ការ​វាយ​តម្លៃ​លើ​តម្រូវ​ការ និង​ការ​វិភាគ​អំពី​ស្ថាន​ភាព​របស់​កម្មករ​ចំណាក​ស្រុក​កម្ពុជា​នៅ​ក្នុង​ស្រុក​ក្លង​យ៉ៃ ខេត្ត​ត្រាត ប្រទេស​ថៃ (ខែ​តុលា ឆ្នាំ​២០០៥)

១៤-វិច្ឆិកា-២០០៥

ការ​ចេញ​ផ្សាយ : របាយការណ៍

បន្ទាប់​ពី​បញ្ចប់​ការ​ស្រាវ​ជ្រាវ ដែល​ផ្តោត​ទៅ​លើ​ខេត្ត​កោះ​កុង និង​ខេត្ត​ត្រាត អង្គការ​ជំនួយ​ផ្លូវ​ច្បាប់​ដល់​កុមារ និង​ស្ត្រី (ជ.ច.ក.ស) មាន​បំណង​អនុវត្ត​ការងារ​បន្ថែម​ទៀត​នៅ​ក្នុង​ខេត្ត​ត្រាត ដើម្បី​គាំទ្រ​ដល់​កម្មករ​ចំណាក​ស្រុក។ ការ​ស្រាវ​ជ្រាវ​របស់ ជ.ច​.ក.ស បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​ភាព​ងាយ​រង​គ្រោះ​ជា​ខ្លាំង​ចំពោះ​ប្រជាពល​រដ្ឋ​កម្ពុជា ដែល​ធ្វើ​ចំណាក​ស្រុក​ឆ្ងាយ​ពី​ស្រុក​កំណើត​របស់​ពួក​គេ និង​ឆ្លងដែន​ពីប្រទេស​កម្ពុជា​មកកាន់​ប្រទេស​ថៃ។ ដោយសា​រតែ​ពួក​គេ​ជា​កម្មករ​ឆ្លង​ដែន​ខុស​ច្បាប់ ពួក​គេមិន​អាច​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​បាន​ច្រើន (បើ​ទោះ​ជា​ពួកគេ​ដឹង​ពី​បញ្ហា​នេះ​ក៏​ដោយ) ហើយ​ប្រឈម​មុខ​នឹង​ការរើស​អើង និង​ការកេង​ប្រវ័ញ្ច​ជា​ច្រើន។

ប្រភពព័ត៍មាន : ការ​វាយ​តម្លៃ​លើ​តម្រូវ​ការ និង​ការ​វិភាគ​អំពី​ស្ថាន​ភាព​របស់​កម្មករ​ចំណាក​ស្រុក​កម្ពុជា​នៅ​ក្នុង​ស្រុក​ក្លង​យ៉ៃ ខេត្ត​ត្រាត ប្រទេស​ថៃ (ខែ​តុលា ឆ្នាំ​២០០៥)

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo