ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ត្រូវតែ​លៃ​លក​ដោះ​ស្រាយ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស ដែល​កាន់​តែ​យ៉ាប់​យ៉ឺន​បំផុត

១៩-មិថុនា-២០០៦

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

(ភ្នំ​ពេញ បាង​កក ថ្ងៃទី​១៩ ខែ​មិថុនា​ ឆ្នាំ​២០០៦​) ថ្ងៃ​នេះ ជាឱ​កាស​​ប្រវត្តិ​សាស្ត្រ​មួយ​នឹង​កើត​ឡើង ខណៈ​ពេល​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ ដែល​ទើប​បង្កើត​ឡើង​ថ្មី​ៗ​បើក​សម័យ​ប្រជុំ​ជា​លើក​ទី​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​របស់​ខ្លួន​នៅ​ក្នុង​ទី​ក្រុង​ហ្សឺ​ណេវ ប្រទេស​ស៊្វីស ចាប់​ពី​ថ្ងៃ​១៩​ដល់​៣០​​​​​​​ខែមិថុនា។ នៅ​ក្នុង​ឱកាស​នេះ សមាគមន៍​ការពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍ​នៅ​កម្ពុជា(អាដហុក) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន ​និង​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា(លីកាដូ) និង​វេទិ​កា​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍ​ន៍អាស៊ី​(​FORUM​-​ASIA​) បាន​ដាក់​នូវ​សេចក្តី​ថ្លែង​ការណ៍​លាយ​លក្ខ​ជា​អក្សរ​មួយ​ជូន​ដល់​ក្រុម​ប្រឹក្សា ដើម្បី​សុំ​អំពាវ​នាវ​ចាត់​វិធាន​ការ​ជា​បន្ទាន់​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​ ដែល​កាន់​តែ​យ៉ាប់​យ៉ឺន​នៅ​កម្ពុជា។

ប្រភពព័ត៍មាន : ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ត្រូវតែ​លៃ​លក​ដោះ​ស្រាយ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស ដែល​កាន់​តែ​យ៉ាប់​យ៉ឺន​បំផុត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo