១២-មេសា-២០០៦
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នៅក្នុងកិច្ចប្រជុំរបស់ខ្លួនជាមួយអង្គការក្រៅរដ្ឋាភិបាល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០០៦ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការធ្វើបាតុកម្ម ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជាបានប្រកាសនូវបម្រាមស្តីពីការធ្វើបាតុកម្មណាមួយ ដែលតវ៉ាប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី។ ដោយលើកឡើងនូវអស្ថិរភាពផ្នែកនយោបាយ លោក នុត សាអាន ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ការធ្វើបាតុកម្មណាមួយ ដែលអំពាវនាវសុំឲ្យលោកនាយករដ្ឋមន្ត្រីលាលែងពីតំណែងនឹងត្រូវបានហាមឃាត់។ លោកបានបន្ថែមទៀតថា គ្រាន់តែឆ្នោតមួយសន្លឹក តើអាចបណ្តេញនាយករដ្ឋមន្ត្រីចេញពីអំណាចបានដែរឬ។ ដើម្បីសង្កត់បញ្ជាក់ចំពោះទស្សនៈរបស់គាត់ លោក នុត សាអាន បានប្រកាសថ្កោលទោសចំពោះការធ្វើបាតុកម្ម នាពេលថ្មីៗនៅក្នុងទីក្រុងបាងកក ដែលនាំឲ្យនាយករដ្ឋមន្ត្រីថៃលាលែងពីតំណែង។ បើទោះជាយ៉ាងនេះក៏ដោយ បាតុកម្មប្រឆាំងនឹងរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលអាចត្រូវបានរៀបចំ ប្រសិនបើលោកនាយករដ្ឋមន្ត្រីស្នើសុំឲ្យលុបចោល។
ប្រភពព័ត៍មាន : កម្ពុជា៖ បម្រាមចំពោះការតវ៉ាប្រឆាំងនឹងនាយករដ្ឋមន្ត្រីធ្វើឲ្យការគ្រប់គ្រងផ្តាច់ការស្របច្បាប់