ការ​ព្រួយ​បារម្ភ​ចំពោះ​គំរោង​បណ្តេញ​ចេញ​ប្រជា​ពល​រដ្ឋ​ចំនួន​១៦៨​គ្រួសារ​ នៅ​ក្នុង​ទី​តាំង​មន្ទី​រពេទ្យ​ព្រះ​មុន្នី​វង្ស​

២៩-មិថុនា-២០០៦

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

គណៈ​កម្មាធិការ​ប្រព្រឹត្តិកម្ម​ នៃ​ អង្គ​ការ​-សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​កម្ពុជា ជា​សម្ព័ន្ឋ​អង្គការ​-សមាគម​ក្រៅ​រដ្ឋា​ភិបាល​ចំនួន​ ២១​ មាន​ការ​ព្រួយ​បារ​ម្ភ​ ចំពោះ​គំរោង​ការ​អនុវត្ត​ ការ​បណ្តេញ ចេញ​ប្រជា​ពលរដ្ឋ​ចំនួន​ ១៦៨​ គ្រួសារ​ដែល​មាន​លំនៅ​ឋាន​ក្នុង​មន្ទីរ​ពេទ្យ​ ព្រះ​មុន្នី​វង្ស​ ។​ គណៈ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម​សង្កេត​ឃើញ​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០០៦​ ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជូន​កំលាំង​របស់​ខ្លួន​ប្រមាណ​២០០​ នាក់​ ប្រដាប់​ដោយ​អាវុធ​អាកា​ កាំ​ភ្លើង​បាញ់​ឧស្ម័ន​ ដំបង​ឆក់​ របាំង​ការពារ​មកឡោម​ព័ទ្ធ​ និង​ បង្ខិត​បង្ខំ​ប្រជា​ពល​រដ្ឋ​ឲ្យ​រុះ​រើ​លំនៅ​ដ្ឋាន​ទៅ​កាន់​កន្លែង​ទី​កន្លែង​ថ្មី​នៅ​ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល​ ចំងាយ​ជាង​ ៣០​ គី​ឡូ​ម៉ែត​ ពី​ទី​ក្រុង​ភ្នំពេញ​ ។​ ​

ប្រភពព័ត៍មាន : ការ​ព្រួយ​បារម្ភ​ចំពោះ​គំរោង​បណ្តេញ​ចេញ​ប្រជា​ពល​រដ្ឋ​ចំនួន​១៦៨​គ្រួសារ​ នៅ​ក្នុង​ទី​តាំង​មន្ទី​រពេទ្យ​ព្រះ​មុន្នី​វង្ស​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo