អង្គការឃ្លាំមើលសិទ្ធិមនុស្ស ថ្កោលទោសចំពោះយុទ្ធនាការ ចាប់ខ្លួនម្តងទៀតនៅកម្ពុជា

៩-ធ្នូ-១៩៩៩

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

(ញូវ យ៉ក) នៅ​ក្នុង​ថ្ងៃ​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ថ្កោល​ទោស ចំពោះ​ការ​ចាប់​ខ្លួន​ម្តង​ទៀត​ក្នុង​ទ្រង់​ទ្រាយ​ធំ លើ​ប្រជា​ពល​រដ្ឋ ដែល​ត្រូវ​បាន​ដោះ​លែង​រួច​ហើយ ពី​ពន្ធនា​គារ​ដោយ​តុលា​ការ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ចាប់​ខ្លួន​ឡើង​វិញ​នេះ គឺ​លោក​ហ៊ុន សែន​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ជា​អ្នក​បញ្ជា កាល​ពី​ថ្ងៃ​ទី​៣​ធ្នូ​១៩៩៩។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ក៏​បាន​បង្ហាញ​នូវ​ក្តី​បារម្ភ​ដ៏​ខ្លាំង ចំពោះ​សុវត្ថិ​ភាព និង​ទី​កន្លែង​សម្រាប់​ដាក់​ប្រជាពល​រដ្ឋ​ចំនួន​៥៤​នាក់ ដែល​បាន​ចាប់​ខ្លួន​នោះ​។ មន្ត្រី​តុលាការ​មួយ​ចំនួន ដែល​បាន​អនុម័ត​ឲ្យ​ដោះ​លែង​នោះ បាន​ទទួល​នូវ​ការ​គម្រាម​កំហែង តាំង​ពី​ការ​ចាប់​ខ្លួន​ឡើង​វិញ​នោះ​បាន​ចាប់​ផ្តើម។

ប្រភពព័ត៍មាន : អង្គការឃ្លាំមើលសិទ្ធិមនុស្ស ថ្កោលទោសចំពោះយុទ្ធនាការ ចាប់ខ្លួនម្តងទៀតនៅកម្ពុជា

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo