អង្គការ​សង្គម​ស៊ីវិល​អំពាវ​នាវ​ដល់​រដ្ឋា​ភិបាល​សូម​ឲ្យ​គោរព​តាម​កិច្ច​ព្រម​ព្រៀង​ជា​មួយ​អង្គ​ការ​សហ​ប្រជា​ជាតិ​ក្នុង​ការ​ចូល​រួម​វិភាគ​ទាន​ថវិកា​១៣.៣​លាន​ដុល្លា​ក្នុង​ថវិកា​សំរាប់​ដំណើរ​ការ​តុលាការ​ខ្មែរ​ក្រហម​

៣-មិថុនា-២០០៥

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​សូម​សំដែង​នូវ​ការ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​ប្រកាស​ថា​មិន​អាច​ចូល​រួម​ផ្តល់​វិភាគទាន​ក្នុង​ទឹក​ប្រាក់​ចំនួន​១៣.៣​ លាន​ដុល្លា​ក្នុង​ថវិកា​សំរាប់​ដំណើរ​ការ​តុលាការ​ខ្មែរ​ក្រ​ហម​ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ ដោយ​ប្រកាស​ថា​មាន​ថវិកា​តែ​១.៥​លាន​ដុល្លា​ ដែល​នៅ​ខ្វះ​១១.៨​លាន​ដុល្លាទៀត​ ។​ ប្រសិន​បើ​យើង​ពិចារណា​ឲ្យ​ដិត​ដល់​ យើង​ឃើញ​ថា​រដ្ឋា​ភិបាល​កម្ពុជា​ត្រូវ​ចំណាយ​ថវិកា​តែ​៤.៤​លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំ​ ដែល​ស្មើ​នឹង​០.៥​%​នៃ​ថវិកា​ ជាតិ​ប្រចាំ​ឆ្នាំ​ ជា​ចំនួន​តិច​តួច​ស្តួច​ស្តើង​ណាស់​សំរាប់​ការ​ចំណាយ​ ទៅ​លើ​ការ​ស្វែង​រក​យុត្តិ​ធម៌​ និង​បង្រួប​បង្រួម​ជាតិ​មួយ​ជួយ​ដល់​ជន​រង​គ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ ក៍ដូច​ជា​ជួយ​ដល់​ប្រជា​ជន​កម្ពុជា​ទាំង​មូល​ដែរ​ ពី​ព្រោះ​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​ ២០០៥​ មាន​សរុប​ទាំង​អស់​៧៩២​ លាន​ដុល្លា​ ។​

ប្រភពព័ត៍មាន : អង្គការ​សង្គម​ស៊ីវិល​អំពាវ​នាវ​ដល់​រដ្ឋា​ភិបាល​សូម​ឲ្យ​គោរព​តាម​កិច្ច​ព្រម​ព្រៀង​ជា​មួយ​អង្គ​ការ​សហ​ប្រជា​ជាតិ​ក្នុង​ការ​ចូល​រួម​វិភាគ​ទាន​ថវិកា​១៣.៣​លាន​ដុល្លា​ក្នុង​ថវិកា​សំរាប់​ដំណើរ​ការ​តុលាការ​ខ្មែរ​ក្រហម​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo