ការ​ស្វាគមន៍​ចំពោះ​ការ​ប្រកាស​លុប​ចោល​ទោស​ព្រហ្ម​ទណ្ឌ​ពី​បទ​បរិ​ហាកេរ្តិ៍​

១៧-កុម្ភៈ-២០០៦

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

គណៈ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម​ នៃអង្គ​ការ​-សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​រួម​មាន​អង្គ​ការ​-សមាគម​មិន​មែន​រដ្ឋា​ភិបាល​ចំនួន​១៨​ ជា​សមាជិក​ សូម​សំដែង​នូវ​ការ​ស្វា​គមន៍​ និង​គាំ​ទ្រ​ចំពោះ​ការ​ប្រកាស​ស្នើ​សុំ​ធ្វើ​ការ​ពិនិត្យ​មើល​សេច​ក្តី​ព្រាង​ក្រម​ព្រម​ទណ្ឌ​ថ្មី​ ក្នុង​ការ​លុប​ចោល​ទោស​ព្រហ្ម​ទណ្ឌ​ចេញ​ពី​បទ​បរិហា​កេរ្តិ៍​ ស្រប​តាម​ប្រសាសន៍​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៦​ នៅ​ខេត្ត​កណ្តាល​ ដោយ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​គណៈ​កម្មាធិការ​ប្រព្រឹត្តិ​កម្ម​ និង​អង្គ​ការ​សង្គម​ស៊ី​វិល​ដ៍​ទៃ​ទៀត​ នា​ពេល​កន្លង​មក​៕​

ប្រភពព័ត៍មាន : ការ​ស្វាគមន៍​ចំពោះ​ការ​ប្រកាស​លុប​ចោល​ទោស​ព្រហ្ម​ទណ្ឌ​ពី​បទ​បរិ​ហាកេរ្តិ៍​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo