៣-កុម្ភៈ-១៩៩៩
ការចេញផ្សាយ : របាយការណ៍
បរិយាកាសនយោបាយ នៅក្នុងឆ្នាំ១៩៩៨ គឺមានសភាពអាប់អួរ ដោយព្រឹត្តិការណ៍ក្នុងខែកក្កដាឆ្នាំ១៩៩៧ ដោយមានអ្នកនយោបាយគណបក្សប្រឆាំងជាច្រើននៅតែ នៅខាងក្រៅប្រទេស អស់រយៈពេលច្រើនខែនៅឡើយ។ ជាលទ្ធផល រដ្ឋសភាជាតិបានបំពេញតួនាទីស្ថិតនៅកម្រិតថមថយខ្លាំង ហើយកិច្ចការរបស់ក្រសួងនានា ត្រូវបានរាំងស្ទះ ដោយភាពមិនប្រាកដប្រាជាផ្នែកនយោបាយ និងមិនមានទិសដៅគ្រប់គ្រាន់។ សកម្មភាពជំនួយបច្ចេកទេសនៅការិយាល័យ មានការយឺតយ៉ាវ ប៉ុន្តែទោះជាដូច្នេះក៏ដោយ ក៏កម្មវិធីជាច្រើនត្រូវបានចុះបញ្ជីនៅក្នុងសមិទ្ធិផលដែលមានប្រយោជន៍។
ប្រភពព័ត៍មាន : តួនាទី និងសមិទ្ធិផលនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា