២៥-មេសា-២០០៦
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ស្ថិតនៅសម្ពាធអន្តរជាតិដ៏និរន្តរ៍ រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២១មេសា បានសម្រេចលុបចោលការកាត់ឲ្យជាប់ពន្ធនាគារចំនួនពី៨ថ្ងៃដល់១ឆ្នាំពីបទបរិហារកេរ្តិ៍ តាមមាត្រា៦៣នៃច្បាប់ព្រហ្មទណ្ឌឆ្នាំ១៩៩២ ដែលគេស្គាល់ជាទូទៅថាជាច្បាប់អ៊ុនតាក់។ នេះគឺជាការអភិវឌ្ឍប្រកបដោយភាពវិជ្ជមានមួយ និងគួរត្រូវបានគេស្វាគមន៍ ជាពិសេសនៅរយៈពេលមួយឆ្នាំក្រោយពីការបង្ក្រាប ដែលគេថ្កោលទោសយ៉ាងខ្លាំងក្លា អំឡុងពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើបា្រស់ច្បាប់បរិហារកេរ្តិ៍នេះ ដើម្បីចាប់ខ្លួនអ្នកនយោបាយគណបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ស ដោយបំបិទការរិះគន់ដល់រដ្ឋាភិបាល និងបង្កើតការភ័យខ្លាចដោយតំបន់កាន់តែខ្លាំងឡើង នៅក្នុងចំណោមប្រជាជនកម្ពុជា។
ប្រភពព័ត៍មាន : កម្ពុជា៖ ច្បាប់ថ្មីលុបចោលការកាត់ឲ្យជាប់ឃុំពីបទបរិហារកេរ្តិ៍ ប៉ុន្តែរឹតត្បឹតសេរីភាពបញ្ចេញមតិ