បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​ ̶ ​ការ​ដង្ហែ​ជា​ក្បួន​តាម​ផ្លូវ​នៅ​ទី​ក្រុង​ភ្នំពេញ

២៨-វិច្ឆិកា-២០០២

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ការ​ដង្ហែ​ជា​ក្បួន ដែល​រៀប​ចំ​ឡើង​ដោយ​គណ​កម្មា​ធិការ​ស្ត្រី​កម្ពុជា(CAMBOW) គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​នា​ការ​សកម្ម​ជន​១៦​ថ្ងៃ​ប្រឆាំង​អំពើ​ហិង្សា​លើ​យេន​ឌ័រ។ យុទ្ធនា​ការ​១៦​ថ្ងៃ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ទូ​ទាំង​ពិភព​លោក​នៅ​ចន្លោះ​ថ្ងៃ​ទី​២៥​ ខែ​វិច្ឆិកា ជា​ទិវា​អន្តរ​ជាតិ​ប្រឆាំង​នឹងអំពើហិង្សា​លើ​ស្ត្រី និង​ថ្ងៃ​ទី​១០ ខែ​​ធ្នូ ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ។ ក្នុង​រយៈ​ពេល​១៦​ថ្ងៃ​ត្រូវ​បាន​លើក​ឡើង​នូវ​កាល​បរិច្ឆេទ​សំខាន់​ៗ​ដទៃ​ទៀត​រួម​មាន ​ថ្ងៃ​ទី​១ ខែ​​ធ្នូ ជា​ទិវា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​អេដស៍ និង​ថ្ងៃ​ទី​៦ ខែ​​ធ្នូ ជា​កំណត់​សម្គាល់​ខួប​នៃ​ការ​សម្លាប់​រង្គាល​នៅ​ម៉ុនទ្រៀល(Montreal)​ផង​ដែរ។

ប្រភពព័ត៍មាន : បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​ ̶ ​ការ​ដង្ហែ​ជា​ក្បួន​តាម​ផ្លូវ​នៅ​ទី​ក្រុង​ភ្នំពេញ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo