បញ្ហា​សិទ្ធិ​មនុស្ស យុត្តិ​ធម៌ និង​កាក​សំណល់​ពុល​ក្នុង​ប្រទេស​កម្ពុជា

១-ឧសភា-២០០២

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ចាក់​សម្រាម​កាក​សំណល់​ចោល​នៅ​ក្នុង​ទី​វាល ដែល​ជា​កន្លែង​សម្រាប់​អ្នក​ភូមិ​ក្រីក្រ​ដើរ​រើស​កាក​សំ​ណល់​ ហើយ​ក្រោយ​មក​បានធ្វើ​ឲ្យមាន​ការតវ៉ា​អំពីការ​បង្ក​ឲ្យ​មាន​ជំងឺ នៅ​ខណៈ​មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ។ អ្នកដឹក​នាំ​កម្ពុជា​បង្ហាញ​ពីភាព​ខឹ​ងសំបារ​យ៉ាង​ខ្លាំង ដោយ​បាន​សន្យា​ថា​នឹង​ធ្វើការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់។ ប្រជាជន​ក្នុងតំបន់​ភ័យ​ស្លន់​ស្លោ រាប់ពាន់​អ្នក​រត់ភៀស​ខ្លួន​ទៅទី​ក្រុង។ អ្នកដទៃ​ផ្សេង​ទៀត​ក្នុង​ក្រុង​ព្រះ​សីហនុ​បាន​អនុវត្ត​សិទ្ធិ​របស់ពួក​គេ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្ម​នុញ្ញ និង​បាន​រៀប​ចំ​បាតុកម្ម​ជា​សាធារណៈ​ចំនួន​ពីរ​ថ្ងៃ​ក្នុង​ខែ​ធ្នូ ដោយ​ធ្វើការ​ស្តី​បន្ទោស​ដល់​រដ្ឋាភិបាល​ពុក​រលួយ​នាំ​ឲ្យ​មាន​ការ​ហូរ​ចូល​កាក​សំណល់​សារ​ធាតុ​ពុល​ទាំង​នោះ។ សូម្បី​តែ​មន្រ្តី​ខ្លះ​នៅ​តំបន់​នេះ​ក៏​បាន​ប្រាប់​អ្នក​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ថា ពួក​គេជឿ​ជាក់​ថា ការ​ធ្វើបាតុ​កម្ម​នោះ​នឹង​ត្រូវ​បាន​អនុញ្ញាត​ដរាប​ណា​ពួក​គេ​ធ្វើ​ដោយ​សន្តិភាព និង​តាម​ច្បាប់។

ប្រភពព័ត៍មាន : បញ្ហា​សិទ្ធិ​មនុស្ស យុត្តិ​ធម៌ និង​កាក​សំណល់​ពុល​ក្នុង​ប្រទេស​កម្ពុជា

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo