កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ERAទាមទារឲ្យបក្សទាំងពីរបញ្ចេញរបៀបវារៈពីការពិគ្រោះយោបល់លើច្បាប់បោះឆ្នោតថ្មី
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត(ERA) និងអង្គការសមាគមក្រៅរដ្ឋាភិបាលសរុប១៨ស្ថាប័នទាមទារឲ្យគណបក្សទាំងពីរបញ្ចេញរបៀបវារៈ និងឯកសារពាក់ព័ន្ធនៃកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីសេចក្ដីព្រាងសេចក្ដីស្នើច្បាប់បោះឆ្នោត ដែលគ្រោងធ្វើនៅសប្ដាហ៍ក្រោយ ។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់បណ្ដុំអង្គការសង្គមស៊ីវិលចេញផ្សាយនៅថ្ងៃពុធនេះលើកឡើងថា ការទាមទារនេះគឺដើម្បីមានពេលវេលាក្នុងការត្រៀមសម្រាប់ការចូលរួមបញ្ចេញយោបល់លើសេចក្ដីព្រាងសេចក្ដីស្នើច្បាប់បោះឆ្នោតរបស់បក្សទាំងពីរ ដើម្បីឲ្យការពិគ្រោះយោបល់មានអត្ថន័យ គុណភាព និងតម្លាភាព ។
-
តុលាការខេត្តត្បូងឃ្មុំចោទឪពុកនិងកូនស្រីជាជនជាតិចាមពីបទជួញដូរក្មេងស្រីទៅម៉ាឡេស៊ី
តុលាការសាលាដំបូងខេត្តត្បូងឃ្មុំ បានចោទបុរសជនជាតិចាម ឈ្មោះ ស៊ឹម អែល និងកូនស្រី អែល ម៉ារី ហៅ អែល រ៉ទីយាស់ នៅភូមិជីធាង ឃុំសេដា ស្រុកតំបែរ ពីបទជួញដូរស្ត្រី និងក្មេងស្រីទៅប្រទេសម៉ាឡេស៊ី ខុសច្បាប់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ការចោទនេះ បានធ្វើឡើងក្រោយពីប៉ូលិសនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិរបស់ក្រសួងមហាផ្ទៃ បានចាប់ខ្លួនជនជាប់ចោទឪពុក និងកូន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥។
-
សង្គមស៊ីវិល៖ បក្សកាន់អំណាចមានប្រៀបក្នុងការធ្វើសេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មី
សេចក្ដីព្រាងច្បាប់បោះឆ្នោតដែលក្រុមការងារគណបក្សទាំងពីរបានពិភាក្សាគ្នាជាង ៣ខែកន្លងមកដ៏ចម្រូងចម្រាសនោះ នៅទីបំផុតក្រុមការងារគណបក្សទាំងពីរបានសម្រេចជាចុងក្រោយ និងគ្រោងដាក់ឲ្យសភាអនុម័តនៅពេលខាងមុខ។ ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា សេចក្ដីព្រាងច្បាប់នេះមិនធានាឲ្យការបោះឆ្នោតប្រកបដោយតម្លាភាព ត្រឹមត្រូវ សេរី និងយុត្តិធម៌ទាំងស្រុងនោះឡើយ។ មិនតែប៉ុណ្ណោះ ច្បាប់នេះនឹងមានការរឹតត្បិតជាងច្បាប់ចាស់ទៅទៀត បើសិនជាគណបក្សទាំងពីរមិនកែប្រែចំណុចមួយចំនួននោះ។
-
អង្គការសិទ្ធិមនុស្ស៣៖រដ្ឋាភិបាលកម្ពុជាបរាជ័យអនុវត្តសិទ្ធិនយោបាយ និងស៊ីវិលជាមូលដ្ឋាន
អង្គការសិទ្ធិមនុស្សចំនួន៣ រួមមានសម្ព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស សមាគមអាដហុក និងអង្គការលីកាដូ បានដាក់របាយការណ៍ស្រមោលមួយទៅគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយចោទរដ្ឋាភិបាលកម្ពុជាថាបានបរាជ័យក្នុងការអនុវត្តសិទ្ធិមនុស្សជាមូលដ្ឋាន។ របាយការណ៍ស្រមោលដែលត្រូវដាក់ឲ្យគណៈកម្មាធិការសិទិ្ធមនុស្សនៃអង្គការសហប្រជាជាតិពិចារណា ឲ្យដឹងថាអំពើពុករលួយនៅតែមានស្ថានភាពមិនល្អ ហើយអំពើហិង្សាទៅលើអ្នករិះគន់រាជរដ្ឋាភិបាលគឺមានលក្ខណៈជាប្រព័ន្ធ។ របាយការណ៍បន្តថាប្រព័ន្ធយុត្តាធិការជាតិដែលទទួលឥទ្ធិពលពីគណបក្សនយោបាយបន្តធ្វើការចោទប្រកាន់អ្នកជំទាស់នឹងរាជរដ្ឋាភិបាលច្រើនឡើងៗ នៅខណៈដែលតួអង្គរដ្ឋ និងបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធិជាមួយអ្នកទាំងនោះទទួលបាននូវនិទណ្ឌភាព។
-
ឈើក្នុងតំបន់ព្រៃការពារខេត្តព្រះវិហារកំពុងរងការកាប់ធ្វើអាជីវកម្ម
ព្រៃព្រះរកា ដែលជាតំបន់ប្រជុំ ៣ស្រុក គឺស្រុកឆែប ស្រុកជាំក្សាន្ត និងស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ គឺជាព្រៃធំទី២ របស់ប្រទេសខ្មែរ បន្ទាប់ពីព្រៃឡង់នៅក្នុងខេត្តកំពង់ធំ។ ក៏ប៉ុន្តែបច្ចុប្បន្ន ព្រៃព្រះរកា កំពុងទទួលរងការកាប់ធ្វើអាជីវកម្មខុសច្បាប់យ៉ាងធ្ងន់ធ្ងរពីក្រុមឈ្មួញ និងក្រុមអ្នកមានអំណាចខ្លះ ហើយសមត្ថកិច្ចរដ្ឋាភិបាលមិនសូវអើពើបង្ក្រាបនោះទេ។ សហគមន៍ប្រជាពលរដ្ឋ និងអង្គការការពារព្រៃឈើខ្លះនៅខេត្តព្រះវិហារ ព្រួយបារម្ភថា ដើមឈើធំៗក្នុងតំបន់ព្រៃព្រះរការ រួមទាំងដើមច្បោះជ័ររបស់ប្រជាពលរដ្ឋផង នឹងវិនាសហិនហោចដោយសារតែក្រុមមនុស្សចូលទៅកាប់ ហើយដឹកជញ្ជូនធ្វើអាជីវកម្មខុសច្បាប់ជារៀងរាល់ថ្ងៃ។
-
ក្រសួងរៀបចំដែនដីស្នើជាលើកទី២ឲ្យអង្គការលីកាដូបង្ហាញទិន្នន័យវិវាទដីធ្លី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្នើជាលើកទី២ ឲ្យអង្គការលីកាដូបង្ហាញទិន្នន័យបន្ថែមលើទូរលេខ គ្រួសាររងគ្រោះដីធ្លីដែលអង្គការនេះបានសរសេរថា មានចំនួនប្រមាណ១០៦២៥គ្រួសារ ឬប្រហែល៤៩៥១៩នាក់ ក្នុងឆ្នាំ២០១៤ ។ លិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២ ខែមីនានេះ បានលើកឡើងថា របាយការណ៍របស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សហៅកាត់ថាលីកាដូ ដែលថាមានពលរដ្ឋរងគ្រោះដីធ្លី ១០៦២៥គ្រួសារ ឬប្រហែល៤៩៥១៩នាក់នោះ គឺជាទិន្នន័យមិនច្បាស់លាស់ ។
-
សង្គមស៊ីវិលថាចំណុចមួយចំនួនក្នុងសេចក្តីព្រាងសេចក្តីស្នើច្បាប់ គ.ជ.ប ថ្មី អាក្រក់ជាងមុន
មន្ត្រីសង្គមស៊ីវិលនៅថ្ងៃអង្គារនេះរិះគន់ថា សេចក្តីព្រាងសេចក្តីស្នើច្បាប់ គ.ជ.ប ថ្មី ដែលក្រុមការងារកំណែទម្រង់នៃបក្សទាំងពីរបានបញ្ចប់ការពិភាក្សានោះ មានចំណុចមួយចំនួនអាក្រក់ជាងមុន ។ ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារកំណែទម្រង់ច្បាប់បោះឆ្នោតនៃបក្សទាំងពីរ បញ្ចប់កិច្ចពិភាក្សាកែសម្រួលចំណុចសេសសល់ចំនួន១៥ និងត្រៀមរៀបចំសិក្ខាសាលាជាមួយសង្គមស៊ីវិលនៅសប្តាហ៍ក្រោយ ដើម្បីសុំយោបល់កែសម្រួលបន្ថែមលើច្បាប់បោះឆ្នោតថ្មីនេះ ។
-
តុលាការកំពូលបើកសវនាការសុំនៅក្រៅឃុំរបស់សកម្មជនគណបក្សសង្គ្រោះជាតិនៅថ្ងៃស្អែក
មេធាវីការពារក្ដីឲ្យសកម្មជនគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា តុលាការកំពូលនឹងបើកសវនាការលើករណីសុំនៅក្រៅឃុំរបស់សកម្មជនគណបក្សសង្គ្រោះជាតិចំនួន៦នាក់នៅថ្ងៃស្អែក ។ មេធាវីការពារក្ដីរបស់សកម្មជនគណបក្សសង្គ្រោះជាតិលោក ហែម សុជាតិ បានឲ្យVODដឹងនៅថ្ងៃអង្គារនេះថា សវនាការសុំនៅក្រៅឃុំនេះនឹងត្រូវធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤នេះ ។
-
ក្រុមកំណែទម្រង់នឹងពិគ្រោះយោបល់លើច្បាប់ថ្មីពាក់ព័ន្ធនឹងការបោះឆ្នោតនៅសប្តាហ៍ក្រោយ
ថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សឈ្នះឆ្នោតទាំងពីរ នឹងធ្វើសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង សេចក្តីស្នើច្បាប់ថ្មី ពាក់ព័ន្ធនឹងការបោះឆ្នោត នៅថ្ងៃចន្ទទី៩ ខែមិនា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា ។ តាមសេចក្តីជូនដំណឹងនៅថ្ងៃទី៣ ខែមិនា ដែលចុះហត្ថលេខារួមគ្នារវាងថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ស ខេង និងថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ឲ្យដឹងថា ក្រុមការងារនៃបក្សទាំងពីរនឹងធ្វើសិក្ខាសាលាលើសេចក្តីស្នើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណារាស្ត្រ ដែលមានគណបក្សនយោបាយទាំងពីរជាអ្នកចាត់ចែង និងធ្វើការសម្របសម្រួល។
-
ពលរដ្ឋនៅក្រចេះចោទក្រុមហ៊ុនកាសូទីមថាបន្តឈូសឆាយរំលោភលើដីដាំដំណាំ
ពលរដ្ឋខេត្តក្រចេះ ចោទប្រកាន់ថា ក្រុមហ៊ុន កាសូទីម (KASOTIM) នៅថ្ងៃទី២ ខែមីនា បានយកគ្រឿងចក្រចូលឈូសដីមានដំណាំរបស់ពួកគាត់។ ប៉ុន្តែតំណាងក្រុមហ៊ុននិយាយថា គឺក្រុមពលរដ្ឋទាំងនោះចូលរស់នៅលើដីរបស់ក្រុមហ៊ុន។ ទាំងភាគីក្រុមហ៊ុន និងភាគីពលរដ្ឋ សុទ្ធតែទាមទាររកយុត្តិធម៌រៀងៗខ្លួន។ ការធ្វើសកម្មភាពឈូសឆាយរបស់ក្រុមហ៊ុននេះ ក្នុងពេលសំណុំរឿងជម្លោះដីធ្លីកំពុងឋិតក្នុងដៃតុលាការនៅឡើយ។ នេះជាការធ្វើសកម្មភាពថ្មីម្តងទៀត បន្ទាប់ពីក្រុមហ៊ុន កាសូទីម បានឈូសឆាយដីពលរដ្ឋកាលពីចុងឆ្នាំ២០១៣ និងត្រូវបានប្រជាពលរដ្ឋប្ដឹងជំទាស់ រហូតមានអន្តរាគមន៍ពីរដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
-
ថៅកែរោងចក្រមួយនៅក្រុងបាវិតបណ្តេញកម្មករ៤៦នាក់ដែលទាមទារអត្ថប្រយោជន៍រឿងគ្រោះថ្នាក់ការងារ
កម្មកររោងចក្រកាត់មួយក្រុម នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ ប្រឆាំងនឹងការបណ្តេញពួកគេ៤៦នាក់ពីការងារ ដោយសារអ្នកទាំងនោះប្រឆាំងមិនឲ្យកាត់ប្រាក់ឈ្នួលកម្មករពេលដួលសន្លប់អំឡុងបំពេញការងារ ។ តំណាងកម្មករម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានបញ្ឈប់ លោក តុន គឹមទូច អះអាងថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ កម្មករជាង១០០នាក់នៅរោងចក្រយូរលី ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង សាន់សែល បានដួលសន្លប់ជាបន្តបន្ទាប់ ពេលកំពុងបំពេញការងារ ។ ក្រោយមកថៅកែបានឲ្យកម្មករឈប់សម្រាកពីការងាររយៈពេល៤ថ្ងៃ ។
-
សមត្ថកិច្ចខេត្តសៀមរាបរារាំងអ្នកស្រុកស្វាយលើជាង១០០នាក់មិនឲ្យទៅតវ៉ានៅសាលាខេត្ត
សមត្ថកិច្ចចម្រុះខេត្តសៀមរាប មានកងរាជអាវុធហត្ថ និងប៉ូលិស ព្យាយាមរារាំងក្រុមប្រជាពលរដ្ឋចំនួនជាង ១០០នាក់ មកពីឃុំស្វាយលើ ស្រុកស្វាយលើ មិនឱ្យចូលទៅជួបអភិបាលខេត្តសៀមរាប បានទេ កាលពីរសៀលថ្ងៃច័ន្ទ ទី២ ខែមីនា។ អ្នកស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ខេត្តសៀមរាប គឺអ្នកស្រី ឈុយ វ៉ាន់ថា ដែលកំពុងតាមឃ្លាំមើលបានឱ្យដឹងថា ក្រុមប្រជាពលរដ្ឋទាំងនោះបានលើកគ្នាមកសាលាខេត្តសៀមរាប ដោយជិះលើគោយន្តចំនួន ៧គ្រឿង។ ពួកគេព្យាយាមជួបជាមួយអភិបាលខេត្តសៀមរាប ដើម្បីតវ៉ារឿងដីធ្លីដែលរដ្ឋត្រូវដកហូតយកពីស្រុកស្វាយលើ ទៅចែកឱ្យអ្នកកំពង់ភ្លុក នៃស្រុកប្រាសាទបាគង.
-
វិភាគ៖ តើស្ត្រីបឹងកក់ពិតជាចង់ជាប់ពន្ធនាគារដើម្បីបានមេដាយមែនទេ?
ក្នុងពិធីផ្ដល់សញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យពន្លឿននីតិវិធី លើកលែងទោសស្ត្រីមានកូនតូច និងស្ត្រីមានផ្ទៃពោះក្នុងពន្ធនាគារ ឲ្យបានមុនចូលឆ្នាំខ្មែរ ឬមុនថ្ងៃ៨មីនាខាងមុខ។ ប៉ុន្តែលោកក៏បានថ្លែងមិនចំឈ្មោះ ដល់ស្ត្រីមួយក្រុមថា ខំរកវិធីសព្វបែបយ៉ាងឲ្យបានជាប់គុក ដើម្បីបានមេដាយ និងងារជាវីរនារីផងដែរ។
-
លីកាដូស្នើឲ្យតុលាការពិនិត្យឡើងវិញនូវដីកាឃុំខ្លួនលើម្ដាយនិងស្ត្រីមានផ្ទៃពោះ
ការដោះលែងស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលមានកូនរស់នៅជាមួយក្នុងពន្ធនាគារ ផ្ដល់នូវភាពធូរស្រាលច្រើន ប៉ុន្តែមិនទាន់បានដោះស្រាយបញ្ហាជាចម្បងនានានៅឡើយទេ។ អង្គការលីកាដូ រកឃើញដូច្នេះ បន្ទាប់ពីគណៈកម្មការដែលដឹកនាំដោយក្រសួងយុត្តិធម៌ ប្រកាសថា ស្ត្រីដែលជាប់ពន្ធនាគារចំនួន ១៦នាក់ នឹងត្រូវដោះលែងឲ្យទាន់ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខាងមុខ។ អង្គការលីកាដូ (Licadho) ស្នើសុំឲ្យតុលាការពិនិត្យឡើងវិញនូវដីកាឃុំខ្លួនលើម្ដាយ និងស្ត្រីមានផ្ទៃពោះ ដែលកំពុងរង់ចាំសវនាការ និងពិចារណាកាត់បន្ថយទោសដល់អ្នកដែលបានជាប់ពិរុទ្ធដោយពិចារណាលើអង្គហេតុនៃបទល្មើស និងស្ថានភាពគ្រួសាររបស់ពួកគាត់។
-
សង្គមស៊ីវិលបន្តធ្វើការដោះស្រាយជម្លោះដីរវាងក្រុមហ៊ុនស្ករអំពៅជាមួយពលរដ្ឋខេត្តកំពង់ស្ពឺ
ទំនាស់ផ្ទៃក្នុងរបស់អ្នកដឹកនាំក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ (Phnom Penh Sugar Co., LTD) កើតមានក្នុងពេលតំណាងក្រុមហ៊ុនមួយរូបបានអះអាងថា ប្រឹងប្រែងដោះស្រាយជម្លោះដីដាំអំពៅរបស់ក្រុមហ៊ុនជាមួយប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ យ៉ាងណាក៏ដោយ ការអះអាងនេះ ត្រូវបានក្រុមហ៊ុនចេញលិខិតបដិសេធភាពជាតំណាងរបស់បុគ្គលនោះទៅវិញ។ ការសន្យាដោះស្រាយទំនាស់ដីដាំអំពៅដែលក្រុមហ៊ុនភ្នំពេញ ស៊ូហ្គើរ បានសន្យាជាឱឡារិកជាមួយប្រជាពលរដ្ឋនៅឃុំត្រពាំងជោ កាលពីថ្ងៃទី២៥ កុម្ភៈ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារមានលិខិតរបស់ក្រុមហ៊ុនបដិសេធ លោក សឹង សុច្ចរា ដែលបានអះអាងកន្លងមកថា ជាតំណាងក្រុមហ៊ុនដើម្បីមកជួបប្រជាពលរដ្ឋដោះស្រាយទំនាស់ដី។
-
ពលរដ្ឋបីសហគមន៍នៅខណ្ឌជ្រោយចង្វារ សុំអន្តរាគមន៍ពីសាលាក្រុងឲ្យផ្តល់សំណងលើដីរបស់ពួកគេ
ប្រជាសហគមន៍មានជម្លោះដីធ្លីរស់នៅតាមដងផ្លូវជាតិលេខ៦អា ក្នុងខណ្ឌជ្រោយចង្វារ ជាង១០០នាក់ នៅថ្ងៃចន្ទនេះសុំអន្តរាគមន៍ជាលើកទី២ ទៅសាលារាជធានីភ្នំពេញ ជំរុញឲ្យក្រុមហ៊ុន OCIC ផ្តល់សំណងសមរម្យ ករណីយកដីលំនៅដ្ឋាន ដីស្រែចម្ការ របស់ពួកគេទៅអភិវឌ្ឍន៍ ។ យោងលិខិតតវ៉ាលើកទីពីរ របស់ប្រជាពលរដ្ឋចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ ឲ្យដឹងថា ប្រជាពលរដ្ឋដែលប៉ះពាល់ដីធ្លី ពីការអភិវឌ្ឍរបស់ក្រុមហ៊ុន OCIC នៅខណ្ឌជ្រោយចង្វារនោះរួមមាន សង្កាត់ជ្រោយចង្វារ ៤៧គ្រួសារ សង្កាត់ព្រែកលៀប ៩០គ្រួសារ និងសង្កាត់ព្រែកតាសេក ១៨គ្រួសារ ។
-
ការដោះលែងស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលមានកូននៅជាមួយក្នុងពន្ធនាគារ ផ្តល់នូវភាពធូរស្រាល ប៉ុន្តែមិនទាន់បានដោះស្រាយបញ្ហាជាចំបងនានានៅឡើយទេ
ថ្ងៃ២ ខែមិនា ឆ្នាំ២០១៥ - កាលពីចុងសប្តាហ៍មុន គណកម្មាការដែលដឹកនាំដោយក្រសួងយុត្តិធម៌ បានប្រកាសថា ស្ត្រីដែលជាប់ពន្ធនាគារចំនួន ១៦នាក់ ដែលក្នុងនោះរួមមាន ១៥ នាក់ ជាស្ត្រីដែលមានកូនរស់នៅជាមួយក្នុងពន្ធនាគារ និងម្នាក់ជាស្ត្រីដែលមានផ្ទៃពោះ នឹងត្រូវបានដោះលែង នៅមុនទិវាសិទិ្ធនារីអន្តរជាតិនាថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៥។ គណកម្មាកានោះ ក៏បានជូនដំណឹងថារាជរដ្ឋាភិបាល ក៏មានផែនការដោះលែងស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលមានកូននៅជាមួយក្នុងពន្ធនាគារជារៀងរាល់ឆ្នាំ។
អានបន្ត -
លីកាដូអំពាវនាវឲ្យយកចិត្តទុកដាក់លើស្ថានភាពស្ដ្រី និងកុមារក្នុងពន្ធនាគារ
អង្គការលីកាដូ ស្នើឲ្យមានវិធានការជាបន្ទាន់ ដើម្បីធ្វើឲ្យប្រសើរនូវស្ថានភាពរបស់ស្ដ្រីមានផ្ទៃពោះ កុមារ និងម្ដាយរបស់ពួកគេដែលកំពុងជាប់ក្នុងពន្ធនាគារ ហើយពុំទទួលបានប្រយោជន៍ពីការលើកលែងទោសនៅថ្ងៃទី០៨ មីនា ទិវានារីអន្ដរជាតិខាងមុខនេះ។ សេចក្ដីថ្លែងការណ៍របស់អង្គការលីកាដូ ចុះថ្ងៃទី០២ ខែមីនា បានលើកឡើងថាអង្គការស្នើឲ្យមានវិធានការ ដើម្បីផ្ដល់ម្ហូបអាហារ និងថ្នាំបង្ការមេរោគឲ្យស្របតាមបទដ្ឋានសម្រាប់កុមារ ស្ដ្រីជាម្ដាយកុមារ និងស្ដ្រីដែលមានផ្ទៃពោះ ដែលមិនទទួលបានផលប្រយោជន៍ពីការដោះលែងក្នុងថ្ងៃទិវានារីអន្ដរជាតិខាងមុខ។ សេចក្ដីថ្លែងការណ៍នោះបានលើកឡើងថា«អង្គការលីកាដូ សូមសំណូមពរឲ្យមានវិធានការជាបន្ទាន់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពរបស់អ្នកទាំងនោះ រួមមានការបង្កើនថវិកាទិញម្ហូបអាហារសម្រាប់កុមារ និងស្ដ្រីផ្ទៃពោះ ហើយធានាថាកុមារទាំងនោះទទួលបានថ្នាំបង្ការមេរោគស្របតាមបទដ្ឋានជាតិ»។
-
ក្រសួងការងារហាមមិនឲ្យកម្មករធ្វើការថែមម៉ោងលើសពី២ម៉ោងក្នុងមួយថ្ងៃ
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានក្រើនរំលឹកដល់រោងចក្រសហគ្រាសនានា មិនឲ្យអនុញ្ញាតឲ្យកម្មករធ្វើការថែមម៉ោងលើសពី២ម៉ោងក្នុងមួយថ្ងៃឡើយ។ គោលបំណងនៃសេចក្ដីជូនដំណឹងរបស់ក្រសួងនេះ គឺចង់កាត់បន្ថយគ្រោះថ្នាក់ការងារដែលកើតមានឡើងជាញឹកញាប់ តែអង្គការសង្គមស៊ីវិលយល់ឃើញថា គ្មានប្រយោជន៍។ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងថា ទោះជាតាមរូបភាពណាក៏ដោយ រួមទាំងការស្ម័គ្រចិត្តរបស់កម្មករផង គឺកម្មករ និងថៅកែរោងចក្រ ឬសហគ្រាស មិនអនុញ្ញាត ឲ្យកម្មករ ឬនិយោជិកធ្វើការងារថែមម៉ោងលើសពី ២ម៉ោងក្នុងមួយថ្ងៃដែរ គឺរយៈពេលធ្វើការមានតែ ១០ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប្រសិនម្ចាស់សហគ្រាសមិនអនុវត្តតាម ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ការងារដែលមានជាធរមាននៅប្រទេសកម្ពុជា។
-
ក្រសួងការងារណែនាំឲ្យម្ចាស់សហគ្រាសសុំគោលការណ៍ពីក្រសួង មុននឹងអនុញ្ញាតឲ្យមានការងារបន្ថែមម៉ោង
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមានចាត់វិធានការចំពោះម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថានដែលអនុវត្តគោលការណ៍បន្ថែមម៉ោងខុសពីច្បាប់ការងារ ដោយតម្រូវឲ្យម្ចាស់សហគ្រាសទាំងអស់ត្រូវសុំការអនុញ្ញាតពីក្រសួងការងារជាមុនសិន មុននឹងចាប់ផ្តើមឲ្យមានការងារបន្ថែមម៉ោង។