២៩-កក្កដា-២០០៥
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
អង្គការសង្គមស៊ីវិលព្រួយបារម្ភយ៉ាងខ្លាំង អំពីឱនភាពនៃសិទ្ធិ និងតួនាទីរបស់សមាជិករដ្ឋសភា ចំពោះសេរីភាពបញ្ចេញមតិ។ អង្គការសង្គមស៊ីវិលបានកត់សម្គាល់ថា ឥទ្ធិពលរបស់គណបក្សនយោបាយ មានការចម្រើនឡើង ដែលភាគច្រើននោះ មេដឹកនាំនយោបាយមានឥទ្ធិពលលើអ្នកសភាតំណាងរាស្ត្រ នៅក្នុងនីតិកាលទីមួយ ដែលបានចាប់ផ្តើមដកហូតសមាជិកភាពរដ្ឋសភា របស់ឯកឧត្តមផៃ ស៊ីផាន ឯកឧត្តមពូ សាវាត មកពីគណបក្សប្រជាជនកម្ពុជា ហើយនាពេលថ្មីៗនេះ ប៉ុនប៉ងដកហូតសមាជិកភាពរដ្ឋសភា របស់លោកខឹម វាសនា មកពីគណបក្សសម រង្ស៊ីទៀតផង។
ប្រភពព័ត៍មាន : ឥទ្ធិពលនៃគណបក្សនយោបាយ លើសមាជិកភាពរដ្ឋសភា