ការ​ទាម​ទារ​ឲ្យ​មាន​ច្បាប់​ ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ សម្រាប់​កម្ពុជាដែល​មាន​បទដ្ឋាន​អន្តរជាតិ

១-កញ្ញា-២០០៥

ការ​ចេញ​ផ្សាយ : របាយការណ៍

កិច្ច​ខិតខំ​ប្រឹង​ប្រែង​នានា​ ដែល​ជម្រុញ​ឲ្យ​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ក្នុង​ប្រទេសកម្ពុជា ចាប់​ផ្តើម​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៤មក។ ពង្រាង​ច្បាប់​នីមួយៗ ដែល​បាន​បង្កើតឡើង​ក្នុង​រយៈ​ពេល​១០​ឆ្នាំ កន្លង​មកនេះ គឺ​ជាពង្រាង​ដែល​ស្ថិតនៅ​ក្រោម​បទដ្ឋាន​អន្តរជាតិ។ នាពេល​ថ្មីៗនេះ រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា ការ​អនុម័តច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយមួយ ដែលស្រប​តាម​បទដ្ឋាន​អន្តរជាតិ គឺជា​អាទិភាព​ដ៏ចម្បងនៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ សម្រាប់​កំណើន​របស់​ខ្លួន។ នៅ​ឯ​កិច្ច​ន្រជុំ​ពិគ្រោះយោបល់ជាមួយ​នឹង​សហគមន៍អ្នក​ផ្តល់​ជំនួយ​អន្តរជាតិ កាល​ពី​ខែ​ធ្នូ២០០៤ កន្លង​មក រាជរដ្ឋាភិបាល​កម្ពុជាបាន​ព្រម​ព្រៀងថា នឹង​អនុម័តច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​មាន​បទដ្ឋាន​អន្តរជាតិមិនឲ្យ​ហួសដំណាច់​ឆ្នាំ​២០០៥​ខាង​មុខនេះ។

ប្រភពព័ត៍មាន : ការ​ទាម​ទារ​ឲ្យ​មាន​ច្បាប់​ ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ សម្រាប់​កម្ពុជាដែល​មាន​បទដ្ឋាន​អន្តរជាតិ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo