កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.146


  • លោក ​ម៉ិច ដារ៉ា​ ទទូច​សុំ​ឱ្យស្ថាប័នបង្កើតច្បាប់​និង​រដ្ឋាភិបាល​លើក​លែង​ការ​ចោទ​ប្រកាន់
    អានបន្ត

    លោក ​ម៉ិច ដារ៉ា​ ទទូច​សុំ​ឱ្យស្ថាប័នបង្កើតច្បាប់​និង​រដ្ឋាភិបាល​លើក​លែង​ការ​ចោទ​ប្រកាន់

    លោក ​ម៉ិច ដារ៉ា ដែល​បាន​ប្រកាស​បញ្ចប់​អាជីព​ជា​អ្នក​កាសែត​ បាន​ស្នើឱ្យ​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ច្បាប់​និង​រដ្ឋាភិបាល​ផ្តល់​សេរីភាព​ឱ្យ​លោក​ពេញលេ​ញ​ បន្ទាប់ពី​លោក​បាន​ទទួល​ស្គាល់កំហុសដែលផ្តើម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​មួយ​ចំនួនលើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​។

    អានបន្ត
  • ពលរដ្ឋ​ចាត់​ទុក​ការ​ចាប់​ខ្លួន​ឪពុក​របស់​អ្នក​អត្ថាធិប្បាយ​នយោបាយ លោក ស៊ន តារា បង្ហាញ​អំពី​ភាព​ព្រៃផ្សៃ​របស់​រដ្ឋាភិបាល
    អានបន្ត

    ពលរដ្ឋ​ចាត់​ទុក​ការ​ចាប់​ខ្លួន​ឪពុក​របស់​អ្នក​អត្ថាធិប្បាយ​នយោបាយ លោក ស៊ន តារា បង្ហាញ​អំពី​ភាព​ព្រៃផ្សៃ​របស់​រដ្ឋាភិបាល

    ពលរដ្ឋ​​​ចាត់​ទុក​ការ​ចាប់​ខ្លួន ឪពុក​របស់​អ្នក​អត្ថាធិប្បាយ​នយោបាយ​មាន​ប្រជាប្រិយភាព តាម បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) លោក ស៊ន តារា ដែល​កំពុង​រស់​នៅ​ប្រទេស​បារាំង គឺ​បង្ហាញ​ពី​ភាព​ព្រៃផ្សៃ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្ក្រាប​សំឡេង​រិះគន់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ ពលរដ្ឋ​​​​​មួយ​ចំនួន បាន​បញ្ចេញ​ប្រតិកម្ម​ថា ចាប់​ខ្លួន​អតីត​នាយរង​សេនាធិការ នៃ​តំបន់​ប្រតិបត្តិការ​ សឹក​រង​ខេត្តកំពង់​ស្ពឺ លោក សុខ ស៊ុនណារ៉េត ដែល​ត្រូវ​ជា​ឪពុក​របស់ អ្នក​អត្ថាធិប្បាយ​នយោបាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) លោក ស៊ន តារ កាល​ពី​ថ្ងៃ​ទី១៤ ខែវិច្ឆិកា ដោយ​ចោទ​អំពី​បទ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន គឺ​ជា​ប្រឌិត​របស់​​រដ្ឋាភិបាល ដើម្បី​បង្ខូច​ឈ្មោះ​ជន​រង​គ្រោះ និង​ដើម្បី​កុំ​ឲ្យ​មហាជន​មើល​ឃើញ​ថា រឿង​នេះ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ពួក​គាត់​យល់​ថា ការ​ចាប់​ខ្លួន​នេះ គឺ​ការ​គាប​សង្កត់​ឆ្លង​ដែន ដែល​របប​ផ្ដាច់ការ​តែងតែ​ធ្វើ ដើម្បី​បំបិទ​សំឡេង​អ្នក​ប្រឆាំង។

    អានបន្ត
  • ឪពុក​សកម្មជន​ ស៊ន តារា ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ «រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន»
    អានបន្ត

    ឪពុក​សកម្មជន​ ស៊ន តារា ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ «រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន»

    លោក សុខ ស៊ុនណារ៉េត ​ឪពុក​របស់​សកម្មជន​បក្ស​ប្រឆាំង​ ស៊ន តារា ត្រូវ​បាន​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​ពីបទ​«រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន» តាម​មាត្រា ៤០​នៃ​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន។ អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ លោក សុខ ស៊ុនណារ៉េត ​អាយុ ៦៦​ឆ្នាំ ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា នៅ​ភូមិ​ដក់ពរ សង្កាត់​ស្វាយ​ក្រវ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ហើយ​សំណុំ​រឿង​នេះ​បាន​មក​ដល់​តុលាការ​ខេត្ត​កំពង់​ស្ពឺ​នៅ​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ដើម្បី​បន្ត​នីតិវិធី​ច្បាប់។

    អានបន្ត
  • លោក​ ស៊ន តារា ប្រតិកម្មនឹង​​ការ​ចាប់​​ខ្លួន​​​ឪពុក​លោក​​ថា​​ជា​​ចំណាត់​ការ​​ខុស​​គោលដៅ
    អានបន្ត

    លោក​ ស៊ន តារា ប្រតិកម្មនឹង​​ការ​ចាប់​​ខ្លួន​​​ឪពុក​លោក​​ថា​​ជា​​ចំណាត់​ការ​​ខុស​​គោលដៅ

    លោក ​ស៊ន តារា​ បាន​អំពាវ​នាវ​ដល់​អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ លោក ​ហ៊ុន សែន ​ឱ្យ​ដោះ​លែង​ឪពុក​របស់​លោក​គឺ​ លោក សុខ ស៊ុន​ណា​រ៉េត ដែល​ត្រូវ​បានសាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ ​ចោទ​ប្រកាន់​ពី​បទ​«រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន» ដែល​ប្រឈម​មុខ​នឹង​ការជាប់​ពន្ធនាគារ​ពី ​៥ឆ្នាំ ​ទៅ​១០ឆ្នាំ ​តាម​មាត្រា​៤០ ​នៃ​ច្បាប់​ស្តីពីការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​។

    អានបន្ត
  • អ្នក​ជំនាញUNថា​ ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​បាន​ក្លាយ​ជា​ទីតាំង​គ្មាន​សុវត្ថិភាព
    អានបន្ត

    អ្នក​ជំនាញUNថា​ ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​បាន​ក្លាយ​ជា​ទីតាំង​គ្មាន​សុវត្ថិភាព

    អ្នក​ជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ព្រមាន​ថា តំបន់​អាស៊ី​អាគ្នេយ៍​ជា​តំបន់​ដែល​ហានិភ័យ​ខ្ពស់។ ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​សិទ្ធិមនុស្ស​នេះ ស្រប​ពេល​កម្ពុជា​មាន​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន និង​អំពើ​ចាប់​ជំរិត។ រីឯ​ប្រទេស​ភូមា​វិញ ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​អសន្តិសុខ​គួរ​ឱ្យ​ព្រួយបារម្ភ។ ក្រុម​អ្នក​តាម​ដាន​កិច្ចការ​អន្តរជាតិ និង​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ លើក​ឡើង​ថា បញ្ហា​អសន្តិ​សុខ​ហាក់​កំពុង​រាលដាល​នៅ​អាស៊ីអាគ្នេយ៍​ឬ​អាស៊ាន​កាន់​តែ​ខ្លាំង​ដោយសារ​តែ​និន្នាការ​ដឹកនាំ​របស់​ក្រុម​មេ​មេដឹកនាំ​មួយ​ចំនួន​ ងាក​ទៅ​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ។ ពួកគេ​លើក​ឡើង​ថា ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​លេចធ្លោ​រឿង​អសន្តិសុខ​ខ្លាំង​នោះ គឺ​កម្ពុជា​ និង មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា។

    អានបន្ត
  • លោក ស៊ន តារា ស្នើសុំ​អាជ្ញាធរ​ឱ្យ​ដោះលែង​ឪពុក​ឱ្យ​មាន​សេរីភាព​វិញ
    អានបន្ត

    លោក ស៊ន តារា ស្នើសុំ​អាជ្ញាធរ​ឱ្យ​ដោះលែង​ឪពុក​ឱ្យ​មាន​សេរីភាព​វិញ

    អ្នក​អត្ថាធិប្បាយ​នយោបាយ ដ៏​មាន​ប្រជាប្រិយភាព លោក ស៊ន តារា ស្នើសុំ​ឱ្យ​អាជ្ញាធរ​ដោះ​លែង​ឪពុក​ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​ឪពុក​លោក​គ្មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់។ លើស​ពី​នេះ លោក ស៊ន តារា ថា អ្វី ដែល​លោក​បាន​ធ្វើ​មិន​ពាក់ព័ន្ធ​នឹង​ឪពុក​របស់​លោក​ទេ។ សំណើ​របស់​លោក ស៊ន តារា នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កម្លាំង​រាជ​អាវុធហត្ថ​ក្នុង​ខេត្តកំពង់ស្ពឺ បាន​ចាប់ខ្លួន ឳពុក គឺ​លោក សុខ ស៊ុនណារ៉េត និង​បាន​ឃុំ​ខ្លួន​លោក នៅ​ពន្ធនាគារ​ខេត្ត​នេះ ដោយ​ចោទ​អំពី​បទ​ពាក់ព័ន្ធ​នឹង​រឿង​គ្រឿងញៀន។

    អានបន្ត
  • ACU បញ្ជូន​ខ្លួន​អតីត​អភិបាល​ស្រុក​ល្វាឯម​ទៅ​តុលាការ​ក្នុង​សំណុំរឿង​សូកប៉ាន់​តាមរយៈ​លោក លី សាម៉េត
    អានបន្ត

    ACU បញ្ជូន​ខ្លួន​អតីត​អភិបាល​ស្រុក​ល្វាឯម​ទៅ​តុលាការ​ក្នុង​សំណុំរឿង​សូកប៉ាន់​តាមរយៈ​លោក លី សាម៉េត

    អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​បញ្ជូន​ខ្លួន​អតីត​អភិបាល​ស្រុក​ល្វាឯម លោក កន សុខកាយ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១២ ខែ​វិច្ឆិកា ក្នុង​សំណុំរឿង​សូកប៉ាន់​លុយ ៣០​ម៉ឺន​ដុល្លារ​តាមរយៈ​លោក លី សាម៉េត ដើម្បី​បាន​តំណែង​ជា​អភិបាល​ស្រុក។

    អានបន្ត
  • មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឃើញ​ការអនុវត្ត​កម្មវិធី​ផ្ដល់​ដី​សង្គមកិច្ច​មាន​ប្រសិទ្ធភាព​និង​មាន​សង្គម​ស៊ីវិល​ចូលរួម
    អានបន្ត

    មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឃើញ​ការអនុវត្ត​កម្មវិធី​ផ្ដល់​ដី​សង្គមកិច្ច​មាន​ប្រសិទ្ធភាព​និង​មាន​សង្គម​ស៊ីវិល​ចូលរួម

    រាជរដ្ឋាភិបាល​បាន​បង្កើត​ «គណៈកម្មាធិការ​ជាតិ​ដឹក​នាំ​អនុវត្ត​កម្មវិធី​ផ្តល់​ដី ​ការពារ​ព្រៃ​ដើម្បី​រួម​គ្នា​អភិវឌ្ឍ​ដោយ​ចីរភាព»​ ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ផ្ទាល់ និង​មាន​សមាជិក​ជា​រដ្ឋមន្ត្រី​មក​ពី​គ្រប់​ក្រសួង​ ស្ថាប័ន​ អភិបាល​ខេត្ត​ទាំង​អស់ បូក​រួម​ទាំង​កង​កម្លាំង​ប្រដាប់​អាវុធ និង​នគរបាលជាតិ។ យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី៦ ខែវិច្ឆិកា ដែល​ត្រូវ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា​នេះ បាន​ចែង​ថា គណៈកម្មាធិការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​គោលដៅ​«ផ្តល់​ដី​ក្រោម​ទម្រង់​សម្បទាន​ដី​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ទីលំនៅ​សម្រាប់​សង់​លំនៅឋាន​និង​ខ្វះ​ដី​សម្រាប់​ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ និង ​គាំទ្រ​គម្រោង​អភិវឌ្ឍ​សហគមន៍​ ព្រម​ទាំង​ការពារ​ព្រៃ​នៅ​ជិត​ទី​តាំង​ផ្តល់​ដី​ប្រកប​ដោយ​ចីរភាព»។

    អានបន្ត
  • អ្នកគាំទ្រលោកកឹម សុខាសង្ឃឹមថា រដ្ឋបាលអាមេរិកថ្មីនឹងជួយរកប្រជាធិបតេយ្យឲ្យកម្ពុជា
    អានបន្ត

    អ្នកគាំទ្រលោកកឹម សុខាសង្ឃឹមថា រដ្ឋបាលអាមេរិកថ្មីនឹងជួយរកប្រជាធិបតេយ្យឲ្យកម្ពុជា

    កញ្ញាកឹម មនោវិទ្យា និងអ្នកគាំទ្ររបស់លោក កឹម សុខាមួយចំនួនបានបង្ហាញក្តីសង្ឃឹមចំពោះបញ្ហាប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ មានក្តីសង្ឃឹមក្រោយដឹងថា លោកដូណាល់ ត្រាំត្រៀមរើសសមាជិកព្រឹទ្ធសភា លោក Marco Rubio ធ្វើជារដ្ឋមន្ត្រីការបរទេស។ សម្រាប់អ្នកគាំទ្រលោក កឹម សុខា លោក Marco Rubio ជាមនុស្សដែលឈឺឆ្អាលក្នុងរឿងប្រជាធិបតេយ្យ ពិសេសធ្លាប់បានថ្កោលទោសចំពោះការចាប់ខ្លួនប្រធានអតីតបក្សប្រឆាំងលោក កឹម សុខា។

    អានបន្ត
  • អ្នកជំនាញ​បារម្ភ​ពី​វិបត្តិ​នយោបាយ​កម្ពុជា​នៅ​ពេល​អ្នក​ដឹកនាំ​ប្រើ​ល្បិច​ដើម្បី​តែ​ប្រយោជន៍​រៀងៗ​ខ្លួន
    អានបន្ត

    អ្នកជំនាញ​បារម្ភ​ពី​វិបត្តិ​នយោបាយ​កម្ពុជា​នៅ​ពេល​អ្នក​ដឹកនាំ​ប្រើ​ល្បិច​ដើម្បី​តែ​ប្រយោជន៍​រៀងៗ​ខ្លួន

    អ្នក​ឃ្លាំមើល​បារម្ភ​អំពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា នៅ​ពេល​ដែល​អ្នក​នយោបាយ​នៅតែ​បន្ត​ប្រើ​យុទ្ធសាស្ត្រ​យក​ឈ្នះ​គ្នា​ដើម្បី​តែ​ផល​ប្រយោជន៍​នយោបាយ​រៀងៗ​ខ្លួន ដែល​មិន​គិត​ពី​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ វិច្ឆិកា នេះ​ថា ការ​ទម្លាយ​សំឡេង​ក្រោម​សេណារីយ៉ូ​នយោបាយ​របស់​ភាគី​ណា​មួយ​ក៏ដោយ​ដែល​នាំ​ទៅ​ដល់​ការ​ឈ្លោះ​បែកបាក់ ឬ​ជា​ចេតនា​វាយប្រហារ​គ្នា​ដើម្បី​កេង​ចំណេញ​នយោបាយ​ខ្លួនឯង មិនមែន​ជា​សញ្ញា​ល្អ​សម្រាប់​ស្ថានការណ៍​នយោបាយ​របស់​កម្ពុជា​ទេ ហើយ​ក៏​មិនមែន​ជា​អ្វី​ដែល​កម្ពុជា​ត្រូវការ​ដែរ។

    អានបន្ត
  • តុលាការ​ខេត្តតាកែវ​ផ្ដន្ទាទោស​លោក ភុន យុទ្ធ ឱ្យ​ជាប់ ពន្ធនាគារ ១៨ខែ រឿង​រិះគន់​មេ​ដឹកនាំ​ក្រុងភ្នំពេញ
    អានបន្ត

    តុលាការ​ខេត្តតាកែវ​ផ្ដន្ទាទោស​លោក ភុន យុទ្ធ ឱ្យ​ជាប់ ពន្ធនាគារ ១៨ខែ រឿង​រិះគន់​មេ​ដឹកនាំ​ក្រុងភ្នំពេញ

    តុលាការ​ខេត្តតាកែវ​កាត់ក្ដី​ជន​ពិការ​ម្នាក់ គឺ​លោក ភុន យុទ្ធ ឱ្យ​ជាប់​ពន្ធនាគារ ១ឆ្នាំ ៦ខែ រឿង​លោក​បញ្ចេញ​មតិ​រិះគន់​មេដឹកនាំ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ នៅ​លើ​ប្រព័ន្ធ​ហ្វេសប៊ុក​កន្លងទៅ។ ប៉ុន្តែ​សង្គម​ស៊ីវិល គ្រួសារ​សោកស្ដាយ និង​ចាត់​ទុក​ការ​សម្រេច​នេះ​ថា ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ហើយ​ទាមទារ​ឱ្យ​តុលាការ​ពិចារណា​ដោះលែង​លោក ភុន យុទ្ធ ឱ្យ​មាន​សេរីភាព​ឡើងវិញ។ សាលាដំបូង​ខេត្តតាកែវ នៅ​ថ្ងៃ​ទី១២ ខែវិច្ឆិកា បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ឱ្យ​លោក ភុន យុទ្ធ ជាប់​ពន្ធនាគារ ១៨ខែ ពី​បទ «ញុះញង់​ឱ្យ​មាន​ការរើសអើង» រឿង​លោក​និយាយ​រិះគន់​ភាព​អសកម្ម​របស់​មេដឹកនាំ​រដ្ឋាភិបាល និង​ការ​រីក​រាលដាល​គ្រឿងញៀន។ សាលក្រម​នេះ​ប្រកាស​នៅ​ចំពោះ​មុខ​លោក ភុន យុទ្ធ ហើយ​បន្ទាប់មក​ សមត្ថកិច្ច​ក៏​បាន​បញ្ជូន​លោក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្តតាកែវ​វិញ។

    អានបន្ត
  • ចាប់ខ្លួនអ្នកពាក់ព័ន្ធ លោក លី សាម៉េត ជាយុទ្ធនាការបោសសំអាតមន្ត្រីពុករលួយ?
    អានបន្ត

    ចាប់ខ្លួនអ្នកពាក់ព័ន្ធ លោក លី សាម៉េត ជាយុទ្ធនាការបោសសំអាតមន្ត្រីពុករលួយ?

    គិត​ត្រឹម​ថ្ងៃ​ទី​១៣ ​ខែ​វិច្ឆិកា​នេះ ​មាន​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​កម្ពុជា និង​ឈ្មួញ​រក​ស៊ី ​យ៉ាងតិច​៧ ​នាក់ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​សូប៉ាន់​រត់​ការ​ដើម្បី​ឡើង​តំណែង​តាម​រយៈ​លោក លី សាម៉េត​ ខណៈ​ លោក ​លី សាម៉េត ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទឆ​បោក និង​ពី​បទ «សមគំនិត​ក្នុងបទ​ជំនួញ​ឥទ្ធិ​ពល​អកម្ម»​។​ តើ​ការ​បន្ត​ចាប់​មនុស្ស​ពាក់​ព័ន្ធ​លោក ​លី សាម៉េត ​ជាយុទ្ធនាការ​បោស​សំអាត​អំពើ​ពុក​រលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​ ឬ​យ៉ាង​ណា?​

    អានបន្ត
  • រដ្ឋសភា​កម្ពុជា​ចាត់ទុក​អ្នក​ធ្វើ​អត្ថាធិប្បាយ​លើ​ទូរទស្សន៍​មនសិការ​ខ្មែរ​ជា​មនុស្ស​ទមិឡ​ឥត​សាសនា
    អានបន្ត

    រដ្ឋសភា​កម្ពុជា​ចាត់ទុក​អ្នក​ធ្វើ​អត្ថាធិប្បាយ​លើ​ទូរទស្សន៍​មនសិការ​ខ្មែរ​ជា​មនុស្ស​ទមិឡ​ឥត​សាសនា

    រដ្ឋសភា​កម្ពុជា ចាត់ទុក​អ្នក​ធ្វើ​អត្ថាធិប្បាយ​លើ​ទូរទស្សន៍​មនសិការ​ខ្មែរ លោក អ៊ុន ឆាលី ដែល​បាន​ហៅ​ទូរសព្ទ​ទៅ​លោក ហ៊ុន សែន សួរនាំ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​កាលពី​ពេល​ថ្មីៗ​នេះ ថា​ជា​មនុស្ស​ទមិឡ​ឥត​សាសនា។ រដ្ឋសភា​កម្ពុជា​ចេញ​សេចក្តី​ប្រកាស​ថ្កោលទោស​នៅ​ថ្ងៃទី​១២ វិច្ឆិកា នេះ​ថា ការ​ប្រើ​ពាក្យ​សម្ដី​អសុរោះ និង​ឥរិយាបថ​មិន​គប្បី​ទៅ​លើ​លោក ហ៊ុន សែន ដែល​ជា​ថ្នាក់​ដឹកនាំ​កំពូល​របស់​ជាតិ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​សារជាតិ «ទមិឡ» របស់​ក្រុម​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​មេខ្លោង​ជា​ជន​ឧទ្ទាម​ក្រៅ​ច្បាប់​យ៉ាង​ច្បាស់​ក្រឡែត

    អានបន្ត
  • តុលាការស្វាយរៀង ច្រានចោលសំណើនៅក្រៅឃុំលោក ជា ចាន់ថា រង់ចាំជំនុំជម្រះនៅចុងខែវិច្ឆិកា
    អានបន្ត

    តុលាការស្វាយរៀង ច្រានចោលសំណើនៅក្រៅឃុំលោក ជា ចាន់ថា រង់ចាំជំនុំជម្រះនៅចុងខែវិច្ឆិកា

    លោក ជា ចាន់ថា ដែលជាថ្នាក់ដឹកនាំមូលដ្ឋានរបស់សមាគមប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេ​ដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ប្រចាំខេត្តស្វាយរៀង ត្រូវតុលាការសម្រេចឃុំខ្លួនលោកដដែល ដោយច្រានចោលសំណើនៅក្រៅឃុំ និងបន្តលើកនីតិវិធីជំនុំជម្រះនៅចុងខែវិច្ឆិកានេះ។ យ៉ាងណាការច្រានចោលសំណើនេះ ក្រុមគ្រួសារលោក និងថ្នាក់ដឹកនាំសមាគម ថាជារឿងអយុត្តិធម៌ ពីព្រោះសកម្មភាពលោក ជា ចាន់ថា បានចូលរួមជួយសង្គម មិនមែនជាសកម្មភាពប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈឡើយ។

    អានបន្ត
  • ព្រឹទ្ធសភា​បញ្ជូន​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​លុប​ចោល CLV ទៅ​គណៈកម្មការ​កិច្ចការ​បរទេស​ដើម្បី​ត្រួតពិនិត្យ
    អានបន្ត

    ព្រឹទ្ធសភា​បញ្ជូន​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​លុប​ចោល CLV ទៅ​គណៈកម្មការ​កិច្ចការ​បរទេស​ដើម្បី​ត្រួតពិនិត្យ

    ទាក់ទង​នឹង​ក្តី​បារម្ភ​ពី​ពលរដ្ឋ​ខ្មែរ​រឿង​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​នេះ អ្នក​ឃ្លាំមើល​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា អបអរ​សាទរ​ក្រោយពី​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ត្រូវ​បាន​បញ្ជូន​ទៅ​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​ព្រឹទ្ធសភា​កម្ពុជា ដើម្បី​ត្រួតពិនិត្យ។

    អានបន្ត
  • នាយករដ្ឋមន្ត្រី​ប្រតិកម្ម VOD ចេញផ្សាយ​ថា សាលា​តិច​ណូ​ត្រូវ​លក់​ឱ្យ​ឈ្មួញ​ក្រោមរូបភាព​ដោះដូរ
    អានបន្ត

    នាយករដ្ឋមន្ត្រី​ប្រតិកម្ម VOD ចេញផ្សាយ​ថា សាលា​តិច​ណូ​ត្រូវ​លក់​ឱ្យ​ឈ្មួញ​ក្រោមរូបភាព​ដោះដូរ

    លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ប្រតិកម្ម​នឹង​សារព័ត៌មាន VOD ដោយ​អះអាងថា វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា (សាលា​តិច​ណូ) គ្មាន​ការលក់ ឬ​ដោះដូរ​ឱ្យ​វិស័យ​ឯកជន​ឡើយ ប៉ុន្តែ​សាលា​ត្រូវការ​ពង្រីក​សាខា​បន្ថែម​ដោយសារតែ​កំណើន​និស្សិត​មានការ​កើនឡើង។ ការ​ប្រតិកម្ម​ខាងលើនេះ បន្ទាប់ពី​សារព័ត៌មាន VOD ដែលមាន​ទីស្នាក់ការ​នៅក្រៅ​ប្រទេស​បានចេញ​ផ្សាយ​វីដេអូ​ខ្លី​ជាង១នាទី កាលពី​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយ​ដាក់​ចំណងជើង​ថា «មន្ត្រី​រដ្ឋាភិបាល​បញ្ជាក់​ថា សាលារៀន​តិច​ណូ ត្រូវ​លក់​ឱ្យទៅ​ឈ្មួញ​ក្រោមរូបភាព​ដោះដូរ»។

    អានបន្ត
  • ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​បង្ក្រាប​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ​នៅ​មណ្ឌលគិរី​មាន​តម្លាភាព និង​យុត្តិធម៌
    អានបន្ត

    ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​បង្ក្រាប​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ​នៅ​មណ្ឌលគិរី​មាន​តម្លាភាព និង​យុត្តិធម៌

    ពលរដ្ឋ និង​សង្គម​ស៊ីវិល ចង់​ឃើញ​ការ​បង្ក្រាប​អាជីវកម្ម​រ៉ែ​មាស បែប​អនាធិបតេយ្យ​នៅ​ខេត្ត​មណ្ឌលគិរី របស់​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​តម្លាភាព ត្រឹមត្រូវ និង​យុត្តិធម៌។ កាល​លើក​ឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​បង្ក្រាប​ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខ្នាត​មធ្យម បែប​អនាធិបតេយ្យ​នៅ​តំបន់​មេសំ ស្ថិត​ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។ អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា បាន​ចុះ​បង្ក្រាប​ទីតាំង ក្រុម​ឈ្មួញ​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​បែប​អនាធិបតេយ្យ ស្ថិត​នៅ​ភូមិ​ពូទុង ឃុំ​ចុងផ្លាស់ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​បញ្ជាក់ និង​បង្ហាញ​របាយការណ៍​អំពី​លទ្ធផល​នៃ​ការ​បង្ក្រាប​នោះ​ឡើយ ពលរដ្ឋ​មូលដ្ឋាន និង​សង្គម​ស៊ី​វិល ចង់​ឃើញ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្ក្រាប និង​ចាត់​វិធានការ​ទៅ​លើ​អ្នក​ប្រព្រឹត្ត និង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​តាម​ច្បាប់ ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​ទង្វើ​ខុស​ច្បាប់​បែប​នេះ​ត​ទៅ​ទៀត។

    អានបន្ត
  • តុលាការ​ចោទប្រកាន់​មន្ត្រីជាន់ខ្ពស់ និង​អ្នកជំនួញ ៤​នាក់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ
    អានបន្ត

    តុលាការ​ចោទប្រកាន់​មន្ត្រីជាន់ខ្ពស់ និង​អ្នកជំនួញ ៤​នាក់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ

    តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែ​វិច្ឆិកា ចោទ​ប្រកាន់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​រួម​មាន​ទីប្រឹក្សា​ប្រធាន​បក្ស​កាន់អំណាច និង​ជា​ប្រធាន​ព្រឹទ្ធសភា​របស់​លោក ហ៊ុន សែន គឺ លោក លី សាម៉េត អតីត​រដ្ឋលេខាធិការ​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ដួង តារា មន្ត្រី​នគរបាល​ពាក់​ផ្កាយ​៣ លោក មួង ឃីម និង​ឧកញ៉ា អ៊ុត ធី ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ប្រើ​ឥទ្ធិពល​ក្នុង​ស្ថាប័ន​រដ្ឋ​ដើម្បី​ទទួល​បាន​ផលប្រយោជន៍។ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល បាន​ប្រាប់​សារព័ត៌មាន ស្និត​នឹង​រដ្ឋាភិបាល ហ្វ្រេសញូវ (Fresh News) ថា លោក​បានសម្រេច​ចោទ​ប្រកាន់​លោក លី សាម៉េត ពី​បទ​សមគំនិត​ក្នុង​បទ​ជំនួញ​ឥទ្ធិពល​អកម្ម តាម មាត្រា ២៩ ៥៩៥ និង​មាត្រា ៥៩៦ នៃ​ក្រមព្រហ្មទណ្ឌ។ ចំណែក លោក មួង ឃីម និង លោក ដួង តារា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ជំនួញ​ឥទ្ធិពល​អកម្ម តាម​មាត្រា ៥៩៥ មាត្រា ៥៩៦ នៃ​ក្រមព្រហ្មទណ្ឌ។ រីឯ លោក អ៊ុត ធី ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ជំនួញ​ឥទ្ធិពល​សកម្ម តាម​មាត្រា ៦០៦ នៃ​ក្រមព្រហ្មទណ្ឌ​។ ពួកគេ​ត្រូវ​រង​បទចោទប្រកាន់​មួយ​បន្ថែម​ទៀត​គឺ «​បទល្មើស​ពុករលួយ​ដែល​មាន​បញ្ញត្តិ​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​» តាម​មាត្រា ៣២ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ។

    អានបន្ត
  • លោក​ហ៊ុន ម៉ាណែត ថា​ការ​បង្កើត​ចលនា​របស់​លោក​សម រង្ស៊ី គ្រាន់តែ​ជាការ​រក្សា​កម្លាំង​គាំទ្រ​បក្ស​ជំទាស់
    អានបន្ត

    លោក​ហ៊ុន ម៉ាណែត ថា​ការ​បង្កើត​ចលនា​របស់​លោក​សម រង្ស៊ី គ្រាន់តែ​ជាការ​រក្សា​កម្លាំង​គាំទ្រ​បក្ស​ជំទាស់

    នាយករដ្ឋមន្ត្រីកម្ពុជា​លោក ហ៊ុន ម៉ាណែត​ បាន​វាយ​តម្លៃថា​ ការ​បង្កើត​ចលនា​ចុង​ក្រោយ​មួយរបស់លោក​ សម រង្ស៊ី​ ជា​ការ​ប្រឹងប្រែង​រក្សា​ការ​គំាទ្រ​សំឡេង​នយោបាយជំទាស់​ ខណៈ​មាន​ទំនោរ​អ្នក​គាំទ្រ​ សមាជិក​ ឬ​មន្ត្រី​ជាច្រើន​នាក់​ក្នុង​បក្ស​ជំទាស់​ដើរ​ចេញ​ពី​មេ​ដឹកនាំ​នយោបាយ​ជំទាស់​រូប​នោះ​ក្នុង​រយៈ​ពេល ​៦​ ខែ ​ចុង​ក្រោយ​នេះ។​ កាល​ពី​ថ្ងៃ​ទី​ ៩​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២៤​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី​ បាន​ប្រកាស​បង្កើត​ជា​ផ្លូវការ​ពី​សហ​រដ្ឋ​អាមេរិក​នូវ​ចលនា​ជាតិ​តស៊ូ​ដើម្បី​ការពារ​ទឹកដី​ប្រទេស​កម្ពុជា​ និង​ទាមទារ​សេរីភាព​ និង​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ​ ហៅ​កាត់​ថា​ ចលនា​ជាតិ​តស៊ូ។​

    អានបន្ត
  • សាច់​ញាតិ​អ្នក​ទោស​មនសិការ​​ថា មន្ត្រី​​​ពន្ធនាគារ​ព្រៃស​​រឹតត្បិត​​ពួកគាត់​​​មិន​ឱ្យ​យក​អីវ៉ាន់​​​ចូល​ដូច​មុន
    អានបន្ត

    សាច់​ញាតិ​អ្នក​ទោស​មនសិការ​​ថា មន្ត្រី​​​ពន្ធនាគារ​ព្រៃស​​រឹតត្បិត​​ពួកគាត់​​​មិន​ឱ្យ​យក​អីវ៉ាន់​​​ចូល​ដូច​មុន

    សាច់ញាតិ​អ្នកទោស​មនសិការ​​​រិះគន់​មន្ត្រី​​ពន្ធនាគារ​ព្រៃស​ថា រឹតត្បិត​​ពួកគាត់​​​មិន​ឱ្យ​យក​អីវ៉ាន់ ឬ​ម្ហូប​អាហារ​​ដល់​គ្រួសារ​របស់​ពួកគាត់​​​កំពុង​​ជាប់​ឃុំ ដែល​​​នាំ​​ឱ្យ​ប៉ះពាល់​​​​ជីវភាព​គ្រួសារ​ និង​​​​សុខភាព​អ្នក​ជាប់​ឃុំ។ ទោះ​ជា​យ៉ាង​ណា​ ប្រធាន​ពន្ធនាគារ​ព្រៃ​ស​ថា ការ​កាត់​បន្ថយ​​ចំនួន​អីវ៉ាន់​​ ឬ​ម្ហូប​​ នេះ​គឺ​ដើម្បី​ធានា​ដល់​​សន្តិសុខ​ក្នុង​ពន្ធនាគារ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo