២២-កញ្ញា-២០០៥
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលរួមមាន អង្គការ-សមាគម ១៨ ជាសមាជិក មានការរន្ធត់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួលព័ត៌មានតាមរយៈវិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០០៥ ស្តីអំពីភាពរាំងស្ងួតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលថា មានប្រជាពលរដ្ឋចំនួន ៥នាក់ បានស្លាប់ដោយសារអត់អាហារ និង៩០០ គ្រួសារផ្សេងទៀត កំពុងតែប្រឈមមុខនឹងភាពអត់ឃ្លាន ។
ប្រភពព័ត៍មាន : សេចក្តីអំពាវនាវស្តីពី គ្រោះរាំងស្ងួតក្នុងខេត្តកំពង់ស្ពឺ