កម្ពុជា៖ រដ្ឋាភិបាលត្រូវតែណែនាំ អំពីលក្ខខណ្ឌច្បាប់ប្រឆាំង នឹងការធ្វើទារុណកម្ម

២៣-មិថុនា-២០០៦

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

កម្ពុជា​បាន​ទទួល​យល់​ព្រម​ចំពោះ​អនុ​សញ្ញា​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណ​កម្ម និង​ការ​ប្រ​ព្រឹត្ត​មក​លើ​ខ្លួន ឬ​ទណ្ឌ​កម្ម​ឯ​ទៀត​ដែល​ឃោរ​ឃៅ អ​មនុស្ស​ធម៌ និង បន្ទាប​បន្ថោក​នៅ​ខែ​តុលា​១៩៩២។ នៅ​ខែ​កញ្ញា​២០០៥ រដ្ឋា​ភិបាល​កម្ពុជា​បាន​ចុះ​ហត្ថ​លេខា​លើ​ពិធី​សារ​តាម​ចិត្ត​ជ្រើស​រើស​ជាប់​នឹង​អនុ​សញ្ញា​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណ​កម្ម ប៉ុន្តែ​មិន​ទាន់​ផ្តល់​សច្ចា​ប័ន​នៅ​ឡើយ​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ទាំង​អនុ​សញ្ញា និង​ពិធី​សារ​មិន​បាន​ប្រតិ​បត្តិ​ការ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​នៅ​ឡើយ រដ្ឋា​ភិបាល​មិន​បាន​ដាក់​ការ​ធ្វើ​ទារុណ​កម្ម​ឲ្យ​ជា​បទ​ល្មើស ឬ​ចាត់​វិធាន​ការ​បញ្ញត្តិ​ច្បាប់ គ្រប់​គ្រង ខាង​ច្បាប់​ណា​មួយ ឬ​វិធាន​ការ​ដទៃ​ទៀត ដើម្បី​ទប់​ទល់​នឹង​ការ​ធ្វើ​ទារុណ​កម្ម​ដែល​តម្រូវ​ឲ្យ​មាន តាម​មាត្រា​២ និង​មាត្រា​៤​នៃ​អនុសញ្ញា​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណ​កម្ម។ រដ្ឋា​ភិបាល​ក៏​មិន​បាន​បង្កើត​យន្ត​ការ​ជាតិ​ទប់​ស្កាត់ ដែល​តម្រូវ​ឲ្យ​មាន​តាម មាត្រា​៣​នៃ​ពិធី​សារ​តាម​ចិត្ត​ជ្រើស​រើស​ឡើយ។

ប្រភពព័ត៍មាន : កម្ពុជា៖ រដ្ឋាភិបាលត្រូវតែណែនាំ អំពីលក្ខខណ្ឌច្បាប់ប្រឆាំង នឹងការធ្វើទារុណកម្ម

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo