បទដ្ឋាន​អន្តរជាតិ​សម្រាប់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ចំពោះ​ការកាត់​ទោស​ពីបទ​ឧក្រិដ្ឋ​កម្ម ដែល​បាន​ប្រព្រឹត្ត​ក្នុង​អំឡុង​កម្ពុជា​ប្រជាធិប​តេយ្យ

២៦-មេសា-២០០៥

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

យើង​សូម​ស្វាគមន៍​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​សហគមន៍​អន្តរ​ជាតិ ដែល​ធានា​នូវ​យុត្តិ​ធម៌ ភាព​គួរ​ឲ្យ​ទុក​ចិត្ត​បាន ឯក​រាជ្យ និង​ភាព​មិន​លម្អៀង​​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​។ ដើម្បី​ទទួល​បាន​រឿង​នេះ CH​RAC និង​សមា​ជិក​សង្គម​ស៊ីវិល​ដទៃ​ទៀត​បាន​ធ្វើ​ការ​ស្នើ​សុំ​ជា​ច្រើន​លើក​ពាក់​ព័ន្ធ​​នឹង​ប្រធាន​បទ​​ខាង​លើ​នេះ ប៉ុន្តែ​សំណួរ​ជា​ច្រើន​របស់​យើង​មិន​ទាន់​ទទួល​បាន​នូ​វចម្លើយ។ សហ​ព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ(FI​DH) អាដ​ហុក និង​លីកាដូ​បាន​ធ្វើ​សំណើ​ទាំង​នេះ​ម្តង​ទៀត​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ទី​១៥​ ខែ​មេសា។ CH​RAC ធ្វើ​ការ​ស្នើ​សុំ​ម្តង​ទៀត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​សហ​គមន៍​អន្តរ​ជាតិ(រួម​ទាំង​អង្គការ​សហ​ប្រជា​ជាតិ)​គួរ​ឆ្លើយ​តប​ចំពោះ​កង្វល់​របស់​សង្គម​ស៊ីវិល ̶ ខណៈ​ដែល​វគ្គ​ហ្វឹក​ហ្វឺន​លើក​ទី​ពីរ​សម្រាប់​ចៅ​ក្រម និង​ព្រះ​រាជ​អាជ្ញា​បាន​ចាប់​ផ្តើម​។

ប្រភពព័ត៍មាន : បទដ្ឋាន​អន្តរជាតិ​សម្រាប់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ចំពោះ​ការកាត់​ទោស​ពីបទ​ឧក្រិដ្ឋ​កម្ម ដែល​បាន​ប្រព្រឹត្ត​ក្នុង​អំឡុង​កម្ពុជា​ប្រជាធិប​តេយ្យ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo