៣-ឧសភា-២០០១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
គណកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ដែលមានអង្គការមិនមែនរដ្ឋាភិបាលចំនួន១៨ សូមអំពាវនាវដល់រាជរដ្ឋាភិបាល រដ្ឋសភាជាតិ និងព្រឹទ្ធសភា ឲ្យគោរពតាមកំណត់សម្គាល់ ដែលធ្វើឡើងដោយក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ លើច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញ សម្រាប់កាត់ទោសមេដឹកនាំខ្មែរក្រហម និងធ្វើវិសោធនកម្មដោយសមស្របតាមច្បាប់នេះ ហើយអនុម័តលើវិសោធនកម្មនេះដោយគ្មានការពន្យាពេលតទៅទៀត។ CHRAC សូមស្នើដល់រាជរដ្ឋាភិបាល ឲ្យធ្វើសហប្រតិបត្តិការណ៍ក្នុងវិសោធនកម្មលើមាត្រានៃកិច្ចព្រមព្រៀង ស្តីពីកាត់ទោសខ្មែរក្រហមទាំងនោះ ដែលធ្វើឡើងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ដោយមិនបានបញ្ចូលទៅក្នុងពង្រាងច្បាប់ដើមនៃច្បាប់នោះ។
ប្រភពព័ត៍មាន : CHRAC អំពាវនាវឲ្យធ្វើវិសោធនកម្ម លើច្បាប់ស្តីពីការបង្កើតសាលាក្តីខ្មែរក្រហម