១-មករា-២០០៥
ការចេញផ្សាយ : របាយការណ៍
បន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០០៣មក មានការជាប់គាំងផ្នែកនយោបាយ រវាងគណបក្សនយោបាយល្បីបំផុតចំនួនបី ដែលបន្តរហូតដល់ពាក់កណ្តាលឆ្នាំ២០០៤។ វាបានក្លាយជាទម្លាប់ទៅហើយ ដែលវិបត្តិនយោបាយកើតឡើងនៅក្រោយពេលបោះឆ្នោតរួច។ ស្ថានភាពនេះ ឆ្លុះបញ្ចាំងឲ្យឃើញនូវភាពងាយរងគ្រោះនៃស្ថាប័នប្រជាធិបតេយ្យនៅប្រទេសកម្ពុជា និងភាពមិនទាន់ធំធាត់នៃអ្នកនយោបាយរបស់ខ្លួន ដែលបានដោះស្រាយវិបត្តិនយោបាយ ដោយការកែសម្រួលរដ្ឋធម្មនុញ្ញ រាល់ការបោះឆ្នោតជាបន្តបន្ទាប់ ដោយមិនគិតពីការជះឥទ្ធិពល លើស្មារតីនៃច្បាប់កំពូលរបស់ប្រទេសនេះទេ។
ប្រភពព័ត៍មាន : របាយការណ៍ ស្តីពីស្ថានភាពសិទ្ធិមនុស្ស ឆ្នាំ២០០៤