២៥-ឧសភា-២០០៦
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា គឺជាសម្ព័ន្ឋនៃអង្គការ-សមាគមមិនមែនរដ្ឋាភិបាលចំនួន២១ ជាសមាជិក មានសេចក្តីរីករាយជាមួយនឹងដំណោះស្រាយជុំវិញជំលោះដីធ្លីដែលមានរយៈពេលយ៉ាងយូរកើតឡើងនៅភូមិក្បាលស្ពាន ឃុំប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក៍ប៉ុន្តែ គណៈកម្មាធិការប្រព្រឹត្តិកម្មនៅតែព្រួយបារម្ភ ដោយសារតែគេមិនអាចរកយុត្តិធម៌ជូនប្រជាពលរដ្ឋចំនួន៥នាក់ ដែលបានត្រូវគេសំលាប់ក្នុងកំឡុងពេលបណ្តេញចេញកាលពីឆ្នាំ២០០៥ កន្លងទៅ ។
ប្រភពព័ត៍មាន : ដំណោះស្រាយទៅលើបញ្ហាទំនាស់ដីធ្លីនៅភូមិក្បាលស្ពាន