កម្ពុជា៖ សកម្មជនគណបក្សប្រឆាំង ផ្តោតអារម្មណ៍លើការផ្ចាញ់តប ក្រោយពេលបោះឆ្នោត

៩-សីហា-១៩៩៨

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

អង្គកា​រឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ នៅ​ថ្ងៃ​នេះ​ថា ការ​ថយ​ចុះ​នៃ​អំពើ​ហិង្សា ក្រោយ​ពេល​បោះ​ឆ្នោត នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ការ​អំពាវ​នាវ​ជា​លើក​ទី​ពីរ របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មេ​ដឹក​នាំ​កម្ពុជា​ពិត​ជា​មាន​អំណាច ដើម្បី​បិទ​និង​បើក​អំពើ​ហិង្សា​បែប​នេះ​តាម​ចិត្ត​មែន។ ប៉ុន្តែ​អង្គការ​នេះ​បាន​បន្ថែម​ទៀត​ថា​ការ​ភ័យ​ខ្លាច ដោយ​សារ​ការ​វាយ​ប្រហារ និង​ការ​គម្រាម​កំហែង​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​ថ្មីៗ​នេះ បាន​កើត​ឡើង​រួច​ទៅ​ហើយ ដោយ​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​នៅ​ក្នុង និង​ក្រៅ​ទី​ក្រុង​ភ្នំពេញ លែង​ទុក​ចិត្ត​ចំពោះ​ការ​បញ្ចេញ​នូវ​ភាព​ខ្វែង​គំនិត ឫ​ការ​គាំ​ទ្រស្ថាប័ន​ដែល​ប្រឆាំង​រដ្ឋាភិបាល។ អង្គការ​បាន​អំពាវ​នាវ​ដល់​សហគមន៍​អន្តរ​ជាតិ ឲ្យ​ដាក់​សម្ពាធ​លើ​លោក​ហ៊ុន សែន ដើម្បី​ឲ្យ​ដក​ហូត​អាវុធ និង​ដាក់​ទោស​លើ​ជន​ដៃ​ដល់ ដែល​ប្រព្រឹត្ត​នូវ​ឧប្បត្តិ​ហេតុ​វាយ​ប្រហារ លើ​សមាជិក​គណបក្ស​ប្រឆាំង ប្រយោជន៍​ដើម្បី​ប្រជាជន​កម្ពុជា​អាច​ប្រើ​ប្រាស់​សិទ្ធិ​របស់​ពួក​គេ ក្នុង​ការ​បញ្ចេញ​មតិ បង្កើត​សមាគម និង​ជួប​ប្រជុំ​គ្នា​ដោយ​សេរី។

ប្រភពព័ត៍មាន : កម្ពុជា៖ សកម្មជនគណបក្សប្រឆាំង ផ្តោតអារម្មណ៍លើការផ្ចាញ់តប ក្រោយពេលបោះឆ្នោត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo