៤-មករា-២០០៦
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នៅក្នុងអំឡុងពេលបេសកម្មលើកដំបូងមកកម្ពុជាក្នុងឋានៈជាអ្នកតំណាងពិសេសចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៥ លោក យ៉ាស ហ្គាយ បានផ្តោតការយកចិត្តទុកដាក់ជាពិសេស ទៅលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ប្រព័ន្ធយុត្តិធម៌ និងវិធាននៃច្បាប់ និងសេរីភាពបង្កើតសមាគម សេរីភាពនៃការប្រមូលផ្តុំ និងសេរីភាពបញ្ចេញមតិ។ លោកបានកត់សម្គាល់ឃើញថា មានការធ្វើឲ្យកាន់តែធ្លាក់ចុះទៅៗនូវការចូលរួម និងការអនុវត្តន៍តាមបែបលទ្ធិប្រជាធិបតេយ្យ។ ការប្រើប្រាស់ជារឿយៗនូវបណ្តឹងតាមរយៈតុលាការធ្វើឡើងដោយរដ្ឋាភិបាល ដើម្បីតបតទៅនឹងអ្នកប្រឆាំងលើខ្លួនបានធ្វើឲ្យកាន់តែមានផលលំបាកសម្រាប់អ្នកនយោបាយ គណបក្សប្រឆាំង សហជីព អ្នកកាសែត សង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្សផ្សេងៗទៀតក្នុងការបង្ហាញទស្សនៈរបស់ពួកគេ ឬប្រតិបត្តិដោយសេរី។ នៅចំពេលដែលរបាយការណ៍នេះបញ្ចប់ សកម្មជន និងបុគ្គលល្បីល្បាញមួយចំនួនមិនអាចវិលត្រឡប់មកប្រទេសកម្ពុជា ឬកំពុងស្ថិតក្នុងពន្ធនាគាររង់ចាំការជំនុំជម្រះក្រោមបទចោទផេ្សងៗគ្នាពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍ ផ្តល់ព័ត៌មានមិនពិត និងបទញុះញង់ជាដើម។
ប្រភពព័ត៍មាន : សេវាប្រឹក្សាយោបល់ និងកិច្ចសហប្រតិបតិ្តការបច្ចេកទេសសម្រាប់សិទ្ធិមនុស្ស