបក្សប្រឆាំងយកទៅធ្វើទុក្ខបុកម្នេញ និងដាក់សម្ពាធដើម្បីបម្រើនយោបាយរបស់លោក ហ៊ុន សែន។ ការលើកឡើងនេះ គឺបន្ទាប់ពីតុលាការនៅខេត្តប៉ៃលិនដោះលែងសកម្មជនបក្សប្រឆាំងពីរនាក់ ដោយសារតែពួកគេចុះចូលបក្សកាន់អំណាច។ មន្ត្រីបក្សជំទាស់ចាត់ទុកការយកប្រព័ន្ធតុលាការទៅគាបសង្កត់លើសមាជិកខ្លួនឱ្យប្តូរជំហរ ជាថ្នូរនឹងសេរីភាពថាជានយោបាយស្មោគគ្រោក ដែលត្រូវបញ្ឈប់ជាបន្ទាន់។
អានបន្ត -
អ្នកឃ្លាំមើលបារម្ភថា ការចងសម្ព័ន្ធភាពរវាងអង្គភាពកងទ័ពជាមួយក្រុមហ៊ុនរកស៊ីកាប់ឈើនឹងបង្កវិនាសកម្មព្រៃឈើ
អ្នកឃ្លាំមើលធនធានធម្មជាតិ និងសហគមន៍ការពារព្រៃឈើបារម្ភថា ការណ៍ដែលអង្គភាពកងទ័ពចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនដែលមានជាប់ព័ន្ធនឹងការរកស៊ីកាប់បំផ្លាញព្រៃឈើខុសច្បាប់នឹងធ្វើឱ្យធនធានធម្មជាតិរងការបំផ្លិចបំផ្លាញកាន់តែធ្ងន់ធ្ងរ។ ការលើកឡើងរបស់ពួកគាត់បែបនេះគឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចឱ្យអង្គភាពកងទ័ពសហការជាមួយក្រុមហ៊ុន ទ្រី ភាព គ្រុប និងក្រុមហ៊ុនឯកជនមួយចំនួនទៀត។ អ្នកឃ្លាំមើលធនធានធម្មជាតិគ្មានជំនឿទៅលើក្រុមហ៊ុនឯកជនដែលរដ្ឋាភិបាលសហការជាមួយនោះថា អាចនឹងជួយពង្រឹងសមត្ថភាពលើវិស័យយោធាឱ្យមានភាពរីកចម្រើនបានឡើយ ដោយសារក្រុមហ៊ុនឯកជននោះមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងការកាប់ទន្ទ្រានព្រៃឈើ។
អានបន្ត -
អ្នកស្រលាញ់បរិស្ថានថា និន្នាការយុវជនចូលរួមប្រមូលសំរាមក្នុងឱកាសបុណ្យជាតិមានការកើនឡើង
ក្រុមអ្នកស្រលាញ់បរិស្ថាន បានលើកឡើងថា ទិន្នាការចូលរួមរបស់យុវជន សិស្សនិស្សិត ព្រះសង្ឃ ក្នុងការប្រមូលសំរាមនៅតាមទីសាធារណៈ ពិសេសនៅក្នុងឱកាសបុណ្យជាតិធំៗ មានការកើនឡើងគួរឱ្យកត់សម្គាល់នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីឆ្លើយតបទៅនឹងពលរដ្ឋខ្លះដែលមានទម្លាប់មិនល្អក្នុងការចោលសំរាមគ្មានសណ្តាប់ធ្នាប់។ ការលើកឡើងនេះ ក្រោយមានទិដ្ឋភាពសំរាមជាច្រើនត្រូវបានបោះចោលពាសវាលពាសកាល ពិសេសថង់ប្លាស្ទិក និងកែវជ័រ ដែលរសាត់អណ្តែត នៅលើគោកផង និងក្នុងទឹកផង នាឱកាសព្រះរាជពិធីបុណ្យ អុំទូក អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ នៃពាក្យកណ្តាលខេត្តវិច្ឆិកា ឆ្នាំ២០២៤ ខណៈក៏មានការបង្ហាញពីទិដ្ឋភាពរបស់យុវជនជាច្រើនបានចូលរួមប្រមូលសំរាមទាំងនោះច្រកថង់ យកទៅទុកដាក់នៅក្នុងធុងសំរាមផងដែរ។
អានបន្ត -
ចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ ស្នើទៅរដ្ឋាភិបាលបារាំងអន្តរាគមន៍ដោះលែងឪពុកលោក ស៊ន តារា
ចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ ស្នើទៅរដ្ឋាភិបាលបារាំងឱ្យជួយអន្តរាគមន៍ដោះលែងឪពុកអ្នកអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយលោក ស៊ន តារាចេញពីកណ្ដាប់ដៃរបស់លោក ហ៊ុន សែន ព្រមទាំងជំរុញឱ្យជួយស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ ពួកគេព្រមានចេញធ្វើបាតុកម្ម ហើយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងរងទណ្ឌកម្មពីសហគមន៍អន្តរជាតិបន្ថែមទៀត បើមិនដោះស្រាយអំពើឧក្រិដ្ឋគាបសង្កត់ឆ្លងដែន និងរំលោភសិទ្ធិមនុស្សឱ្យប្រសើរនោះទេ។
អានបន្ត