១៦-កញ្ញា-២០០៥
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
បន្ទាប់ពីបានទទួលសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០០៥ កាលពីថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០០៥ កន្លងមកនេះ អង្គការសង្គមស៊ីវិល បានធ្វើការវិភាគនិង រកឃើញថា ថ្វីត្បិតតែសេចក្តីព្រាងច្បាប់បច្ចុប្បន្ននេះ មានចែងបទល្មើសពាក់ព័ន្ធនឹងអំពើពុករលួយមានលក្ខណៈទូលំទូលាយជាងសេចក្តីព្រាងចាស់ផ្តល់មុខងារច្បាស់លាស់ ជាងមុនអំពីតួនាទីរបស់អគ្គលេខាធិការក្នុងការអនុវត្តច្បាប់ និងមានជំពូកមួយស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ក៍ដោយ ច្បាប់នេះចាំបាច់ត្រូវតែមានចំណុចកែលំអមួយចំនួន ដើម្បីឲ្យឆ្លើយតបទៅនឹងបទដ្ឋានអន្តរជាតិ ដូចដែលរដ្ឋាភិបាលបានប្តេជ្ញានៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសហគមន៍អ្នកផ្តល់ជំនួយអន្តរជាតិកាលពីខែធ្នូ ឆ្នាំ២០០៤ កន្លងមក ។
ប្រភពព័ត៍មាន : អនុសាសន៍លើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដើម្បីឲ្យស្របតាមបទដ្ឋានអន្តរជាតិ