កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.431


  • ប្រជាពលរដ្ឋមិនមានជំនឿ ខណៈអាជ្ញាធរខេត្តសន្យាចុះដោះស្រាយបញ្ហាដីធ្លីនៅខេត្តកោះកុង

    ប្រជាពលរដ្ឋ​ប្រមាណ​៧០០នាក់​ មកពី​សហគមន៍​ចំនួន៦​ នៃស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ នៅព្រឹក​ថ្ងៃទី២៤​ ខែវិច្ឆិកា​នេះ​ បាន​នាំគ្នា​ទៅកាន់​សាលាខេត្ត​ ដើម្បីសួរ​នាំញត្តិ​របស់ពួកគេ​ ដែលបាន​ដាក់ទៅ​អាជ្ញាធរ​ កាលពី​ពេលកន្លង​ទៅ​ និង​ដាក់ញត្តិថ្មី​បន្ថែមជុំវិញ​បញ្ហាដីធ្លី។​ ជាដី​កម្មសិទ្ធិ​ឯកជន​របស់រដ្ឋ​ចំនួន​ជាង១ពាន់​ហិចតា​ ដែល​ប្រជា​ពលរដ្ឋ​ជាង៧០០​គ្រួសារ​ បាន​ស្នើសុំ​ពីរដ្ឋាភិបាល​ ដើម្បី​យក​មកកាន់​កាប់​អាស្រ័យផល​ក្រោម​រូបភាព​ដីសម្បទាន​សង្គមកិច្ច។​ លោកស្រី​ ផាវ ញ៉ើង​ តំណាង​ប្រជាពលរដ្ឋ​សហគមន៍​១៧៥​ បានថ្លែង​ប្រាប់វិទ្យុ​បារាំង RFI​ ក្រោយ​ជំនួប​ជាមួយលោក​ស្រី​ មិថុនា​ ភូថង​ អភិបាល​ខេត្តកោះកុង​ថា​ ជំនួបជាមួយ​អភិបាលខេត្ត​កោះកុង​ពេញមួយព្រឹកនេះ​ មិនមាន​លទ្ធផល​អ្វី​ជាវិជ្ជមានទេ។​ ក៏ប៉ុន្តែ​លោកស្រី​ទទួល​ស្គាល់ថា​អភិបាល​ខេត្ត​កោះកុង​ជាស្ត្រីរូប​នេះ​ មានសុឆន្ទៈ​ជជែកគ្នា​ច្រើនជាង​អភិបាលខេត្ត​មុនៗ។​

    អានបន្ត
  • ក្រុម​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ នាំ​គ្នា​ស្វែង​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ​ខត្ត​កោះកុង

    ប្រជាពលរដ្ឋ​ប្រមាណ ៧០០នាក់ ដែល​មក​ពី​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ចំនួន ៧សហគមន៍ ប្រមូល​ផ្ដុំ​គ្នា​មុខ​សាលា​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា ដើម្បី​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ដំណោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួកគាត់។ ក្រុម​តំណាង​ពលរដ្ឋ​ហាក់​មាន​ក្ដី​សង្ឃឹម​តិច​តួច ក្រោយ​ពី​ពួក​គាត់​ចូល​ជួប​ពិភាក្សា​ជាមួយ​អភិបាល​ខេត្ត ដែល​បាន​សន្យា​ថា នឹង​ពិនិត្យ​មើល​សំណើ​ពលរដ្ឋ ដើម្បី​បញ្ជូន​ទៅ​ថ្នាក់​ជាតិ​សម្រេច​បន្ត។

    អានបន្ត
  • សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ​ទទួល​បាន​​ពាន​រង្វាន់​​សកម្មជន​​ជួរ​មុខ​​ពី​​អន្តរជាតិ

    សកម្មជន​ចលនា​មាតា​ធម្មជាតិ​កាលពី​ថ្ងៃ​ទី​​២៤​ ​ខែ​​វិច្ឆិកា​ ​ទទួល​បាន​ពានរង្វាន់​ពី​អង្គការ​អន្តរជាតិ​ ​Frontline​ ​Defenders ​ចំពោះ​ភាព​ក្លាហាន​ ​និង​ការ​ហ៊ាន​ប្រថុយប្រថាន​គ្រោះថ្នាក់​ ​ដើម្បី​ការពារ​បរិស្ថាន​ ​និង​ធនធានធម្មជាតិ​នៅ​កម្ពុជា​។​ ​ពួកគាត់​ ​ថា​ពានរង្វាន់​នេះ​ ​លើកទឹកចិត្ត​ពួកគាត់​និង​យុវជន​ដទៃ​ ​ឲ្យ​បន្ត​សកម្មភាព​ឈឺឆ្អាល​រឿង​បរិស្ថាន​ ​និង​ធនធានធម្មជាតិ​ ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។

    អានបន្ត
  • សាច់ញាតិ​ជនរងគ្រោះ​ដែល​អតីត​មន្ត្រី​នគរបាល​ខេត្តព្រះសីហនុ​រំលោភ នៅតែ​ទទូច​រក​យុត្តិធម៌

    ក្រុមគ្រួសារក្មេងស្រីរងគ្រោះដោយការរំលោភសេពសន្ថវៈពីសំណាក់អតីតមន្ត្រីនគរបាលនៅខេត្តព្រះសីហនុ នៅតែទទូចរកយុត្តិធម៌ពិត​ ខណៈពួកគេស្វែងរកកិច្ចអន្តរាគមន៍ជាង១០ឆ្នាំមកហើយ ទោះបីជាសំណុំរឿងនេះត្រូវបានតុលាការគ្រប់លំដាប់ថ្នាក់កាត់សេចក្ដីឱ្យគ្រួសារពួកគេឈ្នះក៏ដោយ ប៉ុន្តែជនប្រព្រឹត្តនៅតែ​មានសេរីភាព​នៅឡើយ។​

    អានបន្ត
  • ប្រជាពលរដ្ឋមិនមានជំនឿ ខណៈអាជ្ញាធរខេត្តសន្យាចុះដោះស្រាយបញ្ហាដីធ្លីនៅខេត្តកោះកុង

    រជាពលរដ្ឋ​ប្រមាណ​៧០០នាក់​ មកពី​សហគមន៍​ចំនួន៦​ នៃស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ នៅព្រឹក​ថ្ងៃទី២៤​ ខែវិច្ឆិកា​នេះ​ បាន​នាំគ្នា​ទៅកាន់​សាលាខេត្ត​ ដើម្បីសួរ​នាំញត្តិ​របស់ពួកគេ​ ដែលបាន​ដាក់ទៅ​អាជ្ញាធរ​ កាលពី​ពេលកន្លង​ទៅ​ និង​ដាក់ញត្តិថ្មី​បន្ថែមជុំវិញ​បញ្ហាដីធ្លី។​ ជាដី​កម្មសិទ្ធិ​ឯកជន​របស់រដ្ឋ​ចំនួន​ជាង១ពាន់​ហិចតា​ ដែល​ប្រជា​ពលរដ្ឋ​ជាង៧០០​គ្រួសារ​ បាន​ស្នើសុំ​ពីរដ្ឋាភិបាល​ ដើម្បី​យក​មកកាន់​កាប់​អាស្រ័យផល​ក្រោម​រូបភាព​ដីសម្បទាន​សង្គមកិច្ច។​ លោកស្រី​ ផាវ ញ៉ើង​ តំណាង​ប្រជាពលរដ្ឋ​សហគមន៍​១៧៥​ បានថ្លែង​ប្រាប់វិទ្យុ​បារាំង RFI​ ក្រោយ​ជំនួប​ជាមួយលោក​ស្រី​ មិថុនា​ ភូថង​ អភិបាល​ខេត្តកោះកុង​ថា​ ជំនួបជាមួយ​អភិបាលខេត្ត​កោះកុង​ពេញមួយព្រឹកនេះ​ មិនមាន​លទ្ធផល​អ្វី​ជាវិជ្ជមានទេ។​ ក៏ប៉ុន្តែ​លោកស្រី​ទទួល​ស្គាល់ថា​អភិបាល​ខេត្ត​កោះកុង​ជាស្ត្រីរូប​នេះ​ មានសុឆន្ទៈ​ជជែកគ្នា​ច្រើនជាង​អភិបាលខេត្ត​មុនៗ។​

    អានបន្ត
  • ក្រុមសង្គមស៊ីវិលរិះគន់ការនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោនដែលជាមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ

    ការនិរទេសសមាជិកគណបក្សសង្គ្រោះជាតិចំនួន៣នាក់ពីប្រទេសថៃ មក​កម្ពុជាវិញនាពេលថ្មីៗនេះ ត្រូវបានក្រុមសង្គមស៊ីវិលមួយចំនួនរិះគន់​ថា បានរំលោភសិទ្ធិរបស់ពួកគេយ៉ាងច្បាស់ក្រឡែតក្នុងឋានៈជាជន​ភៀសខ្លួន ដែលទទួលស្គាល់ដោយឧត្តមស្នងការអង្គការសហប្រ​ជាជាតិទទួលបន្ទុក​ជនភៀសខ្លួន (UNHCR)។

    អានបន្ត
  • ក្រុម​សកម្មជន​សង្គម និង​បរិស្ថាន​ធ្វើ​សន្និសីទ​កាសែត​រក្សា​ជំហរ​ជួយ​ការងារ​សង្គម

    ក្រុម​សកម្មជន​សង្គម និង​សកម្មជន​បរិស្ថាន ​ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​ រួម​ទាំង​លោក រ៉ុង ឈុន ​បាន​ធ្វើ​សន្និសីទ​កាសែត រក្សា​ជំហរ​បន្ត​កិច្ច​ការងារ​សង្គមជាតិ ​ដែល​ច្បាប់​ផ្តល់​សិទ្ធិ​ឱ្យ។ ក្រុម​សកម្មជន​ទាំង​នោះ ប្រាថ្នា​ចង់​ឃើញ​ពលរដ្ឋ​គ្រប់ៗ រូប ត្រូវ​ក្លាហាន ​ធ្វើ​ការងារ​សង្គមជាតិ​ទាំង​អស់​គ្នា​ ដោយ​មិន​ត្រូវ​ភ័យ​ខ្លាច ដោយសារ​តែ​អាជ្ញាធរ​ចាប់ខ្លួន ​និង​ឃុំ​ខ្លួន ពួក​គាត់​នោះ​ទេ។

    អានបន្ត
  • ជនជាតិដើមភាគតិច៨គ្រួសារ ក្នុងស្រុកអូររាំង កំពុងដាក់ញ្ញាតិស្វែងរកកិច្ចអន្តរាគមន៍ ក្រោយអះអាងថា អាជ្ញាធររំលោភយកដីធ្លី

    ក្រុម​ជនជាតិដើមភាគតិច​ចំនួន៨​គ្រួសារ​កំពុង​ដាក់ញ្ញាតិ​មកក្រសួង​ដែនដី​ ក្រសួង​មហាផ្ទៃ​ និងទីស្តីការ​គណៈរដ្ឋមន្ត្រី​នៅព្រឹក​ថ្ងៃទី២៣​ វិច្ឆិកានេះ​ ដើម្បី​ស្វែងរក​កិច្ចអន្តរាគមន៍​លើបញ្ហាដីធ្លី​ ក្រោយ​ពួកគេ​អះអាងថា​ អភិបាល​ស្រុកអូររាំង​និងជនខិលខូច​បាន​រំលោភ​យកដីធ្លី​របស់ពួកគេ។​ ជុំវិញបញ្ហានេះ​ លោក​ ម្លូស តេន​ ជាពលរដ្ឋ​រងគ្រោះ​បានបញ្ជាក់​ប្រាប់វិទ្យុ​បារាំងអន្តរជាតិRFI​ថា​ ការសម្រេចដាក់​ញ្ញាតិ​នៅពេលនេះ​ ក្រោយអាជ្ញាធរ​និងមន្ត្រីពាក់ព័ន្ធ​ក្នុងខេត្ត​មិនបានជួយ​ស្វែងរក​ដំណោះស្រាយតាមច្បាប់​ និង​យុត្តិធម៌​ជូនពួកគេនោះទេ។​

    អានបន្ត
  • ប្រធាន​អង្គការ​មួយ​លើក​ទឹកចិត្ត​ឱ្យ​លោក ម៉ៅ ធនិន បកស្រាយ​ពី​ប្រភព​ទ្រព្យសម្បត្តិ

    នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា ជាគំរូល្អសម្រាប់មន្ត្រីផ្សេងៗទៀត បើសិនជាលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមលាតត្រដាងពីប្រភពទ្រព្យសម្បត្តិប្រាប់ទៅសាធារណជនមួយចំនួន​ដែលមានការសង្ស័យជាប់ពាក់ព័ន្ធអំពើពុករលួយនោះ។​

    អានបន្ត
  • ជនសង្ស័យ​ជា​អ្នក​សម្លាប់​លោក ស៊ិន ខុន ដែល​អាជ្ញាធរ​ចាប់​បាន គេ​មាន​មន្ទឹល​ថា ​ជា​ឃាតក​សិប្បនិម្មិត

    មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​មានមន្ទិល​សង្ស័យ​ថា ឃាតក​សម្លាប់​សកម្មជន​បក្ស​ប្រឆាំង លោក ស៊ិន ខុន ដែល​អាជ្ញាធរ​ចាប់​បាន​នោះ គឺ​ជា​ឃាតក​សិប្បនិម្មិត។ ប្រតិកម្ម​របស់​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​នេះ កើតមាន​ក្រោយ​ពេល​អាជ្ញាធរ​ចាប់​ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​បាន​សារភាព​ថា ខ្លួន​សម្លាប់​លោក ស៊ិន ខុន ជា​រឿង​គំនុំ​ផ្ទាល់ខ្លួន។

    អានបន្ត
  • ជនជាតិដើម​ភាគតិច​នៅ​ខេត្ត​មណ្ឌលគិរី រក​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី

    ជនជាតិដើមភាគតិចពូនង​ ៨គ្រួសារ ​នៅស្រុក​អូររាំង ខេត្តមណ្ឌលគិរី រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិឱ្យជួយដោះស្រាយវិវាទដីធ្លី​ ដោយពួកគេ​ចោទអភិបាលស្រុក​អូររាំង​ និងបក្ខពួក ថាគប់គិតគ្នាលួច​ធ្វើបណ្ណកម្មសិទ្ធិ​លើដី​ពួកគេ​ ហើយ​លក់ឱ្យអ្នកផ្សេង។

    អានបន្ត
  • លោក​ រ៉ុង ឈុន ​មិន​ទាន់​កំណត់​ផ្លូវ​ដើរ​នយោបាយ ខណៈ​សកម្មជន​ដទៃ​ប្តេជ្ញា​បន្ត​លើក​ស្ទួយ​ប្រជា​ធិបតេយ្យ

    នំពេញ — នៅចំ​ពេល​មាន​ការ​បង្កើត​គណបក្ស​នយោបាយ​ជា​បន្តបន្ទាប់​នោះ មេ​ដឹកនាំ​សហជីព​លោក​ រ៉ុង ឈុន​ បាន​និយាយ​នៅថ្ងៃ​អង្គារនេះ​ថា​ លោក​មិនទាន់​គិតគូរ​អំពី​ការ​ធ្វើ​នយោបាយ​ទេ​ តែ​ថា​នឹង​ផ្តោត​លើ​សកម្មភាព​សហជីព ​ខណៈ​លោក​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​តុលាការ​ចំនួន​៣​ឆ្នាំ បើ​ទោះ​ត្រូវ​បាន​ដោះ​លែង​ក៏​ដោយ។​

    អានបន្ត
  • ក្រុម​សកម្មជន​សង្គម និង​បរិស្ថាន​ធ្វើ​សន្និសីទ​កាសែត​រក្សា​ជំហរ​ជួយ​ការងារ​សង្គម

    ក្រុម​សកម្មជន​សង្គម និង​សកម្មជន​បរិស្ថាន ​ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​ រួម​ទាំង​លោក រ៉ុង ឈុន ​បាន​ធ្វើ​សន្និសីទ​កាសែត រក្សា​ជំហរ​បន្ត​កិច្ច​ការងារ​សង្គមជាតិ ​ដែល​ច្បាប់​ផ្តល់​សិទ្ធិ​ឱ្យ។ ក្រុម​សកម្មជន​ទាំង​នោះ ប្រាថ្នា​ចង់​ឃើញ​ពលរដ្ឋ​គ្រប់ៗ រូប ត្រូវ​ក្លាហាន ​ធ្វើ​ការងារ​សង្គមជាតិ​ទាំង​អស់​គ្នា​ ដោយ​មិន​ត្រូវ​ភ័យ​ខ្លាច ដោយសារ​តែ​អាជ្ញាធរ​ចាប់ខ្លួន ​និង​ឃុំ​ខ្លួន ពួក​គាត់​នោះ​ទេ។

    អានបន្ត
  • ពលរដ្ឋ​ដែល​ប៉ះពាល់​ពីគម្រោង​ផ្លូវដែក ដាក់ញត្តិ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​ថ្មី​ទាមទារ​ឱ្យ​ពន្លឿន​ការ​ដោះស្រាយ​រឿង​ដីធ្លី

    ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែក ប្រមាណជិត១០នាក់នាំគ្នាប្រមូលផ្ដុំ និងយកញត្តិដាក់នៅរដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​ថ្មី ដើម្បីទាមទារ​ឱ្យលោក​អភិបាលជួយ​ពន្លឿនការ​​ដោះស្រាយបញ្ហា​​ដីធ្លី​ជូនពួកគេឱ្យបានឆាប់ ខណៈពួកគេបារម្ភពីការ​បណ្ដេចេញដោយបង្ខំ។

    អានបន្ត
  • សាច់ញាតិ​ក្មេងស្រី​ដែល​ត្រូវ​បាន​គេ​រំលោភ​សម្លាប់ ទទូច​ឱ្យ​សមត្ថកិច្ច​ចាប់​ឃាតករ​មក​ផ្ដន្ទាទោស

    ក្រុមគ្រួសារក្មេងស្រីដែលត្រូវបានគេរំលោភសម្លាប់ នៅស្រុកចំការលើ ខេត្តកំពង់ចាម ទទូចឱ្យ​សមត្ថកិច្ចស្វែងរក​​ឃាត​ករ​យកមកផ្ដន្ទាទោស ​ធ្វើយ៉ាងណាកុំឱ្យករណីនេះកើតឡើងទៅលើក្មេងស្រីដទៃទៀត។

    អានបន្ត
  • អ្នក​ពាក់​ព័ន្ធ​រិះ​គន់​ការ​ចាប់​ខ្លួន​សកម្ម​ជន​គណបក្ស​ប្រឆាំង​ជ្រក​កោន​នៅ​ថៃ ​ហើយ​បញ្ជូន​មក​​ឃុំ​ខ្លួន​នៅ​កម្ពុជា

    នំពេញ — ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​នូវ​សកម្ម​ជន​គណបក្ស​ប្រឆាំង​ដែល​ជ្រកកោន​ក្នុង​ប្រទេស​ថៃ​នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​អ្នក​ពាក់​ព័ន្ធ​ថា​ ជា​ការ​បំពាន​សិទ្ធិ​របស់​ពួក​គេ។​ កាល​ពី​ចុង​សប្តាហ៍​មុន​ មាន​ការ​ចាប់​ខ្លួន​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ជា​អតីត​មេឃុំ​ជាប់​ឆ្នោត​ក្នុង​ស្រុក​មង្គល​បុរី​ម្នាក់ ​ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហា​ផ្ទៃ។​

    អានបន្ត
  • តុលាការ​សម្រេច​ឃុំ​ខ្លួន​ ​អ្នកស្រី ឡាញ់ ថាវរី មេឃុំ​គណបក្ស​ប្រឆាំង នៅ​ពន្ធនាគារ​ព្រៃ​ស

    មេធាវី​ការពារ​ក្ដី​ឱ្យ​មេឃុំ​គណបក្ស​ប្រឆាំង​បញ្ជាក់​ថា លោក​ស្រី ឡាញ់ ថាវរី ដែល​អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​តាម​ការ​សំណើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះ បច្ចុប្បន្ន​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស (ម២) ហើយ កាល​ពី​រសៀល​ថ្ងៃ​ទី២១ វិច្ឆិកា។ មន្រ្តី​សង្គម​ស៊ីវិល​សោកស្ដាយ និង​ថ្កោលទោស ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​ថៃ និង​កម្ពុជា​ដែល​កំពុង​​រំលោភ​​​សិទ្ធិ​​មនុស្ស​ធ្ងន់​ធ្ងរ​ និង​​​មិន​​​អាច​​​ទទួល​​យក​​​បាន​​​ឡើយ។

    អានបន្ត
  • សហគមន៍​ព្រៃឈើ​មួយ​នៅ​ខេត្ត​កំពង់ធំ រង​ការ​កាប់​បំផ្លាញ​អស់​ជាង​១០​ហិកតា

    ប្រជា​សហគមន៍អះអាង​ថា ព្រៃឈើប្រមាណ១៥ហិកតា​របស់សហគមន៍ព្រៃឈើក្បាល​អូរ​ធ្នង់ ស្ថិត​ឃុំដង​កាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ រងការកាប់បំផ្លាញជាបន្តបន្ទាប់​ ខណៈអាជ្ញាធរបញ្ជាក់​ថាខ្លួន​​កំពុង​ស៊ើប​រកជន​ល្មើស។

    អានបន្ត
  • កម្លាំងជំនាញ កំពុងស្វែងរកឃាតក ដែលសម្លាប់សកម្មជនប្រឆាំងម្នាក់នៅភ្នំពេញ

    បុរសម្នាក់ឈ្មោះ ស៊ិន ខុន ដែលគេស្គាល់ថាជាសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសម្លាប់ នៅម្តុំពោធិយារាម ហៅវត្តចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីម៉ោងប្រមាណ២យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីថា កម្លាំងជំនាញ កំពុងស្រាវជ្រាវរកឃាតក។

    អានបន្ត
  • សមត្ថកិច្ច កំពុងស្វែងរកចាប់ខ្លួនជនសង្ស័យ៦នាក់ ដែលរំលោភសម្លាប់យុវតីថ្នាក់ទី១២ម្នាក់ នៅខេត្តកំពង់ចាម

    កំពង់ចាម៖ សិស្សថ្នាក់ទី១២ម្នាក់ ត្រៀមនឹងប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប) ត្រូវបានជនល្មើសចំនួន ៦នាក់ រំលោភ និងសម្លាប់ យ៉ាងព្រៃផ្សៃបំផុត នៅស្រុកចំការលើ ខេត្តកំពង់ចាម កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។ ទោះជាមិនទាន់ចាប់បានឃាតក តែសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនហើយ ខណៈដែលមហាជនបានថ្កោលទោស និងទាមទារឱ្យសមត្ថកិច្ចតាមចាប់ខ្លួនជនល្មើសឱ្យបានដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo