សំណួរ: សេរីភាពសារព័ត៌មាន

១. តើអ្វីជាសេរីភាពសារព័ត៌មាន?
២. តើអ្វីជាសារព័ត៌មានសេរី និងឯករាជ្យ?
៣. សេរីភាពសារព័ត៌មានអនុញ្ញាតឱ្យមានការអនុវត្តសិទ្ធិទទួលព័ត៌មាន បើសិនសេរីភាពសារព័ត៌មានត្រូវបានរឹតត្បិត នោះការអនុវត្តសិទ្ធិទទួលព័ត៌មានក៏ត្រូវបានរឹតត្បិតដូចគ្នា។
៤. តើហេតុអ្វីបានជាសេរីភាពសារព័ត៌មានមានសារៈសំខាន់?
៥. ការផ្សព្វផ្សាយព័ត៌មានដែលអាចប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកមានអំណាច ឬបង្ហាញពីចំណុចខ្វះខាតរបស់រដ្ឋាភិបាល ការខកខាន ឬកំហុស អាចត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលដោយមិនបំពានលើសេរីភាពសារព័ត៌មានឡើយ។
៦. តើការគំរាមកំហែងណាខ្លះដែលអាចកើតមានឡើងចំពោះសេរីភាពសារព័ត៌មាន?
៧. សេរីភាពសារព័ត៌មាន គឺជាសិទ្ធិមូលដ្ឋានដែលត្រូវបានធានាដោយច្បាប់ជាតិកម្ពុជា និងច្បាប់អន្តរជាតិ។ ទោះបីជាយ៉ាងនេះក្ដី សេរីភាពសារព័ត៌មាននៅតែអាចរងការគំរាមកំហែង។
៨. ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ តើមាត្រាណានៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាការពារសិទ្ធិនេះ?
៩. សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ចែងថា “មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការមានមតិ និងការសម្តែងមតិ”។ សិទ្ធិនេះ រាប់បញ្ចូលទាំង សេរីភាពក្នុងការប្រកាន់មតិដោយគ្មានការជ្រៀតជ្រែក និងសេរីភាពក្នុងការស្វែករក ការទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានា ដោយគ្មានព្រំដែន ទោះតាមរយៈមធ្យោបាយសម្តែងមតិណាមួយក៏ដោយ។” តើមាត្រាមួយណានៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សបានលើកឡើងអំពីសិទ្ធិនេះ?
១០. មាត្រា១៩ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាជារដ្ឋភាគីនោះ តម្រូវឱ្យរដ្ឋភាគីទាំងអស់ធានានូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងព័ត៌មាន រាប់បញ្ចូលទាំងសិទ្ធិក្នុងការប្រកាន់មតិដោយគ្មានការជ្រៀតជ្រែក និង “សិទ្ធិក្នុងការស្វែងរក ការទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានា ដោយគ្មានព្រំដែន ទោះតាមរយៈមធ្យោបាយសម្តែងមតិណាមួយក៏ដោយ។”
បោះបង់