សេច​ក្ដី​ថ្លែង​ការណ៍​របស់​ហេង​ ពៅ​

១៧-មិថុនា-២០០៦

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

នៅ​ឆ្នាំ​២០០០ ខ្ញុំ​បាន​ជួប​ទំនាក់​ទំនង​ជា​មួយ​ពួក​បក្ស​ប្រឆាំង​។​ ខ្ញុំ​ធ្វើ​នេះ​ពី​ព្រោះ​ខ្ញុំ​ជឿ​ថា​រដ្ឋា​ភិបាល​ហ៊ុន​ សែន​ពុក​រលួយ​ ហើយ​ការ​សង្ឃឹម​ស្រុក​ខ្មែរ​ គឺ​ត្រូវ​តែ​ឆ្លង​កាត់​តាម​រយៈ​ពួក​គណ​បក្ស​ប្រឆាំង​ប៉ុណ្ណោះ​ ។​ ហ៊ុន​ សែន​គាត់​ប្រឡាក់​ឈាម​ច្រើន​ណាស់​នៅ​ក្នុង​ដៃ​ ដោយ​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​ ។​ ខ្ញុំ​ចង់​ឃើញ​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​រដ្ឋា​ភិបាល​ខ្មែរ​​ ដើម្បី​នាំ​មក​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​យុត្តិ​ធម៌​ដល់​ខ្មែរ​ ។​ ពេល​ខ្ញុំ​បានឮ​ហុក​ ឡង​ឌី​និង​ហ៊ុន​ សែន​ឃប់​ឃិត​គ្នា​រក​សម្លាប់​ពួក​គេ​ ខ្ញុំ​បាន​ទៅ​ប្រាប់​ពួក​មេ​ដឹក​នាំ​ក្រុម​ប្រឆាំង​ឲ្យ​បាន​ដឹង​មុនជា​សម្ងាត់​ តាម​រយៈ​ទាក់​ទង​ផ្ទាល់ជា​មួយ​មនុស្ស​ជិត​ស្និទ្ឋ​ ហើយ​និង​បាន​ព្រមាន​ពួក​គេ​ទុក​ជា​មុន​ ។​

ប្រភពព័ត៍មាន : សេច​ក្ដី​ថ្លែង​ការណ៍​របស់​ហេង​ ពៅ​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo