ការ​លើក​លែង​ចោទ​ប្រកាន់​ លើ​ករណី​ឃាតកម្ម​លើ​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​ក្បាល​ស្ពាន​

១៧-សីហា-២០០៥

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

គណៈ​កម្មាធិការ​ប្រព្រឹត្តិ​កម្ម​ នៃ​ អង្គ​ការ​-​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​រួម​មាន​អង្គ​ការ​សមាគម​ ក្រៅ​រដ្ឋា​ភិបាល​ចំនួន​ ១៨​ ជា​សមា​ជិក​ មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​តុលាការ​ខេត្ត​បាត់​ដំបង​ ដែល​បាន​លើក​លែង​ចោទ​ប្រកាន់​លើ​ជន​សង្ស័យ​ ដែល​ជា​កង​រាជ​អាវុធ​ហត្ថ​ ប៉ូលីស​ និង​កង​យោធពល​ខេមរ​ភូមិន្ទ​ ចំនួ​ន​១២៨​នាក់​ ដែល​បាន​បាញ់​សំលាប់​ប្រជា​ពលរដ្ឋ​ចំនួន​៥​ នាក់​ និង​ធ្វើ​ឲ្យ​របួស​៨​នាក់​ រួម​ទាំង​បាន​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ នៅ​ក្នុង​ករណី​បណ្តេញ​ប្រជា​ពលរដ្ឋ​ នៅ​ភូមិ​ក្បាល​ស្ពាន​ ឃុំ​ប៉ោយ​ប៉ែត​ ស្រុក​អូរ​ជ្រៅ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មិនា​ ឆ្នាំ​២០០៥​ ។

ប្រភពព័ត៍មាន : ការ​លើក​លែង​ចោទ​ប្រកាន់​ លើ​ករណី​ឃាតកម្ម​លើ​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​ក្បាល​ស្ពាន​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo