២៧-ឧសភា-១៩៩៩
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នៅក្នុងរបាយការណ៍ថ្មីមួយ ដែលចេញនៅក្នុងថ្ងៃនេះបានឲ្យដឹងថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស អំពាវនាវឲ្យបដិសេធន៍ចោលនូវបទចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ ដែលកំពុងនៅមានអត្ថិភាព ប្រឆាំងនឹងបុគ្គលិកពីររូបរបស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សនៅកម្ពុជា(លីកាដូ)។ រដ្ឋាភិបាលកម្ពុជា ត្រូវតែសម្រេចចិត្តនៅក្នុងប៉ុន្មានសប្តាហ៍នេះ ថាតើត្រូវដំណើរការកាត់ទោសចំពោះបុគ្គលិកទាំងពីររូប ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ប្រសិនបើគេកាត់ទោសពួកគេនោះ ឬយ៉ាងណា។
ប្រភពព័ត៍មាន : កម្ពុជា៖ សូមច្រានចោលបទចោទប្រកាន់ លើអ្នកការពារសិទ្ធិមនុស្ស