កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
មន្ត្រីUN៖ ការអនុវត្តច្បាប់ស្តីពី «យុត្តិធម៌អនីតិជន» មិនបានពេញលេញ ធ្វើឱ្យពន្ធនាគារចង្អៀតណែន
តំណាងស្តីទីនៃការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកឡើងថា ការអនុវត្តច្បាប់ស្តីពី «យុត្តិធម៌អនីតិជន» មិនបានពេញលេញ ធ្វើឱ្យកំណើនអ្នកជាប់ឃុំកាន់តែកើនឡើងនៅក្នុងពន្ធនាគារ។
អានបន្ត -
គ.ជ.ប៖ ការលុបឈ្មោះបេក្ខជនក្នុងឃុំ-សង្កាត់ទាំង ១ ៣ ធ្វើឡើងដោយតម្លាភាព
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ចប់ដំណោះស្រាយលើពាក្យបណ្តឹងពាក់ព័ន្ធនឹងបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងបានបង្ខំឱ្យគណបក្សប្រឆាំងចំនួន៣ ទទួលយកសេចក្តីសម្រេចរបស់ខ្លួនក្នុងលុបបេក្ខភាពទាំងស្រុងពីឃុំ-សង្កាត់ចំនួន ១៣ នៅទូទាំងប្រទេស ដោយចាត់ទុកថា សេចក្តីសម្រេចនេះមានតម្លាភាព និងជាការសម្រេចចុងក្រោយ។
អានបន្ត -
អ្នកជំនាញច្បាប់ជំរុញឱ្យមេធាវីសួរតុលាការពីមូលហេតុដែលមិនបណ្ដេញទូតក្នុងសំណុំរឿងលោក កឹម សុខា
អ្នកជំនាញច្បាប់ និងនយោបាយអន្តរជាតិ កញ្ញា សេង ធារី ជំរុញឱ្យមេធាវី លោក កឹម សុខា ចោទសួរតុលាការពីមូលហេតុដែលរដ្ឋាភិបាលមិនបណ្ដេញបណ្ដាទូតប្រទេសពាក់ព័ន្ធការចោទប្រកាន់ក្នុងសំណុំរឿងលោក កឹម សុខា ពីបទត្រូវរ៉ូវគ្នាប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។
អានបន្ត -
មន្ទីរបរិស្ថានកំពង់ឆ្នាំងថាករណីឈូសឆាយដីព្រៃដែនជម្រកសត្វភ្នំឱរ៉ាល់ជាការយល់ច្រឡំ
មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានចេញមុខអះអាងថា ការឈូសឆាយដីព្រៃដែនជម្រកសត្វភ្នំឱរ៉ាល់ពីសំណាក់បុគ្គលម្នាក់ ជាការឈូសឆាយច្រឡំ ដោយសាររូបគេមិនបានដឹងថាជាដីដែនជម្រកសត្វ ហើយក៏បានប្រគល់ដីនោះជូនរដ្ឋវិញហើយដែរ។
អានបន្ត -
លោក កឹម សុខា ប្រាប់ទូតបារាំងថា ក្នុងចំណោមរដ្ឋបរទេសដែលតុលាការចោទប្រកាន់ មានសហភាពអឺរ៉ុប
ប្រធានអតីតគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានជួបជជែកជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេត នៅឯស្ថានទូតបារាំងក្នុងរាជធានីភ្នំពេញ។ នេះគឺជាជំនួបដែលធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក កឹម សុខា បានចូលបំភ្លឺនៅតុលាការក្នុងសវនាការលើកទី៣៧របស់ខ្លួន។ ក្នុងជំនួបទេ្វភាគី លោក កឹម សុខា បានលើកយកឈ្មោះសហភាពអឺរ៉ុប ដែលតុលាការចោទថាពាក់ព័ន្ធក្នុងចេតនាផ្តួលរលំរដ្ឋាភិបាល។
អានបន្ត -
អាណាព្យាបាលសិស្សថា អភិបាលខេត្តកំពតកំពុងលាងខួរក្បាលក្មេងជំនាន់ក្រោយ រឿងតម្រូវឱ្យដាក់រូបថតលោក ហ៊ុន សែន នៅតាមថ្នាក់រៀន
អាណាព្យាបាលសិស្សថា អភិបាលខេត្តកំពតលោក ម៉ៅ ធនិន កំពុងចង់លាងខួរក្បាលក្មេងជំនាន់ក្រោយ ឲ្យលុងជឿរឿងប្រវត្តិសាស្ត្រទឹកដី និងនយោបាយបែបប្រជាភិថុតិ ដើម្បីកេងចំណេញនយោបាយ ដោយយកសាលារដ្ឋធ្វើជាឧបករណ៍ឃោសនា។
អានបន្ត -
ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិននៅខេត្តត្បូងឃ្មុំស្នើតុលាការកំពូលទម្លាក់ចោលបទចោទ
ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនមួយនៅខេត្តត្បូងឃ្មុំ ស្នើតុលាការកំពូលទម្លាក់បទចោទប្រកាន់មកលើពួកគេ ដោយសម្អាងថា ពួកគេមិនបានប្រព្រឹត្តបទល្មើសដូចសាលាដំបូងខេត្តត្បូងឃ្មុំចោទប្រកាន់ឡើយ។
អានបន្ត -
អ្នកកាសែត៣នាក់ត្រូវសមត្ថកិច្ចខេត្តកំពង់ឆ្នាំងចាប់ខ្លួន ក្រោយចុះយកព័ត៌មានករណីលក់ម៉ូតូអត់ពន្ធ
អ្នកសារព័ត៌មាន៣នាក់ត្រូវសមត្ថកិច្ចខេត្តកំពង់ឆ្នាំងចាប់ឃាត់ខ្លួន ដោយចោទប្រកាន់ពីបទ «រំលោភបំពានលំនៅឋាន និងជ្រៀតជ្រែកដោយខុសច្បាប់ ក្នុងការបំពេញមុខងារសាធារណៈ» ក្រោយពីពួកគេបានចុះជួបម្ចាស់ហាង ដើម្បីស្វែងរកការបញ្ជាក់ករណីចោទប្រកាន់ថាលក់ម៉ូតូគ្មានពន្ធ។
អានបន្ត -
សម្តេច ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋបោះឆ្នោតដោយសន្តិវិធី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់អ្នកគ្រប់គ្រងគណបក្សនយោបាយ និងអ្នកបោះឆ្នោតចូលរួមការបោះឆ្នោតឃុំសង្កាត់ដោយសន្តិវិធី។ លោកក៏បានជំរុញឲ្យប្រជាពលរដ្ឋគោរពច្បាប់បោះឆ្នោត រក្សាសណ្តាប់ធ្នាប់សាធារណៈ និងបញ្ចៀសអំពើហិង្សា។
អានបន្ត -
សហមេធាវី គ្រោងស្នើទៅប្រទេសដែលត្រូវបានចោទថា ជាប់ពាក់ព័ន្ធជាមួយលោក កឹម សុខា ឱ្យចូលមកបំភ្លឺ
ភ្នំពេញៈ ក្រុមសហមេធាវីលោក កឹម សុខា គ្រោងដាក់ពាក្យស្នើទៅបណ្តាប្រទេសដែលត្រូវបានចោទប្រកាន់ថា មានការជាប់ពាក់ព័ន្ធ ឬនៅពីក្រោយសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិដើម្បីឱ្យតំណាងប្រទេសទាំងនោះ ចូលខ្លួនមកធ្វើជាសាក្សីបំភ្លឺនៅក្នុងតុលាការ ខណៈក្រុមសហមេធាវីលោក កឹម សុខា មើលឃើញថា នីតិវិធីនិងសវនាការមិនដំណើរការទៅមុខលឿន។
អានបន្ត -
វិវាទការងារនៅណាហ្គាវើលដ៍ក្លាយជាបញ្ហារ៉ាំរ៉ៃ ដោយសារក្រុមហ៊ុនមិនទទួលយកបុគ្គលិកឱ្យចូលធ្វើការវិញ
បុគ្គលិកណាហ្គាវើលដ៍នៅតែតស៊ូជំនះចេញធ្វើកូដកម្មដោយសន្តិវិធីនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកឱ្យចូលធ្វើការវិញ ទោះបីជាមានការចាប់ពីសំណាក់អាជ្ញាធរក្ដី ស្របពេលដែលកិច្ចប្រជុំចរចាកន្លងទៅក្រុមហ៊ុនបានបដិសេធ ដូច្នេះបញ្ហានេះមានការវិវត្តទៅជាវិវាទរ៉ាំរ៉ៃ។
អានបន្ត -
លោក ហ៊ុន សែន អាចនឹងពិចារណាលើកលែងការពាក់ម៉ាស់តាមខេត្តមួយចំនួនទៀត
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកអាចនឹងធ្វើការពិចារណា លើកលែងការពាក់ម៉ាស់សម្រាប់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តផ្សេងៗមួយចំនួនទៀត ក្រៅពីខេត្តចំនួន ៤ ដែលលោកបានប្រកាសមិនចាំបាច់ឱ្យមានការពាក់ម៉ាស់ក្នុងខេត្តទាំងនោះ។
អានបន្ត -
តុលាការកោះកុងសាកសួរពលរដ្ឋជម្លោះដីធ្លី ១០នាក់ជាមួយឧកញ៉ា
លោក ប៉ាវ ញេង ដែលនិយាយក្នុងនាមអ្នកដទៃថា ព្រះរាជអាជ្ញាគ្រាន់តែសាកសួរពួកគេប៉ុណ្ណោះ មិនមែនឧកញ៉ាដែលពួកគេយល់ថាមិនយុត្តិធម៌សោះ។ អ្វីដែលយើងចង់បានគឺយុត្តិធម៌ និងចង់បានដំណោះស្រាយចំពោះបញ្ហាដីធ្លីនេះ។
អានបន្ត -
តុលាការនឹងបើកសវនាការសំណុំរឿងមន្ត្រីនិងអតីតមន្ត្រីអាដហុក៥នាក់នៅចុងខែមេសា
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងបើកសវនាការសំណុំរឿងមន្ត្រី និងអតីតមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកចំនួន៥នាក់ នៅចុងខែមេសានេះ ក្រោមបទចោទ «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី»។
អានបន្ត -
នាយករដ្ឋមន្ត្រីអំពាវនាវកុំឱ្យមានហិង្សាក្នុងយុទ្ធនាការ និងការបោះឆ្នោតឃុំសង្កាត់ ខណៈលោកនឹងមិនចូលរួមឃោសនា
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាជួយឱ្យដំណើរការយុទ្ធនាការ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ ដំណើរការទៅប្រកបដោយភាពស្ងប់ស្ងាត់ មានរបៀបរៀបរយ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សាណាមួយកើតឡើង។ ក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានី-ភ្នំពេញជំហានទី៤ នៅថ្ងៃទី ២០ មេសា លោកហ៊ុន សែន ថ្លែងថា លោកនឹងមិនចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២ នោះទេ ព្រោះលោកមានភារកិច្ចទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ក្នុងនាមជាប្រធានអាស៊ាន។
អានបន្ត -
ក្រសួងនឹងតាមដានមន្ត្រីក្នុងប្រព័ន្ធយុត្តិធម៌ ក្រោយរកឃើញអ្នកខ្លះកន្លះឆ្នាំមិនទាន់ទៅកន្លែងធ្វើការម្ដង
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ អះអាងថា ក្រសួងនឹងតាមដានចំពោះមន្ត្រីក្របខណ្ឌប្រព័ន្ធយុត្តិធម៌ចាប់តាំងពីឆ្នាំ២០២២តទៅ ក្រោយរកឃើញថាមានមន្ត្រីខ្លះទៅធ្វើការតែ១ថ្ងៃក្នុង១ខែ ហើយមន្ត្រីខ្លះទៀតរហូតដល់កន្លះឆ្នាំមិនទាន់ទៅកន្លែងធ្វើការម្ដងផងក៏មាន។
អានបន្ត -
មេធាវីថាការចាប់ខ្លួនសកម្មជនបក្សភ្លើងទៀនខេត្តពោធិ៍សាត់បញ្ជូនទៅតុលាការជាការគំរាមផ្នែកនយោបាយ
មេធាវីការពារក្ដីឱ្យសកម្មជនគណបក្សភ្លើងទៀន និងកូនប្រុសដែលជាអនីតិជន ចាត់ទុកការចាប់ខ្លួនកូនក្ដីបញ្ជូនទៅតុលាការ ដោយចោទប្រកាន់ថា បានប្រើឧបករណ៍ឆក់ត្រីខុសច្បាប់កាលពីចុងសប្ដាហ៍មុន គឺជាការគំរាមកំហែងផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់។
អានបន្ត -
ច្បាប់បង្កើនសមាជិកក្រុមប្រឹក្សាកំពុងពិនិត្
គណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានចាប់ផ្តើមពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា ១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក។
អានបន្ត -
លោក ហ៊ុន សែន ថ្លែងថាបើបក្សប្រជាជនឈ្នះឆ្នោតទៀត ពលរដ្ឋគ្រប់រូបអាចរួមរស់នៅជាមួយគ្នា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បើសិនជាគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតបានដឹកនាំប្រទេសកម្ពុជាបន្តទៀត ពលរដ្ឋគ្រប់រូបអាចរួមរស់នៅជាមួយគ្នាបានដោយសុខសាន្ត ខណៈថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដែលត្រូវតុលាការរំលាយបានព្យាយាមចរចាបញ្ចប់ជម្លោះនយោបាយ និងបានវិលចូលមករស់នៅកម្ពុជាវិញ តែត្រូវបានបក្សកាន់អំណាចបដិសេធ។
អានបន្ត -
https://www.khmertimeskh.com/501060727/%E1%9E%80%E1%9E%9A%E1%9E%9F%E1%9E%84%E1%9E%98%E1%9E%A0%E1%9E%95%E1%9E%91%E1%9E%93%E1%9E%99%E1%9E%99%E1%9E%90/
ក្រសួងមហាផ្ទៃបាននិយាយថា កិច្ចខិតខំប្រឹងប្រែងកំពុងបន្តដើម្បីស្វែងរកលោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ (CNHP) ដែលមិនទាន់ទទួលបានសុពលភាព បន្ទាប់ពីដីកាចាប់ខ្លួនត្រូវបានចេញដោយសាលាដំបូងរាជធានីភ្នំពេញកាលពីដើមខែនេះ។
អានបន្ត