១-កក្កដា-២០០៤
ការចេញផ្សាយ : របាយការណ៍
របាយការណ៍នេះ បានបង្ហាញថា មានឧបសគ្គយ៉ងច្រើននៅតាមនិន្នាការ ដើម្បីឈានដល់ការផ្តល់អំណាចចំពោះស្ត្រីនៅកម្ពុជា។ ជាច្រើនលើកច្រើនសារ ការសិក្សាបានខិតខំគូសបញ្ជាក់នូវបញ្ហា ដែលគួរឲ្យស្អប់ ដូចជារឿងរបស់នារី "ទូច" ជាដើម។ នៅពេលខ្លះទៀត ការសិក្សាបានលាតត្រដាងឲ្យឃើញនូវការព្រងើយកន្តើយដដែលៗ ដោយក្រុមជនមួយចំនួនបានបង្ហាញឲ្យឃើញនូវបញ្ហានេះនៅក្នុងសង្គម បានបដិសេធនូវសិទ្ធិជាមូលដ្ឋានរបស់ស្ត្រី ដែលមានចែងនៅក្នុងច្បាប់។
ប្រភពព័ត៍មាន : របាយការណ៍សិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០០៤