កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
ស្ថាប័នសារព័ត៌មានបរទេសអះអាងថា សហរដ្ឋអាមេរិកបានគាំទ្រចលនាបដិវត្តន៍ពណ៌នៅកម្ពុជា
ទំនាក់ទំនងកម្ពុជា-អាមេរិកទំនងជាស្ថិតក្នុងដំណាក់ធ្វើតេស្តសាជាថ្មីម្តងទៀត បន្ទាប់ពីស្ថាប័នសារព័ត៌មានមួយក្រៅស្រុកអះអាងថា ខ្លួនបានទទួលឯកសារបែកធ្លាយដែលបង្ហាញថារដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានផ្តល់ការគាំទ្រដល់ចលនាប្រឆាំង ដើម្បីធ្វើ «បដិវត្តន៍ពណ៌» ផ្តួលរលំរដ្ឋាភិបាលកម្ពុជា។ ទោះជាយ៉ាងនេះក្តី របាយការណ៍មានមន្ទិលសង្ស័យពីសំណាក់អ្នកវិភាគ ដោយសារតែវាបានបង្ហាញភាពមិនច្បាស់លាស់ជុំវិញការលើកឡើងរបស់ខ្លួន។
អានបន្ត -
ក្រសួងបរិស្ថានធ្វើយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ប្លាស្ទិក»ជាង១ឆ្នាំមានអ្នកចូលរួមជាង៩លានអង្គ/នាក់
ក្រសួងបរិស្ថាន បានបន្តធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ប្លាស្ទិក» រយៈពេលជាង១ឆ្នាំមកនេះ ដែលមានអ្នកចូលរួមនៅតាមបណ្តាខេត្ត រាជធានី ជាច្រើនមានចំនួនរហូតជាង ៩លានអង្គនិងនាក់។ តាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែវិច្ឆិកា បានបន្តផ្សព្វផ្សាយពីសកម្មភាពធ្វើយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ប្លាស្ទិក» និង «កម្ពុជាស្ពាត ខ្មែរធ្វើបាន » ដែលដាក់ចេញដោយក្រសួងមួយនេះ ហើយត្រូវបានដឹកនាំអនុវត្តបន្តដោយមន្ទីរបរិស្ថាននៅទូទាំងប្រទេស។
អានបន្ត -
សាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់មន្ត្រីនគរបាលជាន់ខ្ពស់ មួង ឃីម និងឧកញ៉ា អ៊ុត ធី ពាក់ព័ន្ធនឹងអំពើពុករលួយ
សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែវិច្ឆកា សម្រេចចោទប្រកាន់មន្ត្រីនគរបាលជាន់ខ្ពស់ លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ពីបទជំនួញឥទ្ធិពលអកម្ម និងជំនួញឥទ្ធិពលសកម្មនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ លោក ប្លង់ សុផល អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានថ្លែងថា តំណាងអយ្យការ បានសម្រេចចោទប្រកាន់ លោក អ៊ុត ធី ពីបទជំនួញសកម្ម តាមបញ្ញត្តិមាត្រា៦០៦នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
អានបន្ត -
អាជ្ញាធរខេត្តព្រះវិហាររងការរិះគន់ថា មិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាពលរដ្ឋនៅឃុំស្រយង់
ក្រុមប្រឹក្សាខេត្តគណបក្សជំទាស់រិះគន់អាជ្ញាធរខេត្តព្រះវិហារថា មិនបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅឃុំស្រយង់ ពាក់ព័ន្ធក្រុមហ៊ុន សិលាដាម៉ិច (Seladamex CO., LTD) ហាមឃាត់ពលរដ្ឋមិនឲ្យចូលទៅប្រមូលផលស្រូវ និងដំណាំផ្សេងទៀត នៅក្នុងបរិវេណដី ដែលក្រុមហ៊ុនអះអាងថា ជាដីរបស់ក្រុមហ៊ុន។ អាជ្ញាធរខេត្តថា អាជ្ញាធរថ្នាក់ខេត្តមិនទាន់ទទួលបានលិខិតស្នើសុំកិច្ចអន្តរាគមន៍ពីពលរដ្ឋ និងមន្ត្រីគណបក្សប្រឆាំងឡើយ។ សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ មកពីគណបក្សឆន្ទៈខ្មែរ អះអាងថា អស់រយៈពេលជិតកន្លះខែហើយ ដែលប្រជាពលរដ្ឋរស់នៅ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្អូញត្អែរថា ក្រុមហ៊ុន សិលាដាម៉ិច បានហាមឃាត់ពលរដ្ឋ ដែលមានដីស្រែនៅក្នុងបរិវេណក្រុមហ៊ុន មិនឲ្យចូលទៅប្រមូលផលស្រូវនោះទេ ហើយអាជ្ញាធរមិនបានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះឡើយ បើទោះបីក្រុមប្រឹក្សាខេត្តព្រះវិហារ មកពីគណបក្សជំទាស់ និងពលរដ្ឋ ស្នើសុំកិច្ចអន្តរាគមន៍ស្វែងរកដំណោះស្រាយយ៉ាងណាក្ដី។
អានបន្ត -
តើអាមេរិកពិតជានៅពីក្រោយគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជាដូចការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌា ឬ?
សារព័ត៌មាន The Sunday Guardian របស់ឥណ្ឌាបានផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា រដ្ឋបាលអាមេរិករបស់លោក ចូ បៃដិន ស្ថិតនៅពីក្រោយផែនការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាដោយយកគំរូតាមប្រទេសបង់ក្លាដែស។ សារព័ត៌មានដដែលបានអះអាងពីការទទួលបានឯកសារមួយដែលបង្ហាញថា អ្នកដែលរៀបចំគម្រោងធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា គឺជាភ្នាក់ងារចម្រុះដែលមានទីតាំងនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតដោយសហការជាមួយអ្នកនយោបាយប្រឆាំងរបស់កម្ពុជាក្រោមលេសបាតុកម្មប្រឆាំងគម្រោងត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ តែអ្នកនយោបាយខ្លះហាក់ដូចជាមិនចង់ជឿលើការចុះផ្សាយនេះទេ និងចង់ឲ្យភាគីពាក់ព័ន្ធចេញមុខបំភ្លឺលើព័ត៌មានចុះផ្សាយរបស់ The Sunday Guardian៕
អានបន្ត -
សម្ដេច ហ៊ុន ម៉ាណែត៖ ការដោះលែងលោក ម៉ិច ដារ៉ា នៅក្រៅឃុំដោយសារចេះទទួលខុសលើការផ្សាយព័ត៌មាន
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច ហ៊ុន ម៉ាណែត ថ្លែងថា ករណីលោក ម៉ិច ដារ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដ្បិតលោកម៉ិច ដារ៉ា ទទួលស្គាល់កំហុស និងបានសុំទោសចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដែលវាយប្រហារមកកាន់រដ្ឋាភិបាល។ យ៉ាងណាអ្នកធ្វើការលើកកម្ពស់វិស័យសារព័ត៌មាន ចង់ឃើញរដ្ឋាភិបាលអនុវត្តវិធានការឱ្យអ្នកសារព័ត៌មានដែលផ្សាយខុស កែតម្រូវមុនឈានដល់ការចាប់ខ្លួន និងឃុំខ្លួន។
អានបន្ត -
កាសែត Sunday Guardian៖រដ្ឋបាលរបស់លោកចូ បៃឌិននៅពីក្រោយគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជា
តាមការចុះផ្សាយរបស់កាសែតឥណ្ឌា The Sunday Guardian នៅថ្ងៃទី១០ វិច្ឆិកា រដ្ឋបាលអាមេរិករបស់លោក ចូ បៃឌិនជាអ្នកនៅពីក្រោយនៃគម្រោងបដិវត្តន៍ពណ៌នានានៅក្នុងប្រទេសកម្ពុជា។ អត្ថបទរបស់ The Sunday Guardian បានឲ្យដឹងថា មានអ្នកផ្ញើឯកសារផ្ទៃក្នុងមួយចំនួន និងថា ភ្នាក់ងារចម្រុះដែលមានទីតាំងនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតបានសហការជាមួយអ្នកនយោបាយប្រឆាំងនៅកម្ពុជាដោយប្រើប្រាស់បញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដើម្បីផ្តួលរលំរដ្ឋាភិបាលបច្ចុប្បន្ន។
អានបន្ត -
ពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនវៀតណាម នៅខេត្តក្រចេះ បន្តស្នើដល់អាជ្ញាធរថ្នាក់ជាតិ ពន្លឿនការដោះស្រាយ
ពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនវៀតណាម ឈ្មោះកាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited) (KVCL) នៅខេត្តក្រចេះ បន្តស្នើដល់អាជ្ញាធរថ្នាក់ជាតិ ពន្លឿនផ្ដល់ដោះស្រាយទំនាស់ដីធ្លីនេះ ក្រោយអាជ្ញាធរបង្ខំឲ្យពួកគាត់វិលត្រឡប់ទៅផ្ទះវិញ ពេលពួកគាត់ឡើងទៅដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍នៅក្រសួងដែនដី និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ។ ពលរដ្ឋមានទំនាស់ដីធ្លីជាមួយនឹងក្រុមហ៊ុនកាម៉ាដេនូ វេនឈ័រ នៅខេត្តក្រចេះ កំពុងទន្ទឹងរង់ចាំដំណោះស្រាយទំនាស់ដីធ្លី តាមការសន្យារបស់មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
អានបន្ត -
មន្ត្រីសាលាខេត្តតាកែវ៣នាក់ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងបទរំលោភអំណាច និងភាពមិនប្រក្រតីពេលបំពេញភារកិច្ច
មន្ត្រីសាលាខេត្តតាកែវចំនួន៣នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្នកាលពីថ្ងៃទី៧ ខែវិច្ឆិកា បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរំលោភអំណាច និងភាពមិនប្រក្រតីពេលបំពេញភារកិច្ច។ យោងតាមអ្នកនាំពាក្យនៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យនៃអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ ខេមបូចា ថា លោក ហេង វុទ្ធី នាយកទីចាត់ការ និងផែនការវិនិយោគរបស់សាលាខេត្តតាកែវ និងមន្ត្រីពីររូបទៀត គឺលោក ម៉ម វិចិត្រ និងលោក យន់ សុធន់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៥ ខែវិច្ឆិកា។ លោក ច័ន្ទវិចិត្រ បានបន្តថា អ្នកទាំងបីនាក់នេះ ត្រូវបានគេសង្ស័យថា បានបំពានហួសតួនាទីរបស់ពួកគេ ដើម្បីកេងចំណេញធនធាន និងចូលរួមក្នុងដំណើរការដេញថ្លៃដែលមិនត្រឹមត្រូវ។ លោកក៏បានបញ្ជាក់ផងដែរថា ហេង វុទ្ធី និងលោក ម៉ម វិចិត្រ ក៏ជាប់សង្ស័យពីបទលាងលុយកខ្វក់ផងដែរ។
អានបន្ត -
សមត្ថកិច្ចចាប់បញ្ជូនខ្លួនលោកមួង ឃីម និងអ្នកជំនួញម្នាក់ទៅតុលាការពាក់ព័ន្ធរឿងឆបោក
អតីតមន្ត្រីនគរបាលជាន់ខ្ពស់លោក មួង ឃីម និងលោក អ៊ុត ធី ដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ជាអ្នកជំនួញម្នាក់ក្នុងវិស័យសំណង់ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ៨ ខែវិច្ឆិកា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃអង្គភាពប្រឆាំងអំពើពុករលួយ។ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោកសយ ចាន់វិចិត្រ ប្រាប់វីអូអេនៅថ្ងៃចន្ទថា អង្គភាពបាន ឃាត់ខ្លួនលោក មួង ឃីម និងលោក អ៊ុត ធី កាលពី ២ថ្ងៃមុន និងថា មកដល់ថ្ងៃចន្ទនេះ ពួកគេត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
អានបន្ត -
ពលរដ្ឋខ្មែរក្រៅប្រទេសប្រកាសធ្វើបាតុកម្មនៅទីក្រុងហ្សឺណែវរឿងមិនគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសតំបន់អឺរ៉ុប ប្រកាសធ្វើបាតុកម្មនៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ នៅចុងខែវិច្ឆិកា នេះ ដើម្បីទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកលំហប្រជាធិបតេយ្យ និងគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឡើងវិញ។
អានបន្ត -
មន្ត្រីបក្សកម្លាំងជាតិម្នាក់នៅក្រុងភ្នំពេញ ត្រូវបានអាជ្ញាធរចាប់ខ្លួន និងបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃស
មន្ត្រីគណបក្សកម្លាំងជាតិម្នាក់ នៅរាជធានីភ្នំពេញគឺលោក ប្រាក់ សីហា ត្រូវបានអាជ្ញាធរចាប់ខ្លួន និងបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃស ពីបទប្រមាថព្រះមហាក្សត្រ។ ប៉ុន្តែគណបក្សកម្លាំងជាតិ និងគ្រួសារច្រានចោលការចោទប្រកាន់ និងចាត់ទុកចំណាត់នេះថា ជាការគំរាមកំហែងផ្នែកនយោបាយ និងបំបិទសំឡេងប្រឆាំង ក្រោយពេលសកម្មជនរូបនេះមិនព្រមចុះចូលជាមួយបក្សកាន់អំណាច។
អានបន្ត -
តុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នតំណាងពលរដ្ឋមានទំនាស់ដីធ្លី២៤គ្រួសារ នៅតំបន់ភ្នំ១៥០០ ខេត្តពោធិ៍សាត់
សាលាដំបូងខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា សម្រេចឃុំខ្លួនបណ្ដោះអាសន្ន តំណាងពលរដ្ឋមានទំនាស់ដីធ្លី ២៤ គ្រួសារ និងជាម្ចាស់ផ្ទះលំហែភ្នំ១៥០០ នៅតំបន់ភ្នំ១៥០០ គឺលោកស្រី សេន ពិសី នៅពន្ធនាគារខេត្តពោធិ៍សាត់ ឬមណ្ឌលអប់រំកែប្រែទី៤ «ម៤» ទាក់ទងនឹងការចោទប្រកាន់ពីបទ កាប់រុករាន និងឈូសឆាយដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ។
អានបន្ត -
កញ្ញា សេង ធារី ប្ដឹងទៅក្រសួងមហាផ្ទៃពីភាពមិនប្រក្រតីក្នុងពន្ធនាគារ ពាក់ព័ន្ធនឹងទារុណកម្មផ្លូវចិត្ត
កញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្ស និងជាមេធាវីសញ្ជាតិខ្មែរ-អាមេរិកាំងដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស បានប្ដឹងទៅកាន់ក្រសួងមហាផ្ទៃ ពីភាពមិនប្រក្រតីក្នុងពន្ធនាគារ ដូចជាការធ្វើទារុណកម្មផ្លូវចិត្ត។ នេះបើតាមលោក សឺន ជុំជួន មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី។ អគ្គនាយកដ្ឋានពន្ធនាគារអះអាងថា និងពិនិត្យលើពាក្យបណ្ដឹងនេះ។
អានបន្ត -
រដ្ឋសភាអនុម័តសម្រេចលុបចោលកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV)
រដ្ឋសភាអនុម័តលុបចោលច្បាប់ស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) កម្ពុជា ឡាវ និងវៀតណាម នៅថ្ងៃសុក្រនេះ ក្រោមសំឡេងឯកច្ឆន្ទ ១០៩សំឡេង ក្រោមហេតុផលថា ប្រទេសនីមួយៗមានសមត្ថភាពពេញលេញក្នុងការបន្ត និងធានាបាននូវការអភិវឌ្ឍប្រទេសរៀងៗខ្លួន។
អានបន្ត -
កញ្ញា សេង ធារី ប្ដឹងទៅក្រសួងមហាផ្ទៃ អំពីភាពមិនប្រក្រតីនៅក្នុងពន្ធនាគារ
មេធាវី និងជាសកម្មជនសិទ្ធិមនុស្សខ្មែរអាម៉េរិកាំង ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារកញ្ញា សេង ធារី បានដាក់ពាក្យបណ្ដឹងទៅអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ កាលពីដើមសប្ដាហ៍នេះ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៅក្នុងពន្ធនាគារ ជាពិសេស នៅមណ្ឌលអប់រំកែប្រែ «ម២»។ នេះបើតាមការអះអាងរបស់មេធាវីការពារក្ដីរបស់កញ្ញា។ ឆ្លើយតបនឹងរឿងនេះ មន្ត្រីជាន់ខ្ពស់ពន្ធនាគារ អះអាងថា អគ្គនាយកដ្ឋានជំនាញបានទទួលពាក្យបណ្ដឹងរបស់កញ្ញា សេង ធារី រួចហើយ ហើយនឹងចុះស្រាវជ្រាវករណីនេះ។ មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី គឺលោក សឺន ជុំជួន សង្ឃឹមថា អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ នឹងចុះស៊ើបអង្កេតអំពីភាពមិនប្រក្រតីនៅពន្ធនាគារ បន្ទាប់ពីទទួលបណ្ដឹងពីកូនក្ដីរបស់លោក។
អានបន្ត -
សកម្មជនបរិស្ថានជំរុញឱ្យការដេញថ្លៃប្រមូលអនុផលព្រៃឈើពីគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើធ្វើឡើងដោយតម្លាភាព
អ្នកស្រលាញ់បរិស្ថាន បានលើកឡើងថា ដើម្បីឱ្យការដាក់ដេញថ្លៃការប្រមូលអនុផលព្រៃឈើក្នុងអាងស្តុកទឹកគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ មានតម្លាភាពនិងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាននោះ រដ្ឋាភិបាល និងអាជ្ញាធរ ត្រូវធ្វើឡើងឱ្យបានទូលំទូលាយ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសពលរដ្ឋមូលដ្ឋាន ដើម្បីឱ្យពួកគាត់បានដឹងឮនិងចូលរួមតាមដានសកម្មភាពប្រមូលអនុផលព្រៃឈើតំបន់នោះ។ ការលើកឡើងនេះ ក្រោយពេលអគ្គនាយដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន បានប្រកាសជូនដំណឹងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីការដាក់ដេញថ្លៃប្រមូល អនុផលព្រៃឈើប៉ាន់ស្មានដែលអាចប្រមូលបានក្នុងអាងស្តុកទឹកនៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ខេត្តកោះកុង។
អានបន្ត -
តុលាការខេត្តតាកែវចាប់ខ្លួននាយកទីចាត់ការផែនការវិនិយោគខេត្ត និងមន្ត្រី ២នាក់ ពាក់ព័ន្ធនឹងអំពើពុករលួយ
តុលាការខេត្តតាកែវចាប់ខ្លួននាយកទីចាត់ការផែនការវិនិយោគខេត្ត និងមន្ត្រី ២នាក់ ពាក់ព័ន្ធនឹងអំពើពុករលួយ ដែលបានឱ្យក្រុមហ៊ុនសាច់ញាតិ ឬបក្ខពួកខ្លួនឈ្នះការដេញថ្លៃលើគម្រោងអភិវឌ្ឍន៍ខេត្ត។ មន្ត្រីសង្គមស៊ីវិលថាការចាប់ខ្លួនមន្ត្រីសាលាខេត្តតាកែវនេះគឺជាករណីតូចមួយ ព្រោះថា រដ្ឋាភិបាលនៅមិនទាន់ចាត់វិធានការទៅលើអំពើពុករលួយទ្រង់ទ្រាយធំនៅឡើយទេ។
អានបន្ត -
សាលាតិចណូតបទៅVOD Khmerថាការពង្រីកសាខារបស់ខ្លួនបន្ថែមដើម្បីបំពេញតម្រូវការនៃការបណ្តុះបណ្តាលនិងស្រាវជ្រាវ
បន្ទាប់ពី VOD Khmer បានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook. TikTok និង YouTube Channel ថា “វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថាសាលាតិចណូ ត្រូវ គេលក់ឱ្យឈ្មួញហើយក្រោមរូបភាពដោះដូរដី-រួចមក នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានចេញមកបដិសេធ និងច្រានចោល ទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានខាងលើនេះនឹងចាត់ទុកថា ការចុះផ្សាយព័ត៌មាននេះជាព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ មានចរិតបង្ខូចកិត្តិយសគ្រឹះស្ថានឧត្តមសិក្សាសាធារណះ និងបំពុលបរិយាកាសសង្គមដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ។ ជាមួយគ្នានេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានស្នើឱ្យ VOD Khmer ធ្វើការកែតម្រូវការផ្សព្វផ្សាយព័ត៌មានខាងលើនេះ។
អានបន្ត -
ពលរដ្ឋក្នុងខេត្តក្រចេះស្នើឱ្យស្ថាប័នរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីជាមួយក្រុមហ៊ុនឯកជន
ពលរដ្ឋប្រមាណ៣០នាក់ ដែលអះអាងថា ខ្លួនជាជនរងគ្រោះក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយក្នុងស្រុកសំបូរ ខេត្តក្រចេះ បានមកបោះតង់នៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាំងពីថ្ងៃពុធទី៦ វិច្ឆិកា ដើម្បីស្នើសុំឲ្យស្ថាប័នរដ្ឋាភិបាល ដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគេ។ នេះជាលើកទី២ ដែលពលរដ្ឋខេត្តក្រចេះលើកគ្នាមកតវ៉ា បន្ទាប់ពីលើកទី១ ក្នុងខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ពួកគេមិនទទួលបានដំណោះស្រាយពីក្រុមហ៊ុនឯកជនដែលប្រជាពលរដ្ឋ បានចោទប្រកាន់ថា បានឈូសឆាយដី និងដំណាំដាំដុះរបស់ពួកគេ។
អានបន្ត