១៣-មីនា-២០០៦
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ចំពោះការរំលោភលើសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពួកគេ នៅថ្ងៃទី៦មីនា២០០៦ សហគមន៍កម្ពុជាក្រោមត្រូវបានបដិសេធន៍មិនឲ្យធ្វើបាតុកម្មប្រឆាំងនឹងការអញ្ជើញមករបស់នាយករដ្ឋមន្ត្រីវៀតណាម ផាន វ៉ាន់ដុងនៅប្រទេសកម្ពុជា។ សហគមន៍នេះគឺជាសមាគមន៍នៃប្រជាជន ជនជាតិដើមភាគតិចវៀតណាម ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសកម្ពុជា ជាពលរដ្ឋកម្ពុជា។ សិទ្ធិសេរីភាពបញ្ចេញមតិ ត្រូវបានអាជ្ញាធរកម្ពុជាបដិសេធន៍ចាប់តាំងពីឆ្នាំ២០០៣មកម្លេះ នៅពេលដែលមានកុប្បកម្មមួយបានវាយកម្ទេចស្ថានទូតថៃ និងពាណិជ្ជកម្មថៃនៅក្នុងរាជធានីភ្នំពេញ។ ការវាយប្រហារនោះបានកើតឡើងដោយសារពាក្យសម្តីមើលងាយរបស់តួឯកស្រីថៃ មកលើប្រាសាទបុរាណអង្គរវត្តកម្ពុជា។
ប្រភពព័ត៍មាន : កម្ពុជា៖ រដ្ឋាភិបាលគួរតែលុបបំបាត់ឧបសគ្គ ចំពោះសេរីភាពបញ្ចេញមតិ