៧-មិថុនា-២០០៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
គណកម្មាធិការស្ត្រីកម្ពុជា(CAMBOW) ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៣៣ ដែលធ្វើការដើម្បីបុព្វហេតុស្ត្រីនៅកម្ពុជានឹងប្រារព្ធធ្វើសវនាការមួយនៅថ្ងៃព្រហស្បតិ៍ ទី១៦ខែមករា វេលាម៉ោង២:៣០រសៀលនៅឯសណ្ឋាគារកាំបូឌីយ៉ាណា(Cambodiana)ដោយបង្ហាញនូវភិនភាគជននៃជនរងគ្រោះ ចែករំលែករឿងរ៉ាវ និងបទពិសោធន៍របស់ពួកគេឲ្យដល់សមាជិកព្រឹទ្ធសភា និងរដ្ឋសភាសំខាន់ៗ។ អាជ្ញាធរក្នុងតំបន់ មេធាវីមន្ត្រីនគរបាល មន្ត្រីតុលាការ និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលនឹងថ្លែងអំពីបញ្ហា ដែលជាប់ពាក់ព័ន្ធនឹងអំពើហិង្សាផងដែរ។
ប្រភពព័ត៍មាន : គណកម្មាធិការស្ត្រីកម្ពុជាលើកឡើងនូវបញ្ហានៅក្នុងសេចក្តីព្រាងច្បាប់ប្រឆាំងអំពីហិង្សាក្នុងគ្រួសារ