របាយការណ៍ ស្តីពីស្ថានភាពសិទ្ធិមនុស្ស ឆ្នាំ២០០៣

១-មករា-២០០៤

ការ​ចេញ​ផ្សាយ : របាយការណ៍

ឆ្នាំ​២០០៣ គឺ​ជាឆ្នាំដែល​មានអំពើ​ហិង្សា​បំផុត ចាប់​តាំង​ពី​អំឡុង​ពេល​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​១៩៩៨​មក​។ ឆ្នាំ​នេះ​ឃើញ​មាន​កុប្បកម្ម​ប្រឆាំង​នឹង​ថៃ នៅខែ​មករា ឃាតកម្ម​លើ​មន្ត្រី​មាន​ឋានន្តរ​ស័ក្តិ​ខ្ពស់ រួម​មាន​លោក​ឱម រដ្ឋ​សាឌី ព្រះ​តេជគុណ​សម ប៊ុន​ធឿន ដែល​ត្រូវបាន​គេសម្លាប់​/ធ្វើ​គត់ នៅ​ខែ​កុម្ភៈ នៅ​ឯ​វត្តរ​បស់​លោក ចៅ​ក្រម​សុខ សេដ្ឋា​មុនី នៅ​ខែ​មេសា និង​សកម្ម​ជន​គណ​បក្ស​នយោ​បាយ​២៧​រូប​ទៀត ត្រូវ​បានវាយ​ប្រហារ​មុន​ពេលការ​បោះឆ្នោត​ថ្ងៃទី​២៧​កក្កដា​២០០៣។ នៅ​ក្រោយ​ពេល​បោះ​ឆ្នោត មាន​ការបាញ់​ប្រហារមួយ​លើលោក​ជួរ ជេ​ដ្ឋារិទ្ធ អ្នក​រាយ​ការណ៍​ឲ្យ​វិទ្យុតា​ព្រហ្ម អ្នក​ចម្រៀង​ល្បី​ឈ្មោះ​ម្នាក់​គឺកញ្ញា​ទូច ស៊ុននិច ដែល​បណ្តាលឲ្យ​នាងមាន​របួស​យ៉ាងធ្ងន់​ធ្ងរ រីឯ​ម្តាយ​របស់​នាង​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​តែម្តង។

ប្រភពព័ត៍មាន : របាយការណ៍ ស្តីពីស្ថានភាពសិទ្ធិមនុស្ស ឆ្នាំ២០០៣

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo