១៨-តុលា-២០០៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
គណកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៧ ជម្រុញឲ្យមានការស៊ើបអង្កេតភ្លាមៗ និងហ្មត់ចត់ ចំពោះឃាតកម្មលើលោកជួរ ជេតថារិទ្ធ ជាអ្នកនិពន្ធផ្សាយ និងអ្នកវិភាគនយោបាយនៅស្ថានីយ៍វិទ្យុតាព្រហ្ម ដែលកាន់កាប់ដោយគណបក្សហ្វ៊ុន ស៊ិនប៉ិច នៅចន្លោះម៉ោង៨:១០ ̶ ៨:៣០នាទីនាព្រឹកនេះ ដែលប្រព្រឹត្តឡើងដោយបុរសពីរនាក់ គេមិនស្គាល់អត្តសញ្ញាណ ដែលពាក់មួកបែបអ្នកលេងបាល់បោះ និងជិះម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅមួយគ្រឿង។
ប្រភពព័ត៍មាន : CHRAC ប្រកាសថ្កោលទោស ចំពោះឃាតកម្មលើអ្នកនិពន្ធផ្សាយ របស់វិទ្យុតាព្រហ្ម