បញ្ហា​ដី​សម្បទាន​ដាំ​ដើម​ស្រល់​របស់​ក្រុម​ហ៊ុន​ អ៊ូ​ជី​សាន​ និង​ការ​ត​វ៉ា​របស់​សហគមន៍​ជន​ជាតិ​ភាគតិច​ (ភ្នង​)​ នៅ​ខេត្ត​មណ្ឌល​គិរី​

២២-មិថុនា-២០០៥

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

គណៈ​កម្មា​ធិការ​ប្រព្រឹត្តិកម្ម​ នៃ​ អង្គការ​-សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​រួម​មាន​អង្គការ​-សមាគម​ចំនួន​ ១៨​ ជា​សមាជិក​ មាន​ការ​ព្រួយ​បារម្ភ​ យ៉ាង​ខ្លាំង​ចំ​ពោះ​គំរោង​ការ​អភិវឌ្ឍ​ន៍​ដី​សម្បទាន​ដាំ​ដើម​ស្រល់​របស់​ក្រុម​ហ៊ុន​ អ៊ូ​ជី​សាន​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែល​មាន​ការ​ប៉ះ​ពាល់​លើ​ដី​ធ្លី​ ការ​ថែរ​ក្សា​ទំនៀម​ទំលាប់​ ប្រពៃណី​ និង​ជីវភាព​ប្រចាំ​ថ្ងៃ​ របស់​សហគមន៍​ជន​ជាតិ​ភាគតិច​ (ភ្នង​)​ ចំនួន​៧​ឃុំ​ ក្រុម​ហ៊ុន​កំពុង​ធ្វើ​សកម្ម​ភាព​ដាំ​ដុះ​ដើម​ស្រល់​នៅ​លើ​ផ្ទៃ​ដី​ទំ​ហំ​លើស​ពី​១​ ម៉ឺន​ហិចតា​ ដែល​រាជ​រដ្ឋា​ភិបាល​បាន​អនុញ្ញាត​ ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ការ​រស់​នៅ​របស់​សហគមន៍​ នៅ​ឃុំ​ដាក់​ដាំ​ និង​ ឃុំ​សែន​មនោរម្យ​ របស់​ស្រុក​អូរាំង​ ។​

ប្រភពព័ត៍មាន : បញ្ហា​ដី​សម្បទាន​ដាំ​ដើម​ស្រល់​របស់​ក្រុម​ហ៊ុន​ អ៊ូ​ជី​សាន​ និង​ការ​ត​វ៉ា​របស់​សហគមន៍​ជន​ជាតិ​ភាគតិច​ (ភ្នង​)​ នៅ​ខេត្ត​មណ្ឌល​គិរី​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo