៤-កក្កដា-២០០៦
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
សមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍនៅកម្ពុជា(អាដហុក) និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស(លីកាដូ) ថ្កោលទោសចំពោះការជម្លៀសចេញដោយបង្ខំ ដែលធ្វើឡើងដោយអាជ្ញាធរប៉ូលីសទៅលើគ្រួសារចំនួន១៦៨ ដែលរស់នៅក្បែរមន្ទីរពេទ្យព្រះមុនីវង្សក្នុងទីក្រុងភ្នំពេញ។ យោងទៅតាមអ្នករស់នៅទីនោះបានឲ្យដឹងថា មនុស្សបីនាក់បានរងរបួសដោយសារអំពើហិង្សា ដែលបង្កដោយប៉ូលីស ខណៈដែលជម្លៀសគ្រួសារមួយចំនួននាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០៦។
ប្រភពព័ត៍មាន : កង្វល់អំពីការប្រើប្រាស់កម្លាំងក្នុងការជម្លៀសចេញនៅឯមន្ទីរពេទ្យព្រះមុនីវង្ស